ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ការឲ្យរបស់ដែលបានមកដោយធម៌

ការឲ្យរបស់ដែលបានមកដោយធម៌

━━━━━✥◈✥━━━━━

នាវារភត្តថ្ងៃត្រង់ ថ្ងៃគម្រប់ទី០៥ នៃការបើកវគ្គបដិបត្តិធុតង្គ ថ្ងៃសៅរ៍ ១៣ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នំា២០២៣នេះ បានទទួលការឧបត្ថម្ភជាថវិកា ទេយ្យទាន ភេសជ្ជៈ និងចង្ហាន់បិណ្ឌបាតដ៏ថ្លៃថ្លារបស់៖

ក្រុមគ្រួសារកូនចៅ ឧបាសក ឆេង ហេង ឧបាសិកា តាំង ណាសី នៅផ្សារដេប៉ូ រាជធានីភ្នំពេញ

នៅក្នុងសាធុសូត្រទី៣ បិដកភាគ ២៩ ទំព័រ ៥៥-៥៦ ទេវតា បានបន្លឺនូវឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា៖

បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលមានទ្រព្យតិច នៅតែឲ្យបាន ជាការប្រពៃ ការឲ្យទានដោយសទ្ធា ជាការប្រពៃ ការឲ្យរបស់ដែលបានមកដោយធម៌ ជាការប្រពៃ ការពិចារណាហើយឲ្យ ក៏ជាការប្រពៃហើយ ប៉ុន្តែការសង្រួម គឺការមិនបៀតបៀន ក្នុងសត្វទាំងឡាយ ក៏រិតតែជាការប្រពៃណាស់ បុគ្គលណា មិនប្រព្រឹត្តបៀតបៀននូវសត្វទាំងឡាយ មិនធ្វើបាប ព្រោះខ្លាចការតិះដៀលអំពីអ្នកដទៃ ជនទាំងឡាយ តែងសរសើរបុគ្គលខ្លាចបាប មិនសរសើរបុគ្គលក្លៀវក្លា ក្នុងបាបនោះទេ ឯពួកសប្បុរសមិនធ្វើបាប ព្រោះខ្លាចបាប ។

ដោយតេជៈនៃការបូជាប្រគេន-ជូនភត្តបិណ្ឌបាត និងភេសជ្ជទាន ដ៏ប្រណីតប្រពៃថ្លៃថ្លានេះ សូមសម្រេចបុណ្យកុសលដល់បុព្វការីជនមាន៖ មាតាបិតា ព្រមទាំងញាតិក្នុងសង្សារវដ្ត បានរួចចាកវដ្តទុក្ខ និងក្រុមគ្រួសារកូនចៅ ឧបាសក ឆេង ហេង ឧបាសិកា តាំង ណាសី រួមជាមួយពុទ្ធបរិស័ទ ដែលចូលរួមឧបត្ថម្ភ នាថ្ងៃគម្រប់ទី០៥ វគ្គបដិបត្តិធុតង្គនេះ សូមមានសុខភាពល្អ ទទួលបាននូវមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនា !

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖