ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ សូមអនុមោទនា វេនកាន់បិណ្ឌទី៣ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

សូមអនុមោទនា វេនកាន់បិណ្ឌទី៣

ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

━━━━━━━━✥◈✥━━━━━━━━

នាព្រឹក,ថ្ងៃច័ន្ទ ៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ ញាតិញោមពុទ្ធបរិស័ទម្ចាស់ដើមវេនកាន់បិណ្ឌទី ៣ មាន៖

– លោក លី យ៉ុង អ្នកស្រី អ៊ុង សុផល ព្រមទាំងបុត្រ

លោក លី ឈាងម៉េង អ្នកស្រី លី សុភី ព្រមទាំងបុត្រ

– លោក ប៊ូ ហ៊ុយ អ្នកស្រី លី សុភាព ព្រមទាំងបុត្រ

– លោក លី សុម៉េត អ្នកស្រី អាយ លីន ព្រមទាំងបុត្រ

– អ្នកស្រី សាន លី ព្រមទាំងបុត្រ

– រួមជាមួយញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញមកយ៉ាងច្រើនកុះករ មានទឹកមុខប្រកបដោយសទ្ធាបីតិសោមនស្សភាពជ្រះថ្លារីករាយក្នុងព្រះរតនត្រ័យ បានបំពេញនូវអាមិសទាន និងធម្មទាន ដោយបុព្វចេតនាកុសលញាណសម្បយុត្ត នាថ្ងៃកាន់បិណ្ឌវេនទី៣ នេះ បានប្រព្រឹត្តទៅគន្លងប្រពៃណីជាតិ នៅលើរោងវេទិកាមុខឧបដ្ឋានសាលា និងបូជនីយដ្ឋាននានាពុទ្ធមណ្ឌល ញាតិញោមពុទ្ធបរិស័ទ្យក្មេងចាស់ ប្រុសស្រី មានក្តីរំភើបរីករាយ ក្នុងដៃម្នាក់ៗបាននាំមកនូវទេយ្យទាន ចង្ហាន់បិណ្ឌបាត គ្រឿងសក្ការៈ ផ្កាភ្ញី ទៀន ធូក ផ្កាឈូក កម្រងមាលាជាច្រើន ដើម្បីនមស្ការបូជាថ្វាយចំពោះព្រះរតនត្រ័យ ព្រះបរមសារីរិកធាតុតម្កល់លើព្រះមហាសុគន្ធកុដិ ឧបដ្ឋានសាលា និងវេរទេយ្យទាន ចង្ហាន់បិណ្ឌបាត ប្រគេនដល់ព្រះសង្ឃបង្សុកូល បត្តានុមោទនាភត្តដារឆ្លង និងបត្តិទានគាថាឧទ្ទិសផ្សាយបុណ្យកុសលដល់បុព្វការីជនទាំងឡាយ ដែលបានលះលោកនេះទៅកាន់បរលោកនាយ និងបានអញ្ជើញរាប់បាតប្រគេន-ជូន ព្រះសង្ឃ សីលវន្ត និងសីលវតី នៅសាលានិច្ចភត្តថ្មី ក្រោយពីរាប់បាតភត្តថ្ងៃត្រង់រួចមក ម្ចាស់ដើមវេន និងញាតិញោមពុទ្ធបរិស័ទ្យដែលបានចូលរួម ក៏បានអញ្ជើញទទួលទានភោជនាហារផងដែរ ។

ដោយបុញ្ញានុភាព អានិសង្សនៃការប្រារព្ធវេនបិណ្ឌទី៣នេះ ដែលលោក អ្នកស្រី ព្រមទាំងបុត្រ និងញាតិញោមពុទ្ធបរិស័ទ្យជិតឆ្ងាយ បានបំពេញអាមិសទានដ៏ប្រណិតក្នុងឱកាសនេះ និងរៀងរាល់ឆ្នាំកន្លងមក សូមសម្រេចបុណ្យកុសលដល់បុព្វការីជនទាំងឡាយមាន៖ មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ ព្រមទាំងញាតិក្នុងសង្សារវដ្ត និងជូនពរដល់ញាតិញោមពុទ្ធបរិស័ទ្យ សូមមានសុខភាពល្អ សមប្រកបដោយពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សាធុ សាធុ សាធុ សូមអនុមោទនាបុណ្យ !

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖