អានិសង្ស ក្នុងកុលបុត្តអ្នកមានសទ្ធា
(បិដកភាគ ៤៤ ទំព័រ ៨៣ )
━━━━━━✥◈✥━━━━━━
ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងកុលបុត្តអ្នកមានសទ្ធានេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ៖
១-ពួកសប្បុរស ដែលមានចិត្តស្ងប់ក្នុងលោក សប្បុរសទាំងនោះ កាលអនុគ្រោះ រមែង អនុគ្រោះតែបុគ្គល ដែលមានសទ្ធាជាដំបូង មិនអនុគ្រោះបុគ្គលមិនមានសទ្ធាដូច្នោះទេ ។
២-កាលចូលទៅជិត រមែងចូលទៅជិតតែបុគ្គលមានសទ្ធាជាដំបូង មិនចូលទៅជិតបុគ្គល មិន មានសទ្ធាដូច្នោះទេ
៣-កាលទទួល រមែងទទួលតែបុគ្គលមានសទ្ធាជាដំបូង មិនទទួលបុគ្គលមិនមានសទ្ធាដូច្នោះទេ
៤-កាលសំដែងធម៌ ក៏សំដែងចំពោះតែបុគ្គលមានសទ្ធាជាដំបូង មិនសំដែងធម៌ចំពោះបុគ្គលមិន មានសទ្ធាដូច្នោះទេ
៥-កុលបុត្រមានសទ្ធា លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ។
- យោគាវចរបដិបត្តិសមាទានធុតង្គវត្ត ក្រោយពីគង់-អង្គុយ និងចង្ក្រមភាវនាកម្មដ្ឋាន នៅជុំវិញបរិវេណព្រះបរមធាតុចេតិយ និងនៅក្រោមដើមរុក្ខា ប្រកបដោយវិរិយភាព និងមានបីតិបាមោជ្ជសោមនស្សភាព និងជាទីជ្រះថ្លាក្រៃលែង រួចមកក៏បានចង្រ្កមគោចរនិមន្ត-អញ្ជើញទទួលបិណ្ឌបាតភត្តថ្ងៃត្រង់ ដែលម្ចាស់សាមីទានឧបត្ថម្ភភត្តដល់សិក្ខាកាមថ្ងៃបិទវគ្គ មានរាយនាមដូចខាងក្រោម៖
- មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៉ឹង ម៉េងឡាយ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ វ៉ាន់ ស៊ីវ ព្រមទាំងបុត្រ និងក្រុមញាតិ
- រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានអញ្ជើញចូលរួមរាប់បាតប្រគេន-ជូនភត្ត នាថ្ងៃបិទវគ្គបញ្ចប់នេះផងដែរ ។
ដោយតេជៈនៃការប្រគេន-ជូនបិណ្ឌបាតដ៏ប្រណីតថ្លៃថ្លានេះ សូមមហាឧបាសក មហាឧបាសិកា ព្រមទាំងបុត្រ និងក្រុមញាតិ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ សូមមានសុខភាពល្អ ទទួលបានបុញ្ញតេជៈ សិរីសួស្តី សុភមង្គល និងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ថាៈ ពិធីបិទវគ្គបដិបត្ដិសមាទានធុតង្គវត្តរយៈពេល ១០ ថ្ងៃ នឹងប្រព្រឹត្តទៅនាវេលាល្ងាចនេះ នៅមុខទីលានព្រះអង្គធំ ព្រៃធុតង្គ ពុទ្ធមណ្ឌលវិបស្សនាធុរៈ វេលាម៉ោង ៥:០០ នាទីល្ងាច ជួបជុំសិក្ខកាមយោគាវចរ និងភ្ញៀវកិត្តិយស និមន្ត-អញ្ជើញដល់ ម៉ោង ៥:៣០ ចាប់ផ្តើមកម្មវិធី ។ - ថ្វាយ ប្រគេន ជូនបុណ្យ ម្ចាស់សាមីទាន និងធម្មមិត្តគ្រប់រូប ! អនុមោទនា !