ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ក្នុងអំឡុងពេលនៃការបើកបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន រយៈពេល ១៥ ថ្ងៃ នៅវត្តទឹកផុស (ខ្មែរកម្ពុជាក្រោម)

ក្នុងអំឡុងពេលនៃការបើកបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន រយៈពេល ១៥ ថ្ងៃ នៅវត្តទឹកផុស (ខ្មែរកម្ពុជាក្រោម) ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តទៅបង្ហាត់បង្រៀនសមថ-វិបស្សនាកម្មដ្ឋានដល់សិក្ខាកាមយោគាវចរ ព្រះសង្ឃ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ មានក្តីអំណរសាទរប្រកបដោយបីតិសោមនស្សជ្រះថ្លារីករាយយ៉ាងក្រៃលែង ដោយបានសិក្សាបដិបត្តិនូវពុទ្ធោវាទ ដែលជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធហៅថា ព្រះសទ្ធម្មមាន ៣ យ៉ាងគឺ៖

១-បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះត្រៃបិដកសំដែងអំពីគោលធម៌ របៀបបែបផែន ដំបូន្មាន ច្បាប់សម្រាប់ប្រតិបត្តិ ដែលពុទ្ធបរិស័ទទាំងព្រះសង្ឃ គ្រហស្ថ ត្រូវរៀនស្វាធ្យាយ ទ្រទ្រង់ បង្ហាត់បង្រៀន សម្ដែងប្រាប់ដល់អ្នកដទៃ ហៅថា បរិយត្តិធម៌ ។

២-បដិបត្តិធម៌ ធម៌សម្រាប់ប្រតិបត្តិប្រព្រឹត្តតាម បានដល់សីល សមាធិ បញ្ញា ឬសេចក្ដីប្រតិបត្តិតាម ធ្វើតាម កាន់តាមនូវធម៌ដ៏សមគួរដល់ធម៌ ដែលខ្លួនបានរៀន បានស្ដាប់ បានចេះដឹង ដើម្បីឲ្យដល់នូវធម៌ ដែលខ្លួនមិនទាន់ដល់ ឲ្យសម្រេចនូវធម៌ ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីឲ្យជាក់ច្បាស់នូវខ្លឹមនៃធម៌ ។

៣-បដិវេធធម៌ ការត្រាស់ដឹង បានដល់កិរិយាបានសម្រេច បានជាក់ច្បាស់ចាក់ធ្លុះនូវបរមត្ថ គឺមគ្គ ផល និព្វាន ដែលជាផលសម្រេចអំពីការរៀន ការស្ដាប់ និងការប្រតិបត្តិ ។

ការបង្រៀនសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋានរបស់ព្រះសាសនមុនី នៅវត្តទឹកផុស ខ្មែរកម្ពុជាក្រោម បានប្រព្រឹត្តទៅប្រកបដោយធម្មានុធម្មប្បដិបត្តិ មានសិក្ខាកាមច្រើនរូបបិដបត្តិពាល់ត្រូវសភាវធម៌ តាមព្រះកម្មដ្ឋានជាសិក្ខាដែលគុណជាតិត្រូវសិក្សាប្រតិបត្តិបានដល់ សីល សមាធិ បញ្ញា ជាគោលការណ៍ដ៏សំខាន់របស់ព្រះពុទ្ធសាសនា ដើម្បីទូន្មាន បង្រៀនអប់រំ ដល់ពុទ្ធសាសនិកឲ្យយល់អំពីអរិយសច្ចធម៌ ដែលព្រះអង្គបានត្រាស់ដឹងក្នុងលោក ឲ្យឃើញច្បាស់ ដឹងច្បាស់ នូវអ្វីដែលគួរឃើញ និងអ្វីដែលគួរដឹង ប្រកបដោយហេតុផល ជាបដិបទាប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ។

ពុទ្ធសាសនិកទាំងអស់ប្រៀបដូចអ្នកដំណើរ, ព្រះសម្ពុទ្ធទុកដូចអ្នកស្គាល់ផ្លូវ អ្នកបង្ហាញផ្លូវ, បរិយត្តិធម៌ដូចជាផ្លូវត្រង់, បដិបត្តិធម៌ដូចជាដំណើរទៅតាមផ្លូវត្រង់នៃអ្នកដំណើរ, បដិវេធធម៌ទុកដូចជាដំណើរទៅដល់កន្លែងដែលត្រូវទៅឲ្យដល់នៃអ្នកដំណើរ ។

សូមឲ្យព្រះធម៌ដ៏បរិសុទ្ធរបស់ព្រះពុទ្ធបានប្រតិស្ថានទុកក្នុងដួងចិត្តមនុស្សគ្រប់រូប នៅក្នុងពិភពលោក ! សូមឲ្យសព្វសត្វទាំងអស់ ទទួលបានសុខសន្តិភាព !

សូមឲ្យការបដិបត្តិសាសនព្រហ្មចរិយធម៌នេះ ទុកជាមគ្គុទ្ទេសក៍សម្រាប់ចង្អុលបង្ហាញផ្លូវក្នុងដំណើរជីវិតសាធុសប្បុរសគ្រប់រូប បានប្រព្រឹត្តតាមផ្លូវព្រះអរិយមគ្គ ប្រកបដោយអង្គ ៨ ជាដំណើររួចចាកសេចក្តីទុក្ខ ពោលគឺព្រះនិព្វានគ្រប់គ្នាទៅហោង ។

———————————–

ពុទ្ធមណ្ឌល,ថ្ងៃសុក្រ ១ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖