Back to Top

home1

ព័ត៌មានថ្មី

ពិធីបុណ្យបូជា ព្រះសព ព្រះគ្រូសច្ចញាណ យ៉ាន់ យ៉េត បានទទួលអនិច្ចធម្ម នាថ្ងៃសុក្រ ១០ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៥ : ០០ នាទីព្រឹក ក្នុងព្រះជន្មាយុ ៨១ ឆ្នាំ ដោយព្រះរោគាពាធ

គណៈប្រតិភូ ឯកឧត្តម ឋិត លីនអូន ឯកអគ្គរដ្ឋទូតវិសាម័ញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចព្រះពុទ្ធសាសនា ផ្នែកវិបស្សនាធុរៈ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃពុធ ៩ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០)

ម្នាលភិក្ខុទាំងឡាយអានិសង្ស ក្នុងការចង្ក្រមនេះមាន ៥ យ៉ាង ១. ជាអ្នកអត់ធន់ក្នុងដំណើរផ្លូវឆ្ងាយ ២. អត់ធន់ក្នុងការព្យាយាម ៣. មិនមានជំងឺ ៤. ភោជនដែលបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សហើយ រមែងរលួយ ដោយស្រួល ៥. សមាធិ ដែលកើតអំពីការចង្ក្រម រមែងតាំងនូវអស់កាលយូរ ។ (បិដកលេខ៤៤ ទំព័រ៥៦)

80x80_srgw3r23480x80_5467345-180x80_8365680x80_346324d-1
បរិច្ចាគទាន DONATION ០១១ ២៨១ ២២៥,០៨៦ ៨៧៧ ៧៩៣

ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ សូមថ្វាយ ប្រគេន និងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លី គឺចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ រៀងរាល់ដើមខែនីមួយៗ ។ សូមថ្លែងអំណរគុណ និង ជូនបុណ្យកុសលដល់ពុទ្ធបរិស័ទ គ្រប់ទិសទី ដែលបានបរិច្ចាគទាន ក្នុងការផ្សព្វផ្សាយសម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង ៨:០០នាទីដល់ម៉ោង​៩:០០នាទី វិទ្យុ FM១០២.៧០Mhz ព្រមទាំងឧបត្ថម្ភ ព្រះសង្ឃអាពាធ ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទាន សម្រាម់គិលានភេសជ្ជៈទានដល់ព្រះសង្ឃ និងសីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា សូមអនុមោទនា....!!!!!....។ បរិច្ចាគទាន Tell:+855 11 28 12 25 , +855 86 87 77 93, Email: vipassanadhurakphnomatharas@gmail.com, Page: ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។