ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ធុរៈក្នុងព្រះពុទ្ធសាសនា រសៀលបន្តធ្វើបទបង្ហាញ នៃវគ្គវិក្រិត្យការគរុកោលស្យវិបស្សនា

ធុរៈក្នុងព្រះពុទ្ធសាសនា រសៀលបន្តធ្វើបទបង្ហាញ នៃវគ្គវិក្រិត្យការគរុកោលស្យវិបស្សនា
ថ្ងៃព្រហស្បតិ៍ ៤ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
━━━━━━━✥◈✥━━━━━━━
ពាក្យថាធុរៈ គឺជាដំណើរជំពាក់ដោយកិច្ចនីមួយៗ ឬអាចហៅថា កិច្ចរវល់ជាប្រក្រតី ។ បើនិយាយពីការងារវិញ អ្នកណាមិនដាក់ធុរៈចោល អ្នកនោះឈ្មោះថា ជាមនុស្សជោគជ័យក្នុងកិច្ចការ ។
អ្នកបួសក្នុងព្រះពុទ្ធសាសនាមានធុរៈពីរយ៉ាង ដែលត្រូវប្រតិបត្តិរាល់ថ្ងៃ ឬហៅថា ជាវត្តបទគឺ៖ គន្ធធុរៈ១ និងវិបស្សនាធុរៈ១ ។
គន្ធធុរៈជាកិច្ចខាងផ្នែកគម្ពីរបាលី កិច្ចការរៀនសូត្រខាងបរិយត្តិធម៌គឺរៀនភាសាបាលី ការរៀនវេយ្យាករណ៍បាលីត្រូវការទន្ទេញឱ្យចាំចេះស្ទាត់មាត់ត្រូវប្រព្រឹត្តឱ្យធ្ងន់ពោល គឺឥរិយាបថទាំង ៤ ផ្តោតតែលើការទន្ទេញឱ្យរត់មាត់ជាការចាំបាច់ណាស់ ហើយបន្ទាប់ពីចេះចាំស្ទាត់ហើយក៏ចាប់ផ្តើមពិនិត្យឈ្វេងយល់ន័យសេចក្តីជ្រៅរាក់តាមការគួរ ទើបជោគជ័យ ។
ចំណែកវិបស្សនាធុរៈ ជាកិច្ចខាងធ្វើវិបស្សនា អប់រំកាយចិត្ត ពិចារណាអសុភកម្មដ្ឋានទាំង១០ សង្រួមឥន្ទ្រិយឱ្យបានល្អ នេះជាកិច្ចរបស់អ្នកបួស តែការធ្វើវិបស្សនាបានជោគជ័យក៏ប្រព្រឹត្តព្រមដោយសប្បាយទាំង៧ផងដែរ ទើបទទួលបានផលល្អ ។
វិបស្សនាធុរៈ គឺការបដិបត្តិធ្វើវិបស្សនា សមាធិ ដើម្បីឃើញច្បាស់នូវសេចក្តីពិតក្នុងលោក គឺឃើញច្បាស់នូវដំណើរសង្ខារធម៌តាមសច្ចភាព ហើយមិនប្រកាន់មាំអ្វីៗក្នុងលោក។ ការធ្វើកិច្ចក្នុងវិបស្សនានេះ អាចដុតបំផ្លាញកិលេសក្នុងខន្ធសន្តាន មានលោភៈ ទោសៈ មោហៈជាដើម។
ព្រះយោគាវាចរ ដែលមានបំណងអប់រំចិត្តដោយការចម្រើនកម្មដ្ឋាន ត្រូវជម្រះសីលរបស់ខ្លួនឲ្យបរិសុទ្ធជាមុនសិន ព្រោះចិត្តរបស់បុគ្គលដែលមានសីលមិនបរិសុទ្ធ ឬទ្រុស្តសីល មិនអាចញុំាងគុណវិសេសឲ្យកើតឡើងបានឡើយ។
ធុរៈនៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនាមានពីរយ៉ាងគឺ គន្ធធុរៈ ធុរៈផ្នែកខាងគម្ពីរបាលី កិច្ចការរៀនសូត្រខាងបរិយត្តិ ត្រូវការទន្ទេញឱ្យចាំចេះស្ទាត់មាត់ និងវិបស្សនាធុរៈ កិច្ចខាងវិបស្សនា អប់រំកាយចិត្ត សង្រួមឥន្ទ្រិយឱ្យបានល្អ ទាំងអស់នេះជាកិច្ចរបស់អ្នកបួស៕

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖