ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ កាលទាន

កាលទាន
━━✥◈✥━━
នាវារភត្តថ្ងៃត្រង់ ថ្ងៃគម្រប់ទី០៨ នៃការបើកវគ្គបដិបត្តិធុតង្គ ថ្ងៃអង្គារ៍ ១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នំា២០២៣នេះ៖

  • មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ មាស ខេង មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មួរ វួច ព្រមទាំងកូនចៅ
  • មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ គាង និងស្វាមី ព្រមទាំងបុត្រ
  • រួមជាមួយពុទ្ធបរិស័ទ និងសហការីក្រុមញាតិ បានទទួលកាន់វេនប្រគេន-ជូន ទេយ្យទាន ភេសជ្ជៈ និងចង្ហាន់បិណ្ឌបាតដ៏ថ្លៃថ្លាដល់សិក្ខាកាមយោគីបដិបត្តិធុតង្គ ចំនួន ៨៥០ អង្គ/នាក់ ។ នៅក្នុងបិដកភាគ ៤៤ ទំព័រ ៨១ ត្រង់កាលទាន មានសេចក្តីជាអាទិ៍ថា៖
    ម្នាលភិក្ខុទាំងឡាយ កាលទាននេះ មាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺ៖
    ១-ឲ្យទានដល់អ្នកមកថ្មី
    ២-ឲ្យទានដល់អ្នកមានដំណើរ
    ៣-ឲ្យទានដល់អ្នកមានជម្ងឺ
    ៤-ឲ្យទាន ក្នុងពេលអត់បាយ
    ៥-បានដំកល់ស្រូវថ្មី ផ្លែឈើដំបូង ដល់បុគ្គលមានសីលទាំងឡាយជាដំបូង ។
    ដោយតេជៈនៃការបូជាប្រគេន-ជូនភត្តបិណ្ឌបាត និងភេសជ្ជទាន ដ៏ប្រណីតប្រពៃថ្លៃថ្លានេះ សូមសម្រេចបុណ្យកុសលដល់បុព្វការីជនមាន៖ មាតាបិតា ព្រមទាំងញាតិក្នុងសង្សារវដ្ត បានរួចចាកវដ្តទុក្ខ និងមហាឧបាសក មហាឧបាសិកា ព្រមទាំងកូនចៅ និងសហការីក្រុមញាតិ រួមជាមួយពុទ្ធបរិស័ទ ដែលចូលរួមឧបត្ថម្ភ នាថ្ងៃគម្រប់ទី០៨ វគ្គបដិបត្តិធុតង្គនេះ សូមមានសុខភាពល្អ ទទួលបាននូវមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនា !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖