ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ អានាបានស្សតិសមាធិ

អានាបានស្សតិសមាធិ
━━━━✥◈✥━━━━
នាយប់ថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
សិក្ខាកាមយោគីបដិបត្តិសមាទានធុតង្គវត្ត ក្រោយពីគង់-អង្គុយ និងចង្ក្រមភាវនាកម្មដ្ឋាន ដោយឥរិយាបទអង្គុយ នៅមុខទីលានព្រះអង្គធំ ព្រៃធុតង្គ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយខន្តី វិរិយភាព មានបីតិបាមោជ្ជៈ និងជាទីជ្រះថ្លាក្រៃលែង និងបានស្តាប់ធម្មីកថា ដែលសម្តែងដោយ៖ ព្រះធម្មត្ថេរោ ហ៊ឹម ប៊ុនធឿន ជាកិច្ចបញ្ចប់ នៃកិច្ចបដិបត្តិ ក៏បានផ្សាយមេត្តាធម៌ (សម្រាក) ។
នៅក្នុងអានាបានស្សតិសមាធិ បិដកភាគ ៣៩ ទំព័រ១៥ ព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងថា៖
អានាបានស្សតិសមាធិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅទៀបគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ មានសតិដកដង្ហើមចូល (បណ្ឌិតគប្បីឲ្យពិស្ដារ រហូតដល់ពាក្យថា ភិក្ខុសិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សម្រាប់លះបង់កិលេសចោល នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌សំរាប់លះកិលេសចោល នឹងដកដង្ហើមចូលផងចុះ)។ ម្នាលភិក្ខុទាំងឡាយ កាលបើអានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើន យ៉ាងនេះហើយ បានធ្វើឲ្យច្រើន យ៉ាងនេះហើយ រមែងមានកាយមិនញាប់ញ័រ ឬមានកាយមិនអន្ទះអន្ទែង មានចិត្តមិនញាប់ញ័រ ឬមានចិត្តមិនអន្ទះអន្ទែង។
ដោយអំណាចនៃការបដិបត្តិចម្រើនធុតង្គវត្ត សូមឲ្យសព្វសត្វបាននូវសេចក្តីសុខ ចូរកុំឲ្យមានពៀរនឹងគ្នា ចូរកុំឲ្យមានរោគ ចូររក្សាខ្លួនជាសុខតរៀងទៅ ។
ថ្វាយ ប្រគេន ជូនបុណ្យធម្មមិត្តគ្រប់រូប ! សូមអនុមោទនា !

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖