ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ពិធីបើកវគ្គបដិបត្តិវិបស្សនាវគ្គខ្លី រយៈពេល ៧ ថ្ងៃ លើកទី៤២

ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នំា២០២៣

ព្រះសាសនមុនី ហ៊ឹម ប៊ុន ធឿន និមន្តជាព្រះអធិបតីប្រទានឱវាទ

បើកវគ្គបដិបត្តិវិបស្សនាវគ្គខ្លី រយៈពេល ៧ ថ្ងៃ លើកទី៤២

━━━━━━━━✥◈✥━━━━━━━━

ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះអធិបតីប្រទានឱវាទ ពិធីបើកវគ្គបដិបត្តិវិបស្សនា វគ្គខ្លី រយៈពេល ៧ ថ្ងៃ លើកទី៤២ ។ នៅក្នុងពិធីនេះ មានការនិមន្ត-អញ្ជើញចូលរួមពី៖

– ព្រះវិបស្សនាចារ្យកោវិទ ខឹម សុខឿន អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

– ព្រះខន្តិរក្ខិតញាណ ងិន ច័ន្ទសារូ អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ !

– ព្រះសីលវិបស្សនាញាណ ម៉ម ឥន្ទ អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ !

– ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះធម្មាចារ្យ ព្រះថេរានុត្ថេរៈ

– ធម្មាចារិនី ឧបាសក និងឧបាសិកា ដែលជាសិក្ខាកាមមានចំនួន ១៨០ អង្គ/នាក់ បានថ្វាយខ្លួនសមាទាន បដិបត្តិវិបស្សនាវគ្គខ្លី មានរយៈពេល ៧ ថ្ងៃ លើកទី៤២ ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ១៣ កើត ដល់ថ្ងៃពុធ ៤ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នំា២០២៣ នៅសាលាវិបស្សនា (ព្រៃធុតង្គ) ។

ការបើកវគ្គបដិបត្តិវិបស្សនា វគ្គខ្លីនេះ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាបានដំណើរការចាប់ផ្តើមលើកដំបូងតាំងពីដើមឆ្នាំ២០១៥ លើកទី១ រហូតមកដល់លើកទី៤២នេះ បានប្រព្រឹត្តទៅប្រកបដោយបីតិសោមនស្សភាព ក្រោមការគ្រប់គ្រងដឹកនាំចាត់ចែងរបស់ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ និងមានការជួយឧបត្ថម្ភគាំទ្រជា “ថវិកា ទេយ្យវត្ថុ ចង្ហាន់បិណ្ឌបាត ភេសជ្ជៈ និងសេនាសនទាន” ពីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ រួមជាមួយសប្បុរសជននានា ធ្វើឲ្យដំណើរការនៃកិច្ចបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន បានប្រព្រឹត្តទៅ គួរជាទីជ្រះថ្លាយ៉ាងក្រៃលែង ។ ការសិក្សាបដិបត្តិព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈ គឺដើម្បីពង្រឹងកិច្ចបដិបត្តិ “សីល សមាធិ បញ្ញា” ទៅតាមព្រះពុទ្ធោវាទដែលព្រះពុទ្ធជិនស្រី ទ្រង់ត្រាស់សម្តែងដោយធម្មបរិយាយមានក្នុងគម្ពីរព្រះត្រៃបិដក ព្រះអដ្ឋកថា និងគម្ពីរវិសុទ្ធិមគ្គជាគោល ។ គោលបំណងនៃកិច្ចប្រណិប័តន៍ គឺដើម្បីពង្រឹងស្វ័យសិក្សា ឲ្យកាន់តែប្រសើរឡើងទាំង”គន្ធធុរៈ និងវិបស្សនាធុរៈ” ឲ្យមានគុណតម្លៃសុខដុមនីយកម្មសាសនា ធ្វើឲ្យសម្រេចបាននូវគុណធម៌ និងធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ ។

ព្រះសទ្ធម្មជាច្បាប់សម្រាប់ប្រដៅមនុស្សឱ្យស្ងប់ ឱ្យប្រព្រឹត្តត្រឹមត្រូវ បានដល់ធម៌របស់សប្បុរសគឺធម៌របស់បុគ្គលដែលស្ងប់ចាកគ្រឿងសៅហ្មងទាំងពួង ។ ការសិក្សាព្រះបរិយត្តិ និងបដិបត្តិដោយសេចក្តីសោមនស្សជ្រះថ្លារបស់ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា ក្នុងសាសនានេះ ឈ្មោះថា ជាអ្នកគោរពកោតក្រែងចំពោះព្រះសាស្តា គោរពកោតក្រែងចំពោះព្រះធម៌ គោរពកោតក្រែងចំពោះព្រះសង្ឃ គោរពកោតក្រែងចំពោះសិក្ខា និងជាអ្នកគោរពកោតក្រែងចំពោះសមាធិផងដែរ ។ បើពុទ្ធបរិស័ទទាំង ៤ បានសិក្សា ទ្រទ្រង់បដិបត្តិព្រះធម៌វិន័យ ជាគឺសសរស្តម្ភគោលគ្រឹះដ៏រឹងមាំ នៃព្រះពុទ្ធវចនៈ ដែលលោកអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាហៅថា ព្រះសទ្ធម្មមាន ៣ ប្រការគឺ៖ ការរៀនចេះចាំ ការបង្រៀន កាសម្ដែងនូវមគ្គ និងផល នោះជាបរិយត្តិធម៌ ១ ការប្រឹងប្រែងប្រតិបត្តិប្រព្រឹត្តទៅតាមអង្គមគ្គ ចាត់ចូលជាបដិបត្តិ ១ និងការបានសម្រេចចាក់ធ្លុះនូវអង្គមគ្គ នោះជាបដិវេធៈ ១ ។

ខ្លឹមសារអត្ថន័យ នៃព្រះសទ្ធម្មមានសេចក្តីបរិយាយដោយសង្ខេបដូចខាងក្រោម៖

១-បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះត្រៃបិដកសំដែងអំពីគោលធម៌ របៀបបែបផែន ដំបូន្មាន ច្បាប់សម្រាប់ប្រតិបត្តិដែលពុទ្ធបរិស័ទត្រូវរៀនស្វាធ្យាយ ទ្រទ្រង់ បង្ហាត់បង្រៀន សម្ដែងប្រាប់ដល់អ្នកដទៃ ហៅថា បរិយត្តិធម៌ ។

២-បដិបត្តិធម៌ ធម៌សម្រាប់ប្រតិបត្តិប្រព្រឹត្តតាម បានដល់សីល សមាធិ បញ្ញា ឬសេចក្ដីប្រតិបត្តិតាម ធ្វើតាម កាន់តាមនូវធម៌ដ៏សមគួរដល់ធម៌ដែលខ្លួនបានរៀន បានស្ដាប់ បានចេះដឹង ដើម្បីឲ្យដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ឲ្យសម្រេចនូវធម៌ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីឲ្យជាក់ច្បាស់នូវខ្លឹមនៃធម៌ ។

៣-បដិវេធធម៌ ការត្រាស់ដឹង បានដល់កិរិយាបានសម្រេច បានជាក់ច្បាស់ចាក់ធ្លុះនូវបរមត្ថ គឺមគ្គ ផល និព្វាន ដែលជាផលសម្រេចអំពីការរៀន ការស្ដាប់ និងការប្រតិបត្តិ ។

– វេនេយ្យសត្វ ប្រៀបដូចអ្នកដំណើរ

– ព្រះសម្ពុទ្ធ ទុកដូចអ្នកស្គាល់ផ្លូវ អ្នកបង្ហាញផ្លូវ

– បរិយត្តិធម៌ ដូចជាផ្លូវត្រង់

– បដិបត្តិធម៌ ដូចជាដំណើរទៅតាមផ្លូវត្រង់នៃអ្នកដំណើរ

– បដិវេធធម៌ ទុកដូចជាដំណើរទៅដល់កន្លែងដែលត្រូវទៅឲ្យដល់នៃអ្នកដំណើរ ។

ដោយតេជានុភាព នៃការបើកវគ្គបដិបត្តិវិបស្សនា សូមឲ្យសាសនប្បដិបត្តិ ទុកជាមគ្គុទ្ទេសក៍សម្រាប់ចង្អុលបង្ហាញផ្លូវក្នុងដំណើរជីវិតដល់សាធុសប្បុរស បានប្រព្រឹត្តតាមផ្លូវព្រះអរិយមគ្គ ប្រកបដោយអង្គ ៨ ជាដំណើររួចចាកសេចក្តីទុក្ខ ពោលគឺព្រះនិព្វានគ្រប់គ្នាទៅហោង ។

ថ្វាយ ប្រគេន ជូន បុណ្យធម្មមិត្តគ្រប់រូប ! សូមបង្អោនចិត្តជ្រះថ្លាត្រេកអរ អនុមោទនា !!!

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖