ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន និមន្តចូលរួមជាព្រះគណៈអធិបតី

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន និមន្តចូលរួមជាព្រះគណៈអធិបតីក្នុងពិធីប្រគេនរង្វាន់លើកទឹកចិត្តដល់សមណសិស្សប្រឡងបាននិទ្ទេសឆ្នើមចំនួន ៤៧ អង្គ ដែលកំពុងសិក្សាទ្រទ្រង់បដិបត្តិព្រះធម៌វិន័យ ផ្នែកគន្ធធុរៈ (បរិយត្តិធម៌) ឆ្នាំសិក្សា ព.ស.២៥៦៦

នាព្រឹកថ្ងៃពុធ ២ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានប្រារព្ធពិធីប្រគេនរង្វាន់ជ័យលាភីដល់សមណសិស្សប្រឡងបាននិទ្ទេសឆ្នើម ក្នុងការសិក្សាទ្រទ្រង់បដិបត្តិព្រះធម៌វិន័យ ផ្នែកគន្ធធុរៈ (បរិយត្តិធម៌) ឆ្នាំសិក្សា ព.ស.២៥៦៦ ក្រោមព្រះអធិបតីភាព៖

  • ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងមានការនិមន្តចូលរួមពីមន្ត្រីសង្ឃ៖
  • ព្រះបាឡាត់សាសនរក្ខិតមុនី ប៉ាច សុផុន ការិយាល័យរដ្ឋបាលសង្ឃ
  • ព្រះគ្រូឋិតធម្មរង្សី អ៉ី ចាន់អៀង ព្រះធម្មាចារ្យគ្រូបន្ទុកប្រចាំថ្នាក់
  • ព្រះភិក្ខុអប្បមត្តោ ជា ឌីណា ព្រះធម្មាចារ្យគ្រូបន្ទុកប្រចាំថ្នាក់
  • សមណសិស្សទទួលបានជ័យលាភីនិទ្ទេសឆ្នើម សរុបទាំងអស់ ៤៧ អង្គ ។
    ព្រះសាសនមុនី ក្រោយពីនិមន្តចូលរួមលើកទឹក ប្រគេនរង្វាន់ជ័យលាភីដល់សមណសិស្សរួចមក ព្រះអង្គគ្រូ មានព្រះថេរដីប្រទានឱវាទផ្តាំផ្ញើជម្រុញលើកទឹកចិត្តដល់សមណសិស្សគ្រប់អង្គថា៖
    យុវសមណសិស្ស ឬនវសាមណេរ គឺជាធម្មទាយាទ ជាទំពាំងស្នងប្ញស្សី និងជាសរទ្រូងបន្តអាយុកាល នៃព្រះពុទ្ធសាសនា ត្រូវតែបណ្តុះឆន្ទៈ យោនិសោមនសិការៈ ឥទ្ធិបាទធម៌ វិរិយធម៌ ខន្តិធម៌ អ្នកបួសត្រូវតែសិក្សាទ្រទ្រង់ ផ្សព្វផ្សាយបដិបត្តិនូវព្រះពុទ្ធវចនៈទាំងគន្ធធុរៈ និងវិបស្សនាធុរៈ ឲ្យបានខ្ជាប់ខ្ជួន កុំឲ្យមានសេចក្តីធ្វេសប្រហែស មានកោសជ្ជៈ ព្រោះថា ព្រះពុទ្ធសាសនាអាចតាំងនៅឋិតឋេរទៅបាន ដោយសារសមណៈ មានការទ្រទ្រង់សិក្សារៀនសូត្រ មានចំណេះដឹងទាំងបរិយត្តិ និងបដិបត្តិឲ្យបានប្រត្យ័ក្ស ទើបព្រះពុទ្ធសាសនាមានការរីកចម្រើនរុងរឿងជាភិយ្យោភាព ។
    សូមឲ្យព្រះសទ្ធម្មនៃព្រះបរមគ្រូតាំងនៅស្ថិតថេរអស់កាលដ៏យូរអង្វែរ និងសូមឲ្យពិភពលោកទាំងមូលមានសុខសន្តិភាព និងមានវឌ្ឍនភាពនិរន្តរ៍តរៀងទៅ ។
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖