អត្តភាពជាមនុស្ស អ្នកដឹងនូវពាក្យពោល ប្រាសចាកសេចក្តីកំណាញ់
(មច្ឆរិសូត្រ ទី៩ បិដកភាគ ២៩ ទំព័រ ៨៧-៨៨) ។
━━━━━━━✥◈✥━━━━━━━
ទេវតាទូលថា យើងខ្ញុំ ដឹងសេចក្តីនេះ ជាក់ច្បាស់ដូច្នេះហើយ យើងខ្ញុំសូមក្រាបបង្គំទូលសួរ នូវសេចក្តីដទៃ នឹងព្រះគោតមជាម្ចាស់ (តទៅទៀត) ក្នុងលោកនេះ ជនទាំងឡាយណា បាននូវអត្តភាពជាមនុស្សហើយ ជាអ្នកដឹង នូវពាក្យពោល ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកជ្រះថ្លា ទាំងមានសេចក្តីគោរពយ៉ាងខ្លាំង ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ផលវិបាក របស់ជនទាំងឡាយនោះ ដូចម្តេច សម្បរាយភព របស់ជនទាំងឡាយនោះ ដូចម្តេច យើងខ្ញុំមក ដើម្បីក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូចម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន។ ព្រះមានព្រះភាគត្រាស់ថា ក្នុងលោកនេះ ជនទាំងឡាយណា បានអត្តភាពជាមនុស្សហើយ ជាអ្នកដឹងនូវពាក្យពោល ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកជ្រះថ្លា ទាំងមានសេចក្តីគោរពយ៉ាងខ្លាំង ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជនទាំងឡាយនោះ រមែងរុងរឿង ក្នុងឋានសួគ៌ ជនទាំងឡាយនោះ ទោះទៅកើតក្នុងទីណា បើដល់នូវអត្តភាពជាមនុស្ស រមែងកើតក្នុងត្រកូលដ៏ស្តុកស្តម្ភ ស្វែងរកសំពត់ និងអាហារ និងសេចក្តីត្រេកអរក្នុងបញ្ចកាមគុណ និងល្បែងបានដោយងាយ ទាំងមានអំណាច ផ្សាយទៅក្នុងភោគៈទាំងឡាយ ដែលអ្នកដទៃសន្សំបានមក សប្បាយរីករាយក្នុងចិត្ត នេះជាផលវិបាក ក្នុងទិដ្ឋធម៌ គឺក្នុងទីដែលកើត ចំណែកសម្បរាយភព រមែងមានសុគតិជាផល។
ព្រះសង្ឃ សីលវន្ត សីលវតី ឧបាសក និងឧបាសិកា និមន្ត-អញ្ជើញគោចរបិណ្ឌបាត ទទួលភត្តថ្ងៃត្រង់ ដែលទាយក-ទាយិកា ជ្រះថ្លានាំមកបូជាប្រគេន-ជូនដល់បដិគ្គាហកៈ ដែលកំពុងសំណាក់បដិបត្តិ ទ្រទ្រង់ ផ្សព្វផ្សាយ ព្រះធម៌វិន័យ សីល សមាធិ បញ្ញា ។ នៅវេលាថ្ងៃស្អែក ពុទ្ធមណ្ឌលវិបស្សនាធុរៈ នឹងបើកវគ្គបដិបត្តិ សមាទានធុតង្គ រយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃអង្គារ៍ ៩ កើត ដល់ថ្ងៃព្រហស្បតិ៍ ៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នំា២០២៣ ពុទ្ធបរិស័ទ បើមានបំណងបដិបត្តិ អាចអញ្ជើញចូលរួមបាន ឬជួយឧបត្ថម្ភកម្មវិធីបដិបត្តិធុតង្គ សូមស្វាគមន៍ដោយសោមនស្សភាព និងមេត្រីភាព ។ សូមអនុមោទនា !
-ទំនាក់ទំនងចុះឈ្មោះ ឬសាកសួរព័ត៌មាន/តេលេក្រាម៖
០៩៨ ៧១៣ ៣៣៤ / ០១១ ៩៩៦ ៩៧២
-ឬឧបត្ថម្ភធុតង្គបាន
























