ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ អានិសង្ស ក្នុងកុលបុត្តអ្នកមានសទ្ធា

អានិសង្ស ក្នុងកុលបុត្តអ្នកមានសទ្ធា
(បិដកភាគ ៤៤ ទំព័រ ៨៣ )
━━━━━━✥◈✥━━━━━━
ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងកុលបុត្តអ្នកមានសទ្ធានេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ៖
១-ពួកសប្បុរស ដែលមានចិត្តស្ងប់ក្នុងលោក សប្បុរសទាំងនោះ កាលអនុគ្រោះ រមែង អនុគ្រោះតែបុគ្គល ដែលមានសទ្ធាជាដំបូង មិនអនុគ្រោះបុគ្គលមិនមានសទ្ធាដូច្នោះទេ ។
២-កាលចូលទៅជិត រមែងចូលទៅជិតតែបុគ្គលមានសទ្ធាជាដំបូង មិនចូលទៅជិតបុគ្គល មិន មានសទ្ធាដូច្នោះទេ
៣-កាលទទួល រមែងទទួលតែបុគ្គលមានសទ្ធាជាដំបូង មិនទទួលបុគ្គលមិនមានសទ្ធាដូច្នោះទេ
៤-កាលសំដែងធម៌ ក៏សំដែងចំពោះតែបុគ្គលមានសទ្ធាជាដំបូង មិនសំដែងធម៌ចំពោះបុគ្គលមិន មានសទ្ធាដូច្នោះទេ
៥-កុលបុត្រមានសទ្ធា លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ។

  • យោគាវចរបដិបត្តិសមាទានធុតង្គវត្ត ក្រោយពីគង់-អង្គុយ និងចង្ក្រមភាវនាកម្មដ្ឋាន នៅជុំវិញបរិវេណព្រះបរមធាតុចេតិយ និងនៅក្រោមដើមរុក្ខា ប្រកបដោយវិរិយភាព និងមានបីតិបាមោជ្ជសោមនស្សភាព និងជាទីជ្រះថ្លាក្រៃលែង រួចមកក៏បានចង្រ្កមគោចរនិមន្ត-អញ្ជើញទទួលបិណ្ឌបាតភត្តថ្ងៃត្រង់ ដែលម្ចាស់សាមីទានឧបត្ថម្ភភត្តដល់សិក្ខាកាមថ្ងៃបិទវគ្គ មានរាយនាមដូចខាងក្រោម៖
  • មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៉ឹង ម៉េងឡាយ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ វ៉ាន់ ស៊ីវ ព្រមទាំងបុត្រ និងក្រុមញាតិ
  • រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានអញ្ជើញចូលរួមរាប់បាតប្រគេន-ជូនភត្ត នាថ្ងៃបិទវគ្គបញ្ចប់នេះផងដែរ ។
    ដោយតេជៈនៃការប្រគេន-ជូនបិណ្ឌបាតដ៏ប្រណីតថ្លៃថ្លានេះ សូមមហាឧបាសក មហាឧបាសិកា ព្រមទាំងបុត្រ និងក្រុមញាតិ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ សូមមានសុខភាពល្អ ទទួលបានបុញ្ញតេជៈ សិរីសួស្តី សុភមង្គល និងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
    សូមបញ្ជាក់ថាៈ ពិធីបិទវគ្គបដិបត្ដិសមាទានធុតង្គវត្តរយៈពេល ១០ ថ្ងៃ នឹងប្រព្រឹត្តទៅនាវេលាល្ងាចនេះ នៅមុខទីលានព្រះអង្គធំ ព្រៃធុតង្គ ពុទ្ធមណ្ឌលវិបស្សនាធុរៈ វេលាម៉ោង ៥:០០ នាទីល្ងាច ជួបជុំសិក្ខកាមយោគាវចរ និងភ្ញៀវកិត្តិយស និមន្ត-អញ្ជើញដល់ ម៉ោង ៥:៣០ ចាប់ផ្តើមកម្មវិធី ។
  • ថ្វាយ ប្រគេន ជូនបុណ្យ ម្ចាស់សាមីទាន និងធម្មមិត្តគ្រប់រូប ! អនុមោទនា !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖