នាព្រឹកថ្ងៃអាទិត្យ ៤ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ក្រុមគ្រួសារកូនចៅ ឧបាសក អ៊ុន អ៉ី ឧបាសិកា ស្រី ផៃ ព្រមទាំងក្រុមញាតិមិត្ត បាននិមន្តព្រះសង្ឃវេរភត្តទក្ខិណានុប្បទាន ឧទ្ទិសផ្សាយកុសលជូនបុព្វការីជនទាំងទាំងមាន÷ ឧបាសក អ៊ុន អ៉ី ឧបាសិកា ស្រី ផៃ ព្រមទាំងញាតិក្នុងសង្សារវដ្ត ដែលបានចែកឋានទៅកាន់បរលោកហើយនោះ សូមជ្រះថ្លាត្រេកអរអនុមោទនានូវទានូបនិស្ស័យ សូមបានជាបច្ច័យរួចចាកទុក្ខ មានលោកិយសម្បត្តិ និងលោកុត្តរសម្បត្តិ ។
ដោយតេជៈ នៃអាមិសទាននេះ ដែលសាធុសប្បុរសទាយក ទាយិកា ពុទ្ធបរិស័ទទាំងអស់បាននាំមកនូវទេយ្យទានជាច្រើនមានចង្ហាន់បិណ្ឌបាត និងបានបវារណាទុកដាក់នូវអកប្បិយវត្ថុ បូជាប្រគេនហើយចំពោះព្រះភិក្ខុសង្ឃជាសង្ឃសាវ័ក និងជាបុញ្ញខេត្តស្រែបុណ្យដ៏ប្រសើរ ទានដែលបុគ្គលឲ្យហើយដល់បដិគ្គាហកៈ ក្នុងព្រះត្រៃបិដកសម្តែងថា មានផលច្រើន អានិសង្សច្រើន ព្រោះជាការឲ្យទានដោយមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃ បុគ្គលនោះបើ កើតជាទេព្តា ជាឥស្សរលើទេវតាទាំងឡាយ បើកើតមនុស្ស រមែងកើតក្នុងត្រកូលស្តុកស្តម្ភមានទ្រព្យច្រើន នេះជាផលនៃការឲ្យទាន ដែលព្រះពុទ្ធជិនស្រីទ្រង់ត្រាស់សម្តែងហើយ ។
ថ្វាយ-ប្រគេន-ជូនម្ចាស់សាមីទាន និងធម្មមិត្តគ្រប់រូប សូមអនុមោទនាបុណ្យ ! សាធុ សាធុ សាធុ !




