ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ ប្រគេន-ជូនភត្តបិណ្ឌបាតថ្ងៃត្រង់ ដល់យោគីបដិបត្តិធុតង្គវត្ត

អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ ប្រគេន-ជូនភត្តបិណ្ឌបាតថ្ងៃត្រង់ ដល់យោគីបដិបត្តិធុតង្គវត្ត
ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
━━━━━━━✥◈✥━━━━━━━
វារភត្ត ពេលព្រឹក-ថ្ងៃត្រង់ និងភេសជ្ជៈ នាថ្ងៃបើកវគ្គបដិបត្តិធុតង្គវត្ត ថ្ងៃអង្គារ៍ ៩ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ៖

  • អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ
  • ព្រមទាំងពុទ្ធបរិស័ទ ក៏បានអញ្ជើញចូលរួម
    ប្រគេន-ជូនចង្ហាន់បិណ្ឌបាត ភត្តពេលព្រឹក-ថ្ងៃត្រង់ និងភេសជ្ជៈ ពេលល្ងាចដល់សិក្ខាកាមយោគីបដិបត្តិធុតង្គវត្ត (ចំនួន ៨០០ អង្គ/នាក់) បានតម្កល់ចិត្ដយ៉ាងមាំក្នុងការលះបង់ទាំងពេលវេលា កាតព្វកិច្ច ភារកិច្ច និងការប្រកបអាជីវកម្មសម្រាប់ជីវិតតែម្យ៉ាង បានថ្វាយខ្លួនចំពោះព្រះរតនត្រៃ ភ្ជាប់និស្ស័យសមាទាននូវវត្ដបដិបត្ដិតាមមាគ៌ារបស់ព្រះបរមសាស្ដាចារ្យចរិយាវង្ស ប្រកាន់យកការបដិបត្ដិដ៏សុក្រឹតឲ្យឈ្មោះថា វត្ដបដិបត្ដិធុតង្គ មានរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃអង្គារ៍ ៩ កើត ដល់ថ្ងៃព្រហស្បតិ៍ ៣ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នំា២០២៣ ។
    នៅក្នុងបិដកភាគ ៤៨ ទំព័រ ៣២១-៣២២ ព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងអំពីសម្បទា មានសេចក្តីជាអាទិ៍ថា៖
    បុគ្គលអ្នកប្រឹងប្រែង មានវិធានការ មិនបណ្ដែតបណ្ដោយ ក្នុងការងារទាំងឡាយតែងចិញ្ចឹមជិវិតស្មើ រក្សាទ្រព្យ ដែលខ្លួនរកបានមក មានសទ្ធា បរិបូណ៌ដោយសីល ឈ្លាសក្នុងសំដី លះចោលសេចក្ដីកំណាញ់ ជំរះនូវផ្លូវសម្រាប់ទៅកាន់លោកខាងមុខ ឲ្យមានសួស្ដីជានិច្ច ធម៌ទាំង ៨ យ៉ាងនេះ នាំមកនូវសេចក្ដីសុខ ក្នុងលោកទាំងពីរ ដែលព្រះសម្ពុទ្ធទ្រង់ព្រះនាមថាសច្ចៈ ទ្រង់សំដែងហើយ ដល់កុលបុត្តអ្នកមានសទ្ធា នៅគ្រប់គ្រងផ្ទះ មួយទៀត ការបរិច្ចាគ និងបុណ្យដ៏សេសនេះ តែងចម្រើនដល់ពួកគ្រហស្ថ ដើម្បីសេចក្ដីចម្រើន និងប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្ដីសុខ ក្នុងលោកខាងមុខផង យ៉ាងនេះ។
    ដោយតេជៈនៃការបូជាប្រគេន-ជូនភត្តបិណ្ឌបាត និងភេសជ្ជទាន ដ៏ប្រណីតប្រពៃថ្លៃថ្លានេះ សូមសម្រេចបុណ្យកុសលដល់បុព្វការីជនមាន៖ មាតាបិតា ព្រមទាំងញាតិក្នុងសង្សារវដ្ត បានរួចចាកវដ្តទុក្ខ និងអគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ ព្រមទាំងបុត្រ និងចៅ ព្រមទាំងពុទ្ធបរិស័ទដែលចូលរួមឧបត្ថម្ភ នាថ្ងៃបើកវគ្គបដិបត្តិធុតង្គនេះ សូមមានសុខភាពល្អ ទទួលបាននូវមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនា !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖