មាននូវសេចក្តីចម្រើន មានប្រាជ្ញា រមែងកាន់យកនូវសារៈក្នុងលោកនេះ ឲ្យដល់ខ្លួនឯងបាន ព្រះអង្គទ្រង់ត្រាស់សម្តែងថា៖សទ្ធាយ សីលេន ច យោ បវឌ្ឍតិបញ្ញាយ ចាគេន សុតេន ចូភយំសោ តាទិសោ សប្បុរិសោ វិចក្ខណោអាទីយតិ សារមិធេវ អត្តនោ ។បុគ្គលណា ចម្រើនដោយសទ្ធា ដោយសីល ដោយសុតៈ ដោយចាគៈ និងដោយបញ្ញា បុគ្គលប្រាកដដូច្នោះ ឈ្មោះថា ជាសប្បុរសមានប្រាជ្ញាជាគ្រឿងពិចារណា រមែងកាន់យកនូវប្រយោជន៍ទាំងពីរ (គឺប្រយោជន៍មានខ្លឹមសារ និងប្រយោជន៍ដ៏ឧត្តមខ្ពង់ខ្ពស់ក្រៃលែងឡើងទៀត) អំពីលោកនេះឲ្យដល់ខ្លួនឯងបាន ។
ព្រះសង្ឃ សីលវន្ត និងសីលវតី គង់ស្នាក់នៅសិក្សាបដិបត្តិព្រះធម៌វិន័យផ្នែកវិបស្សនាធុរៈ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ភូមិភ្នំ (ភ្នំអដ្ឋរស្ស) ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ជាកិច្ចវត្តនិមន្ត-អញ្ជើញគោចរបិណ្ឌបាត្រជារៀងរាល់ថ្ងៃ ។
សូមជ្រះថ្លាអនុមោទនាបុណ្យ !