ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ នៅសាលាវិបស្សនា ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បន្តធ្វើបទបង្ហាញអំពីអានាបាណៈ

នៅសាលាវិបស្សនា ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បន្តធ្វើបទបង្ហាញអំពីអានាបាណៈ និងសមថ-វិបស្សនាកម្មដ្ឋានដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលវិក្រិត្យការគរុកោសល្យវិបស្សនា ថ្ងៃស្អែក គឺជាថ្ងៃបិទវគ្គបញ្ចប់ការសិក្សារយៈពេល ២០ ថ្ងៃ ដោយសោមនស្សភាពជ្រះថ្លា ។

នៅក្នុងបិដកភាគ ៤៧ ទំព័រ ២៤៨-២៤៩ ព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងថា៖

ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានគ្រូឈ្មោះអរកៈ ជាអ្នកធ្វើនូវកំពង់ ជាទីទៅកាន់សុគតិភព ជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយ ឯគ្រូឈ្មោះអរកៈ មានសាវកច្រើនរយ គ្រូឈ្មោះអរកៈ រមែងសំដែងធម៌ដល់សាវកទាំងឡាយ យ៉ាងនេះថា៖

ម្នាលព្រាហ្មណ៍ ជីវិតពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្ត នូវព្រហ្មចរិយធម៌ ដោយប្រាជ្ញា ព្រោះសត្វដែលកើតហើយ សុទ្ធតែស្លាប់ ។

ម្នាលព្រាហ្មណ៍ប្រៀបដូច ៖

– ដំណក់ទឹកសន្សើម លើចុងស្មៅ ដល់ព្រះអាទិត្យរះឡើង ក៏ត្រឡប់បាត់វិញឆាប់រហ័ស ជារបស់មិនឋិតថេរនៅយូរយារបាន ។

– ភ្លៀង មានដំណក់ដ៏ថ្លោស ធ្លាក់ចុះមក ក្រពេញទឹក ក៏ត្រឡប់បាត់ទៅវិញឆាប់ មិនឋិតថេរយូរយារបាន ។

– ស្នាមគំនូសដម្បងលើទឹក តែងត្រឡប់បាត់ទៅវិញឆាប់ មិនឋិតថេរយូរយារបាន ។

– ស្ទឹងហូរពីភ្នំ ហូរទៅកាន់ទីឆ្ងាយ មានខ្សែទឹករហ័ស អាចនាំ ទៅនូវរបស់ដែលគួរនាំទៅបាន គ្មានកំណត់កាល កំណត់វេលា កំណត់យាមឡើយ ព្រោះស្ទឹងនោះ ចេះតែទៅ ចេះតែប្រព្រឹត្តទៅ ចេះតែហូរទៅបាន ។

– បុរសដែលមានកំឡាំង គ្រលៀវដុំទឹកមាត់ ដាក់លើចុងអណ្តាត ហើយស្តោះចោលទៅ ដោយងាយបាន ។

ម្នាលព្រាហ្មណ៍ ជីវិតរបស់ពួកមនុស្ស ជារបស់តិច ខ្លី មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ប្រៀបដូចដំណក់ទឹកសន្សើម យ៉ាងនោះដែរ។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្តនូវព្រហ្មចរិយធម៌ ដោយប្រាជ្ញា សត្វដែលកើតហើយ សុទ្ធតែស្លាប់។

អ្វីទៅជាព្រហ្មចរិយធម៌ ?

ពាក្យថា ព្រហ្មចរិយៈ ឬព្រហ្មចរិយធម៌ប្រែថាបែបបទ ឬសណ្តាប់ធ្នាប់របស់ព្រហ្មចារី ឬព្រហ្មចារិនី អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ។

តាមន័យខាងព្រះពុទ្ធសាសនា ការឱ្យទានការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល ការរក្សាសីល ៥ សីល ៨ ការចម្រើនព្រហ្មវិហារធម៌ ៤ ការសម្តែងធម៌ ឬណែនាំពន្យល់ឱ្យអ្នកដទៃកាន់អំពើសុចរិត កុំរុកកួនគ្នា កុំបៀតបៀនគ្នា កុំពោលពាក្យចាកដោតគ្នា កុំញុះញង់គ្នា ការវៀរចាកមេថុនធម្ម សេចក្តីសន្តោសចំពោះភរិយារបស់ខ្លួន សេចក្តីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងកងការកុសល ការរក្សាឧបោសថសីល តាមការកំណត់ជាដើម លោកឱ្យឈ្មោះថា ព្រហ្មចរិយៈ ឬហៅថា ព្រហ្មចរិយធម៌ ។

ដោយសារតែសេចក្តីស្លាប់នៃរូបកាយយើងនៅប្រចាំការគ្រប់ដង្ហើមចេញចូលរាល់ថ្ងៃរាល់យប់គ្រប់វេលា គួរសប្បុរសគ្រប់រូបទោះជាអ្នកធ្វើស្រែចម្ការក្តី អ្នកធ្វើជំនួញក្តី អ្នកធ្វើការឈ្នួលក្តី អ្នកបម្រើរាជការក្តី បុគ្គលិកស្ថាប័នឯកជននានាក្តី គប្បីលៃលករកឱកាសប្រព្រឹត្តព្រហ្មចរិយធម៌ពោលគឺប្រឹងប្រែងធ្វើកងការកុសលឱ្យបានច្រើនទៅតាមលទ្ធភាពរៀងៗខ្លួន ព្រោះសីលជាយាន ទានជាស្បៀងទុកបង្ការផ្លូវទៅមុខឱ្យហើយទោះបីតិច ឬច្រើន កុំឱ្យខកខានខូចវេលា។ ធ្វើទាន សីល ភាវនា ដើម្បីនឹងបានជាឧបនិស្ស័យទៅកាន់បរលោកក្សេមផុតចាកទុក្ខទាំងពួង ។

ដោយតេជានុភាព នៃការសិក្សាបដិបត្តិ ទ្រទ្រង់ព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈ សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន និងសូមឲ្យព្រះសទ្ធម្មរបស់ព្រះពុទ្ធជិនស្រី តាំងនៅអស់កាល ជាយូរអង្វែងតរៀងទៅ និងសូមឲ្យសព្វសត្វបានរួចចាកវដ្តទុក្ខ សម្រេចព្រះនិព្វានជាបរិយោសាន ។ សូមអនុមោទនា !

━━━━━━━✥◈✥━━━━━━━

ពុទ្ធមណ្ឌល,ថ្ងៃសៅរ៍ ៦ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖