ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងការកសង្ឃពុទ្ធមណ្ឌល ព្រមទាំងអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៊ីម បាននិមន្ត-អញ្ជើញ ថ្វាយបង្គំសួរព្រះរាជសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ដែលសម្តេចជាអម្ចាស់កំពុងប្រឈួនដោយព្រះជរាគាពាធ បន្ទាប់ពីយាងចេញព្យាបាលពីមន្ទីរពេទ្យ ។ ដោយតេជានុភាព នៃគុណព្រះរតនត្រ័យ និងតេជានុភាពនៃព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធ និងបុណ្យកុសលទាំងឡាយ ដែលទូលព្រះបង្គំ យើងខ្ញុំព្រះករុណា ព្រះសង្ឃ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សីលវន្ត និងសីលវតី បានបំពេញកន្លងមកមាន៖ ការឲ្យទាន សមាទានសីល ចម្រើនសមាធិ-បញ្ញា សូមលើកព្រះរាជមហាកុសលនេះ ថ្វាយព្រះពរសម្តេចជាអម្ចាស់ឆាប់ជាសះស្បើយពីព្រះជរាពាធនេះផងចុះ ដេីម្បីបានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ព្រះសង្ឃ សិស្សគណ និងពុទ្ធបរិស័ទ បានគោរពសក្ការបូជាតទៅ ។
នៅក្នុងបឋមវុឌ្ឍិសូត្រ បិដកលេខ ៤៤ ទំព័រ ១៦៤ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីសប្បុរស ដែលមាននូវសេចក្តីចម្រើន មានប្រាជ្ញា រមែងកាន់យកនូវសារៈក្នុងលោកនេះ ឲ្យដល់ខ្លួនឯងបាន ព្រះអង្គទ្រង់ត្រាស់សម្តែងថា៖សទ្ធាយ សីលេន ច យោ បវឌ្ឍតិបញ្ញាយ ចាគេន សុតេន ចូភយំសោ តាទិសោ សប្បុរិសោ វិចក្ខណោអាទីយតិ សារមិធេវ អត្តនោ ។បុគ្គលណា ចម្រើនដោយសទ្ធា ដោយសីល ដោយសុតៈ ដោយចាគៈ និងដោយបញ្ញា បុគ្គលប្រាកដដូច្នោះ ឈ្មោះថា ជាសប្បុរសមានប្រាជ្ញាជាគ្រឿងពិចារណា រមែងកាន់យកនូវប្រយោជន៍ទាំងពីរ (គឺប្រយោជន៍មានខ្លឹមសារ និងប្រយោជន៍ដ៏ឧត្តមខ្ពង់ខ្ពស់ក្រៃលែងឡើងទៀត) អំពីលោកនេះឲ្យដល់ខ្លួនឯងបាន ។
ពុទ្ធមណ្ឌលវិបស្សនាធុរៈ សូមជ្រះថ្លាអនុមោទនា ព្រះសង្ឃ សីលវន្ត និងសីលវតី និមន្ត-អញ្ជើញគោចរបិណ្ឌបាត្រនិច្ចភត្តប្រចាំថ្ងៃ ដែលជាសទ្ធាទឹកចិត្តដ៏សប្បុរសរបស់ម្ចាស់សាមីទាន ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទមជ្ឈដ្ឋាន
ឯកឧត្តម ឈូក ប៊ុនណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសហភាពមីយ៉ាន់ម៉ា និងមាតាបិតា រួមជាមួយនឹងសហការី អញ្ជើញមកកាន់រាមពុទ្ធមណ្ឌលវិបស្សនាធុរៈ ដើម្បីបូជាថ្វាយបង្គំ ព្រះបរមសារីរិកធាតុ និងសួរសុខទុក្ខ ហើយក៏បាននាំមកនូវទេយ្យទាន និងបវរណាប្រគេនបច្ច័យ ៤ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ពិធីទទួលបដិសណ្ធរកិច្ចស្វាគមន៍ការនិមន្តមកដល់របស់ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តនិវត្តន៍មកពីមជ្ឈមណ្ឌលវិបស្សនា ផាឱក រដ្ឋមន្ត នៃសហភាពមីយ៉ាន់ម៉ា