ការឲ្យទានជាអ្នកអនុកូលទៅតាមធម៌របស់សប្បុរស
━━━━━━✥◈✥━━━━━━
នាព្រឹកថ្ងៃពុធ ២ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នំា២០២៣
យោគាវចរក្រោយពីគង់-អង្គុយចម្រើនបដិបត្តិវិបស្សនាកម្មដ្ឋានតាមក្រុមរៀងៗខ្លួនអស់រយៈពេលជាច្រើនម៉ោងរួចមក ក៏បានចង្រ្កមគោចរ និមន្ត-អញ្ជើញបិណ្ឌបាតភត្តថ្ងៃត្រង់ ដែលទទួលកាន់វេនឧបត្ថម្ភប្រគេន-ជូនភត្តដោយ៖
– ក្រុមញាតិសិស្សគណ ព្រះមុនីចរិយាវង្ស ហ៊ុន ខេមរា
– មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ ចាន់ដាវី ឧបាសក អឿ ស៊ីថុន ព្រមទាំងកូនចៅ
– ឧបាសិការតនសោភា ទិត្យ រដ្ឋា និងស្វាមី ព្រមទាំងសហការី
– ឧបាសិកា អ៊ុច ឧបលវណ្ណា និងក្រុមគ្រួសារ
– លោកវេជ្ជបណ្ឌិត ហុង ចិន្តា ឧបាសិកា សុខ ឡាក់ ព្រមទាំងបុត្រ
-ឧបាសិកា នូវ សៀមយី ព្រមទាំងកូនចៅ
– ឧបាសិកា ពេជ្រ ម៉ារ៉ាឌី ព្រមទាំងកូនចៅ
– មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ កែវ នួន មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៊ូ សុខា
– ឧបាសក ស៊ូ ច័ន្ទរិទ្ធ ឧបាសិកា ហាក់ ឌីណា ព្រមទាំងបុត្រ,
– ឧបាសក ឡុង វណ្ណនី ឧបាសិកា ស៊ូ ពុទ្ធារី ព្រមទាំងបុត្រ
– ឧបាសិកា ស៊ូ សុខា ព្រមទាំងបុត្រ
– កញ្ញា ខន សុមនា
– ឧបាសិកា ខេមនន្ទា ទេព តារាគន្ធា
នៅក្នុងបិដកភាគ ៤៤ ទំព័រ ៨១ បុគ្គលអ្នកឲ្យទានមានសេចក្តីជាអាទិ៍ថា៖ បុគ្គលកាលឲ្យទាន រមែងជាទីស្រឡាញ់ ជាអ្នកអនុកូលទៅតាមធម៌របស់ពួកសប្បុរស ពួកសព្រហ្មចារី អ្នកសង្រួម មានចិត្តស្ងប់រម្ងាប់ រមែងរាប់រកបុគ្គល នោះសព្វកាល ពួកព្រហ្មចារីនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងអស់ ដល់បុគ្គលនោះ ទាំងបុគ្គលនោះ ដឹងនូវធម៌ហើយ ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ក្នុងលោកនេះ។
ដោយតេជៈនៃការបូជាប្រគេន-ជូនភត្តបិណ្ឌបាត និងភេសជ្ជទាន ដ៏ប្រណីតប្រពៃថ្លៃថ្លានេះ សូមសម្រេចបុណ្យកុសលដល់បុព្វការីជនមាន៖ មាតាបិតា ព្រមទាំងញាតិក្នុងសង្សារវដ្ត បានរួចចាកវដ្តទុក្ខ និងក្រុមញាតិសិស្សគណ ព្រះមុនីចរិយាវង្ស មហាឧបាសិកា មហាឧបាសិកា ឧបាសក ឧបាសិកា រួមជាមួយពុទ្ធបរិស័ទ ដែលចូលរួមឧបត្ថម្ភ នាថ្ងៃគម្រប់ទី០៩ វគ្គបដិបត្តិធុតង្គនេះ សូមមានសុខភាពល្អ ទទួលបាននូវមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនា !