ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង ទើបមិនឃ្លាតចាកធម្មវិន័យ

បុគ្គលប្រកបដោយធម៌ ៤ យ៉ាង ទើបមិនឃ្លាតចាកធម្មវិន័យ
━━━━━━━✥◈✥━━━━━━━
ព្រះពុទ្ធសាសនា មិនត្រឹមតែជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែព្រះពុទ្ធសាសនា ក៏បានទទួលការគោរពប្រណិប័តន៍ពីសំណាក់ប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលុបផងដែរ។ សម្រាប់ពុទ្ធសាសនិកជន ព្រះសង្ឃ គឺជាបុគ្គលដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាបានប្រសើរ និងថ្លៃថ្លាជាងគ្រហស្ថ។ ព្រះសង្ឃ គឺជាស្រែបុណ្យសម្រាប់មនុស្សទូទៅ ។ ចំពោះធម៌វិន័យព្រះពុទ្ធសាសនា ព្រះសង្ឃត្រូវតែប្រកាន់ខ្ជាប់ឲ្យបានតឹងរ៉ឹងបំផុត។
នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ មាត្រា៤៣ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ តើហេតុអ្វីបានជារដ្ឋធម្មនុញ្ញខ្មែរយើងចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ? តើព្រះពុទ្ធសាសនាមានគុណូបការៈចំពោះសង្គមជាតិដូចម្តេចខ្លះ ទើបសង្គមខ្មែរលើកតម្កើងព្រះពុទ្ធសានាដូច្នេះ? ឆ្លើយតបទៅនឹងសំណួរនេះ សៀវភៅព្រះពុទ្ធសាសនា និងវិទ្យាសាស្ត្ររបស់ សុង ស៊ីវ បានរៀបរាប់ថា ព្រះពុទ្ធសាសនាមានគុណូបការៈដ៏ធំធេងចំពោះសង្គមខ្មែរមិនអាចរៀបរាប់អស់បានទេ។
ខ្លឹមសារចំណុចដែលសំខាន់ៗក្នុងអត្ថបទនេះ បើបំព្រួញឲ្យខ្លីមាន៣គឺ ៖
១.ព្រះពុទ្ធសាសនា ជាមូលដ្ឋាននៃការចាប់ផ្តើមស្ថាបនាជាតិខ្មែរតាំងពីមុនគ្រឹស្តសតវត្ស៣០០ឆ្នាំដរាបដល់កើតជាអរិយប្រទេសមួយល្បីល្បាញក្នុងពិភពលោក។
២.ព្រះពុទ្ធសាសនា ជាប្រភពនៃការរចនាភាសាខ្មែរឲ្យរីកដុះដាលកើតជាភាសាមួយក្នុងលោក ប្រកបដោយអង្គបី (សូរសាស្ត្រ ក្បួនប្រើខ្យល់សម្លេងលាន់ឡើងមានន័យច្បាស់លាស់ធំទូលាយឥតទើសទាល់ ដែលអាចធ្វើត្រាប់តាមភាសានានាក្នុងលោកបានស្រួល និងដូចពិតៗ,រូបសាស្ត្រ គឺជាក្បួនចែងពីទម្រង់ពាក្យ និងការបញ្ចេញពាក្យឲ្យមានរូបតៗគ្នាទៀតបាន, និងនិឃន្តសាស្ត្រ គឺជាក្បួនវាក្យសព្ទ និយាយពីន័យរបស់ពាក្យ និងការប្រែប្រួលន័យ)។
៣.ព្រះពុទ្ធសាសនា ជាទីជម្រកដ៏ធំនៃអក្សរសាស្ត្រខ្មែរៈ នៅក្នុងសម័យដែលខ្មែរយើងមានគ្រោះថ្នាក់ ចុះដុនដាបខ្សោយឥទ្ធិពលដោយសារសង្គ្រាម ជាពិសេសប្រទេសជិតខាងបានបង្កសង្រ្គាម ហើយបានដណ្តើមយកទឹកដី ទ្រព្យសម្បត្តិ គម្ពីរក្បួនច្បាប់ មិនត្រឹមតែប៉ុណ្ណោះ ពួកវាបានសម្លាប់ និងចាប់អ្នកប្រាជ្ញខ្មែរយើងស្ទើរទាំងអស់។ ក្នុងពេលនោះ វត្តអារាម គឺជាទីកន្លែងតែមួយគត់ ដែលថែរក្សានូវអង្គការរដ្ឋរបស់ខ្មែរមិនឲ្យបាត់បង់ ជាពិសេសបានបណ្តុះបណ្តាលកូនខ្មែរឡើងវិញឲ្យបានគង់វង្ស។ រីឯអង្គការរដ្ឋទាំងនោះរួមមានៈ អង្គការអក្សរសាស្ត្រ គឺនៅតាមវត្តអារាមទូទាំងប្រទេស គឺជាសាលារៀន បង្រៀនដល់កូនខ្មែរទាំងអស់នាសម័យនោះ។ អង្គការអប់រំជាតិ នៅក្នុងពេលនោះវត្តអារាមមានការអប់រំឲ្យកូនខ្មែរចេះដឹង និងស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ គឺបង្រៀនទាំងផ្លូវលោក ផ្លូវធម៌គ្រប់ផ្នែកទាំងអស់។ អង្គការសុខាភិបាល ប្រជាពលរដ្ឋមានជម្ងឺតម្កាត់ផ្សេងៗ ដូចជា ពស់ចឹក បាក់គ្រិចជើងដៃ គឺរត់ទៅរកព្រះសង្ឃឲ្យជួយ គឺព្រះសង្ឃចេះទាំងការព្យាបាល និងចេះទាំងអប់រំផ្នែកផ្លូវចិត្តផងដែរ។ អង្គការសង្គមកិច្ចការងារ វត្តអារាមបានផ្តល់ដល់នូវការងារជាច្រើន ដូចជា ខាងផ្លូវចិត្ត បានផ្តល់នូវមនុស្សធម៌ សីលធម៌ ខាងសម្ភារៈ បានផ្តល់ការងារវិជ្ជាជីវៈដើម្បីប្រកបអាជីវកម្មផ្សេងៗ។ អង្គការកសិកម្ម នៅពេលនោះព្រះសង្ឃមិនត្រឹមតែបង្រៀនតែទ្រឹស្តីទេ ព្រះអង្គមានទាំងឧបករណ៍សព្វគ្រប់ក្នុងការពិសោធផងដែរ។ អង្គការឧស្សាហកម្ម ការផលិតឆ្នាំង ផ្តិល កាំបិត ពូថៅ ក្បឿងជាដើម។ អង្គការពាណិជ្ជកម្ម ការជួញដូរផលិតផល ដូចជា ផ្តិល កាំបិតជាដើមនោះ។ អង្គការវិចិត្រសិល្បៈ តូរ្យតន្រ្តី ដូចជាគូរគំនូរ ឆ្លាក់រូបដោយថ្ម លោហ ឬភ្លេង របាំរាំច្រៀងជាដើម។ អង្គការការពារប្រទេស ការបង្ហាត់បង្រៀនវិជ្ជាយុទ្ធសាស្ត្រ មន្តអាគម ក្បាច់គុណ ជាដើម។ អង្គការឃោសនាការ និងអង្គការយុត្តិធម៌ជាដើម។
ដោយព្រះពុទ្ធសាសនាមានគុណូបការៈចំពោះជាតិខ្មែរដូច្នេះហើយ បានជារដ្ឋធម្មនុញ្ញខ្មែរយើងចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដូច្នេះប្រជាជនខ្មែរទាំងអស់ គួរនាំគ្នាថែរក្សា និងការពារព្រះពុទ្ធសាសនាឲ្យបានគង់វង្ស មិនគួរនាំគ្នាជាន់ឈ្លីព្រះពុទ្ធសាសនានោះទេ។នៅក្នុងបិដកភាគ ៤២ ទំព័រ ៤-៥ ព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងអំពី “បុគ្គលប្រកបដោយធម៌ ៤ យ៉ាង ទើបមិនឃ្លាតចាកធម្មវិន័យ ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង ទើបតថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។
ម្នាលភិក្ខុទាំងឡាយ៖
១-បុគ្គលប្រកបដោយអរិយសីល តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យ
២-បុគ្គលប្រកបដោយអរិយសមាធិ តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ
៣-បុគ្គលប្រកបដោយអរិយបញ្ញា តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យ
៤-បុគ្គលប្រកបដោយអរិយវិមុត្តិ តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យ ។
បុគ្គលដែលឃ្លាតចាក (ធម្មវិន័យ) រមែងធ្លាក់ចុះ បុគ្គលដែលធ្លាក់ចុះ ជាអ្នកជាប់ជំពាក់ដោយរាគៈ រមែងមក (កាន់ជាតិ ជរា ព្យាធិ មរណៈ) ម្តងទៀត (បើ) កិច្ច (ដោយមគ្គ ទាំង៤) បុគ្គលនោះ បានធ្វើស្រេចហើយ បានត្រេកអរហើយ ក្នុងគុណជាត ដែលបុគ្គលគប្បីត្រេកអរ សេចក្តីសុខបានមក ដោយសេចក្តីសុខ(១) (រមែងមានដល់បុគ្គលនោះ)។


(១) សេចក្តីសុខ បានដល់ព្រមហើយ ដោយសេចក្តីសុខ គឺថា សេចក្តីសុខជាទិព្វ សម្រេចមកដោយសេចក្តីសុខ ជារបស់មនុស្ស សេចក្តីសុខរបស់វិបស្សនា សម្រេចមកដោយសេចក្តីសុខរបស់ឈាន សេចក្តីសុខ របស់មគ្គ សម្រេចមក ដោយសេចក្តីសុខរបស់វិបស្សនា សេចក្តីសុខរបស់ផល សម្រេចមកដោយសេចក្តីសុខរបស់មគ្គ សេចក្តីសុខរបស់ព្រះនិព្វាន សម្រេចមកដោយសេចក្តីសុខរបស់ផល។ អដ្ឋកថា។

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖