ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ការដំកល់ទក្ខិណាទានចំពោះសង្ឃ

ការដំកល់ទក្ខិណាទានចំពោះសង្ឃ

ទទ្ទល្លវិមាន ទី៦ បិដកភាគ ៥៥ ទំព័រ ៧៤-៧៥

━━━━━━━✥◈✥━━━━━━━

(ព្រះឥន្ទពោលថា) ម្នាលនាងភទ្ទា កាលពីដើម ប្អូនស្រីរុងរឿងដោយធម៌ជាងនាង ព្រោះបានញុំាងទក្ខិណាទាន ឲ្យដំកល់នៅស៊ប់ចំពោះសង្ឃ មានផលរាប់មិនបាន ដ្បិតព្រះពុទ្ធគង់លើភ្នំគិជ្ឈកូដ ខ្ញុំបានសួរនូវផលនៃការចែករំលែក ចំពោះបុគ្គលដែលគេឲ្យទានទៅមានផលច្រើន ខ្ញុំបានសួរព្រះពុទ្ធអំពីបុណ្យ ដែលឲ្យផលក្នុងបច្ចុប្បន្ន របស់មនុស្សទាំងឡាយអ្នកឲ្យទាន ជាសត្វប្រាថ្នាបុណ្យ ចំពោះពួកបុគ្គល ដែលគេឲ្យទានទៅ មានផលច្រើន កាលព្រះពុទ្ធជ្រាបច្បាស់នូវផលនៃកម្ម គឺវិបាកនៃការចែករំលែកចំពោះពួកបុគ្គលដែលគេឲ្យទានទៅមានផលច្រើន ដោយព្រះអង្គឯង ហើយព្យាករបញ្ហានោះដល់ខ្ញុំ បុគ្គល ៤ ពួក អ្នកដល់នូវមគ្គ និងបុគ្គល ៤ ពួកតាំងនៅក្នុងផល នេះឯងហៅថា សង្ឃ លោកប្រតិបតិ្តត្រង់ ប្រកបដោយប្រាជ្ញា និងសីល ព្រះពុទ្ធបានសំដែងនូវបុណ្យ ដែលឲ្យផលក្នុងបច្ចុប្បន្ន របស់មនុស្សទាំងឡាយអ្នកឲ្យទាន ជាសត្វប្រាថ្នានូវបុណ្យ កាលធ្វើចំពោះសង្ឃ ដែលគេឲ្យទានទៅ មានផលច្រើន ព្រោះថា សង្ឃនុ៎ះ ជាសង្ឃមានគុណដ៏ធំទូលាយ សង្ឃនុ៎ះ ដូចជាសាគរ ដែលទ្រទ្រង់នូវទឹក មានជម្រៅរាប់មិនបាន ពួកសាវ័កអ្នកមានសេចកី្តព្យាយាម ជាងនរៈទាំងនេះ ជាអ្នកប្រសើរមែនពិត អ្នកធ្វើនូវពន្លឺ គឺញាណ (ដល់សត្វលោក) ហើយសំដែងនូវធម្មកថា ពួកសត្វណា បានឲ្យទាន ឧទ្ទិសចំពោះសង្ឃ (ទាននោះ) ឈ្មោះថា ពួកសត្វទាំងនោះ បានឲ្យល្អហើយ បូជាតូចល្អហើយ បូជាធំល្អហើយ សង្ឃគតាទកិ្ខណាទាននោះ ឈ្មោះថា បុគ្គលដំកល់ទុកល្អហើយ ជាទានមានផលច្រើន ព្រះសម្មាសម្ពុទ្ធទាំងឡាយ ជ្រាបច្បាស់នូវលោក ទ្រង់សរសើរហើយថា ជនទាំងឡាយណា កាលរឭកនូវបុណ្យ ដែលខ្លួនបានធ្វើ ឧទ្ទិសចំពោះសង្ឃប្រាកដដូច្នោះ ហើយកើតមានសេចកី្តត្រេកអរ រមែងត្រាច់ទៅក្នុងលោក ជនទាំងឡាយនោះ ឈ្មោះថា កំចាត់បង់នូវមន្ទិល គឺសេចកី្តកំណាញ់ ព្រមទាំងឫស មិនមានគេតិះដៀល រមែងទៅកាន់ឋានសួគ៌។

ព្រះសង្ឃ សីលវន្ត សីលវតី ឧបាសក និងឧបាសិកា គោចរបិណ្ឌបាតទាន ដែលជាសទ្ធាជ្រះថ្លារបស់÷

– ឧបាសិកា លឹម ចាន់ណារី ព្រមទាំងកូនចៅ និងក្រុមញាតិ

– ឧបាសិកា នី ឡា ព្រមទាំងកូនចៅ និងក្រុមញាតិ

បានប្រគេន-ជូនវារភត្តក្នុងថ្ងៃអាទិត្យ ៧ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ដល់បដិគ្គាហកៈដែលទ្រទ្រង់ សិក្សាបដិបត្តិ ព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ ដើម្បីឧទ្ទិសកុសលជូន ឧបាសក គឹម លឹម ឧបាសិកា បាក់ ភួយ ព្រមទាំងញាតិក្នុងសង្សារវដ្ត ។ ដោយតេជៈ នៃការបូជាទានដ៏ប្រពៃថ្លៃថ្លានេះ សូមបុញ្ញសិរីសួស្តី ចូរកើតមានដល់សាធុសប្បុរសសាមីទាន និងក្រុមញាតិសុខចម្រើន មានសុខភាពល្អ ទទួលបាននូវពុទ្ធពរទាំងឡាយ ៤ ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ អនុមោទនា !

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖