ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន និមន្តចូលរួម ដង្ហែសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជឹម សៀត

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន និមន្តចូលរួម ដង្ហែសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជឹម សៀត
━━━━━━✥◈✥━━━━━━
ខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ១ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ព្រះសាសនមុនី មហាកម្មដ្ឋានចារិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ សមាជិកថេរសភាសង្ឃជាន់ខ្ពស់ នៃព្រះពុទ្ធសាសនាកម្ពុជា និងជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម រួមជាមួយមហាឧបាសក និងមហាឧបាសិកា ក៏បាននិមន្ត-អញ្ជើញ រួមបង្សុកូល និងដង្ហែសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជឹម សៀត ហៅ ប៉ុក ត្រូវជាញោមស្រីបង្កើតរបស់សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាអនុប្រធានថេរសភាសង្ឃជាន់ខ្ពស់ នៃព្រះពុទ្ធសាសនាកម្ពុជា មកតម្កល់លើទីមេរុ៍មុខមហារោងបុណ្យ ដើម្បីប្រារព្ធឈាបនកិច្ចតាមគន្លងប្រពៃណីនៃព្រះពុទ្ធសាសនា ទទួលមរណភាព កាលពីថ្ងៃសៅរ៍ ១២ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នំា២០២៣ វេលាម៉ោង ១១: ២៩ នាទីព្រឹក ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ ។
ក្នុងឱកាសសមានទុក្ខដ៏ក្រៀមក្រំ ដោយក្តីធម្មសង្វេគនេះ ព្រះសាសនមុនី មហាកម្មដ្ឋានចារិយ ព្រះសង្ឃ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ មហាឧបាសក និងមហាឧបាសិកា បានឧទ្ទិសផ្សាយនូវមហាកុសលទាំងឡាយចំពោះវិបាកបដិសន្ធិវិញ្ញាណ នៃសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជឹម សៀត ហៅ ប៉ុក សូមបានទៅបដិសន្ធិក្នុងសុគតិភពសួគ៌ទេវលោក និងទីបំផុតនៃជាតិ សូមបានដល់នូវព្រះនិព្វាន ។ ពិធីដង្ហែសពនេះ បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីជាតិ និងព្រះពុទ្ធសាសនា ស្ថិតនៅភូមិបន្ទាយជ័យ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ៕
ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប ! អនុមោទនា !

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖