ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ធម្មទាន៖ ពុទ្ធឱវាទអំពីទាន

ធម្មទាន៖ ពុទ្ធឱវាទអំពីទាន
━━━━━━━✥◈✥━━━━━━━
ការធ្វើឲ្យមានកើតជាប្រយោជន៍ទៅដល់សង្គម គឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប ព្រះពុទ្ធប្រៀនប្រដៅយើងឲ្យចេះធ្វើអ្វីៗមានតម្លៃនៅក្នុងសង្គម។ មនុស្សយើងតាំងពីតូចមកដល់ធំ រស់នៅបានដោយសារទាន ការឲ្យចំណីចំណុក ចិញ្ចឹមបីបាច់ថែរក្សាពីឪពុកម្តាយ បើគាត់មិនឲ្យយើងទេ យើងនឹងស្លាប់។ យើងអាចចេះដឹង អានអក្សរកើត ដោយសារតែលោកគ្រូអ្នកគ្រូ បានផ្ទេរចំណេះដឹងដល់យើង និងការបរិច្ចាគទានជារឿងសំខាន់បំផុតសម្រាប់ជីវិតមនុស្ស។
ការបរិច្ចាគទានតាមពុទ្ធឱវាទ មានការកំណត់ន័យពាក្យទាន ប្រភេទនៃការឲ្យទាន ផលនៃការឲ្យទាន និងទានរបស់សប្បុរស។
អត្ថន័យពាក្យទានថា៖ «ទាន មានន័យថា ការផ្តល់ ឬប្រគល់នូវប្រយោជន៍ សេចក្តីសុខដល់អ្នកដទៃ។ ឈ្មោះថាទានក៏ដូចជាការជួយសង្គ្រោះដល់ជនក្រីក្រ ការផ្តល់ឈាមដល់អ្នកជំងឺ ការណែនាំក្នុងផ្លូវល្អ ការឲ្យអភ័យ មិនចាប់ទោសអ្នកដទៃជាដើម»។
ប្រភេទនៃការឲ្យទាន និងទានរបស់សប្បុរសថា៖
ទីមួយព្រះពុទ្ធហៅថា អាមិសទាន មាន ការឲ្យនូវសំពត់ ខោអាវ គ្រឿងឧបភោគបរិភោគ លំនៅឋាន និងថ្នាំកែរោគដើម្បីអនុគ្រោះដល់អ្នកដទៃ។
ចំណែកទី ២ ជាធម្មទាន បានដល់ការសិក្សាបរិយត្តិ បដិបត្តិ ឲ្យចំណេះដឹង ការពន្យល់
ណែនាំ ការបង្ហាត់បង្រៀននូវចំណេះដឹង វិជ្ជាសិល្ប៍សាស្ត្រផ្សេង។
ចំណែកទី ៣ អភ័យទាន បានដល់ការចេះយោគយល់ អធ្យាស្រ័យគ្នា មិនចាប់ទោសកំហុស ដែលធ្វើលើសលស់ដោយអចេតនាមកលើយើង ខណៈបណ្តាទានទាំងបីនេះ ធម្មទានបានអានិសង្សច្រើនជាងគេ ។
ចំពោះទានរបស់សប្បុរស សំដៅទៅសប្បុរសដែលអនុគ្រោះជួយដល់អ្នកដទៃជានិច្ចទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈការឲ្យទានរបស់សប្បុរសមាន ៥ យ៉ាងគឺ៖ ការឲ្យទានតាមកាល នាពេលដែលគេអត់ឃ្លាន ទទួលគ្រោះថ្នាក់ត្រូវការជំនួយបន្ទាន់ ឬធ្វើបុណ្យតាមរដូវកាលដូចជារដូវកាលកឋិនទានជាដើម ។
ការឲ្យទានដោយគោរពគឺមិនត្រូវបោះ ឬចោលឲ្យទេ ដែលត្រូវមានអាកប្បកិរិយា ទន់ភ្លន់ គោរពដល់អ្នកទទួល។ មួយទៀតការឲ្យទានដោយសទ្ធា គឺជឿថា អំពើដែលយើងធ្វើនូវអំពើល្អហើយ នឹងមានផលល្អមកខ្លួនវិញជាមិនខានឡើយ។
ចំណែកការឲ្យទានដោយអនុគ្រោះ គឺចង់សង្គ្រោះជួយដល់អ្នកដទៃឲ្យបានក្តីសុខ មិនមែនឲ្យដោយចង់លុបគុណអ្នកដទៃឡើយ។ ការឲ្យទានចុងក្រោយដោយមិនបៀតបៀនខ្លួនឯង មិនបៀតបៀនអ្នកដទៃ មិនលើកតម្កើងខ្លួនឯងពេកថាគ្រាន់បើហើយមើលងាយអ្នកដទៃ»។
ប្រសិនបើ មនុស្សយើងបានជួបប្រទះវិបត្តិភ័យ អន្តរាយ គ្រោះថ្នាក់ណាមួយ នៅក្នុងចិត្តរបស់យើងគឺចង់ឲ្យអ្នកដទៃជួយសង្គ្រោះ ចេះយកអាសា ដោយការផ្តល់ជាប្រាក់កាសជាដើម។ យ៉ាងណាមិញ មនុស្សគ្រប់គ្នាទាំងអស់នៅជុំវិញខ្លួនរបស់យើងគឺសុទ្ធតែត្រូវការជួយសង្គ្រោះអំពីយើងផងដែរ ដូច្នេះយើងក៏ត្រូវមានក្តីមេត្តា ករុណា ក្តីអាណិតអាសូរ ការជួយឧបត្ថម្ភ គាំទ្រទៅតាមសមត្ថភាពដែលខ្លួនធ្វើបាន។
ផលនៃការឲ្យទាន៖ ចេតនាលះបង់ នូវសេចក្តីសុខរបស់ខ្លួនប្រគល់ឲ្យអ្នកដទៃ ដោយមិនគិតតែភាពអត្តទត្ថប្រយោជន៍ គឺជាអំពើបុណ្យ នឹងនាំឲ្យមានផលជាសុខវិញ។
ចំពោះផលនៃការឲ្យទាននឹងកើតមាននូវសភាពដូចតទៅគឺថា អ្នកឲ្យទាននឹងត្រូវក្លាយទៅជាជនដែលអ្នកផងទាំងឡាយទាំងពួងនៅក្នុងសង្គមទទួលបាននូវការគោរពស្រឡាញ់ ចូលចិត្តរាប់អានច្រើន តែងតែបានត្រឡប់មកវិញនូវសម្បត្តិដោយក្តីសុចរិត មានកេរ្តិ៍ឈ្មោះល្បីល្បាញតែងតែត្រូវបានគេផ្សព្វផ្សាយទូទៅគឺថាជាជនសប្បុរស ដែលនៅពេលមានមរណកាលនោះនឹងមិនវង្វេងស្មារតី និងខណៈពេលស្លាប់ទៅហើយ បានទៅដល់ឋានសុគតិភព ឬជាឋានសួគ៌ទេវលោក ៕

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖