ធម្មទាន៖ ធម្មានុធម្មប្បដិបត្តិ ពេលរាត្រី
ធម្មតាអ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ អ្នកធ្វើព្រួញ តែងពត់ព្រួញ (ឲ្យត្រង់) អ្នកចាំងឈើ តែងចាំងឈើ ឯបណ្ឌិតទាំងឡាយ តែងទូន្មានខ្លួន (ដូច្នោះដែរ)។ (បិដកភាគ ៥២ ទំព័រ ៣៨ )
━━━━━✥◈✥━━━━━
នាយប់ថ្ងៃអង្គារ៍ ១៥ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
យោគាវចរ ក្រោយពីគង់-អង្គុយ និងចង្ក្រមភាវនាកម្មដ្ឋាន តាំងពីព្រឹក រហូតដល់ព្រះសុរិយាទៀបអស្តង្គត និងឈានចូលដល់រាត្រីមកដល់ ក៏នៅតែបន្ត ចម្រើនសមាធិកម្មដ្ឋាន នឹងមានជំនោត្រជាក់ដល់កាយ និងមានវាយោបកផាត់មករំភើយៗ ស្ថិតក្រោមពន្លឺដួងព្រះខែដ៏ស្រទន់ នៅមុខទីលានព្រះអង្គធំ ព្រៃធុតង្គ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយវិរិយភាព និងមានបីតិសោមនស្សភាព និងជាទីជ្រះថ្លាក្រៃលែង ។
ដោយអំណាចនៃការបដិបត្តិចម្រើនធុតង្គវត្ត សូមឲ្យសព្វសត្វបាននូវសេចក្តីសុខ ចូរកុំឲ្យមានពៀរនឹងគ្នា ចូររក្សាខ្លួនជាសុខតរៀងទៅ ។ ថ្វាយ ប្រគេន ជូនបុណ្យធម្មមិត្តគ្រប់រូប ! សូមអនុមោទនា !





































