ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ នាព្រឹកថ្ងៃអង្គារ៍ ១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នំា២០២៣នេះ៖

នាព្រឹកថ្ងៃអង្គារ៍ ១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នំា២០២៣នេះ៖

– មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ មាស ខេង មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មួរ វួច ព្រមទាំងកូនចៅ

– មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ គាង និងស្វាមី ព្រមទាំងបុត្រ

បានទទួលកាន់វេនប្រគេន-ជូនភេសជ្ជៈដ៏ថ្លៃថ្លា និងបិណ្ឌបាតភត្តថ្ងៃត្រង់ ដល់សិក្ខាកាមបដិបត្តិធុតង្គ ចំនួន ៨៥០ អង្គ/នាក់ ។ នៅក្នុងសទ្ធាសូត្រទី៦ បិដកភាគ ២៩ ទំព័រ ៦៤-៦៥ ទេវតាមួយអង្គ ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា៖

សទ្ធាជាទីពីរ របស់បុរស បើបុគ្គលមិនឋិតនៅក្នុងភាពជាអ្នកមិនមានសទ្ធាទេ យសបរិវារក្តី កិត្តិសព្ទក្តី តែងមានដល់បុរសនោះ ព្រោះតែការមិនឋិតនៅក្នុងភាពជាបុគ្គល មិនមានសទ្ធានោះ លុះបុគ្គលនោះ លះសរីរៈហើយ រមែងទៅកាន់ឋានសួគ៌។ បុគ្គលគប្បីលះបង់សេចក្តីក្រោធ គប្បីលះបង់មានះ គប្បីលះបង់សំយោជនៈទាំងពួង សង្គធម៌ទាំងឡាយ (១) មិនធ្លាក់សង្កត់នូវបុគ្គលនោះ ដែលមិនជាប់ចំពាក់នៅក្នុងនាម និងរូប មិនមានសេចក្តីក្រវល់ក្រវាយឡើយ។ ពួកជនពាល ឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ អ្នកប្រាជ្ញ រមែងរក្សានូវសេចក្តីមិនប្រមាទ ដូចជាគេរក្សាទុក នូវទ្រព្យដ៏ប្រសើរ បុគ្គលកុំគប្បីប្រកបរឿយៗ នូវសេចក្តីប្រមាទ កុំប្រកបរឿយៗ នូវការមូលមិត្ត ដោយតម្រេកក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ អ្នកមានឈាន រមែងដល់នូវសេចក្តីសុខដ៏ឧត្តម។

ដោយតេជៈនៃការប្រគេន-ជូនភេសជ្ជទាន ដ៏ប្រណីតប្រពៃថ្លៃថ្លានេះ នៃមហាឧបាសក មហាឧបាសិកា ព្រមទាំងកូនចៅ និងក្រុមញាតិដល់សិក្ខាកាមយោគាវចរបដិបត្តិធុតង្គ (ថ្ងៃទី០៧) សូមឲ្យព្រះសទ្ធម្មតាំងនៅអស់កាលដ៏យូរ និងសូមឲ្យសព្វសត្វបានរួចចាកវដ្តទុក្ខ អវសានជាតិ សូមបានសម្រេចនូវព្រះនិព្វាន ។ សូមអនុមោទនា !

___________________________________

(១) សង្គៈប្រាំប្រការ មានកិលេសសង្គៈ ជាដើម។ អដ្ឋកថា។

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖