ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ហេតុ នៃសេចក្តីចម្រើន

ហេតុនៃសេចក្តីចម្រើន

━━━━━✥◈✥━━━━━

សម្ពោធិសូត្រទី១ បិដកភាគ ៤៩ ទំព័រ ១-៥

ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បើពួកអន្យតិរ្ថិយសួរយ៉ាងនេះហើយ អ្នកទាំងឡាយ គប្បីដោះស្រាយដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូចម្តេច។

ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ហេតុនៃសេចក្តីចំរើន នូវពួកធម៌ជាចំណែកនៃការត្រាស់ដឹង តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរ្ថិយសួរយ៉ាងនេះ អ្នកទាំងឡាយ គប្បីដោះស្រាយដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះយ៉ាងនេះថា៖

ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ៖

១-ជាអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ

២-ភិក្ខុជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញនូវភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។

៣- ភិក្ខុជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាពយ៉ាងនេះ ដែលជាកថាផូរផង់ ជាទីសប្បាយទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា

៤- ភិក្ខុប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ចេញ ដើម្បីញុំាងពួកកុសលធម៌ឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្តីប្រឹងប្រែងខ្ជាប់ខ្ជួន មិនដាក់ធុរៈចោល ក្នុងធម៌ទាំងឡាយជាកុសល

៥-ភិក្ខុជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់ នូវការកើតឡើង និងការវិនាសទៅ (នៃខន្ធបព្ចាកៈ) ជាគ្រឿងទំលាយនូវកិលេសដ៏ប្រសើរ ជាធម្មជាតិដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ ។

ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយនូវកថា មានសភាពយ៉ាងនេះ ដែលជាកថាផូរផង់ ជាទីសប្បាយ ទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា។

ម្នាលភិក្ខុទាំងឡាយ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ចេញ ដើម្បីញុំាងពួកកុសលធម៌ឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្តីប្រឹងប្រែងខ្ជាប់ខ្ជួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងកើតប្រាកដ ដល់ភិក្ខុ អ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាចកំណត់នូវការកើតឡើង និងការវិនាសទៅ (នៃខន្ធបញ្ចកៈ) ជាគ្រឿងទំលាយនូវកិលេសដ៏ប្រសើរ ជាធម្មជាតិដល់នូវកិរិយាអស់ទៅនៃទុក្ខ ដោយប្រពៃ ។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុនោះ តាំងនៅក្នុងធម៌ទាំង ៥ នេះ ហើយគប្បីចម្រើននូវធម៌ ៤ យ៉ាងតទៅទៀតគឺ៖

១-ចម្រើនអសុភ ដើម្បីលះរាគៈ

២-ចម្រើនមេត្តា ដើម្បីលះព្យាបាទ

៣-ចម្រើនអានាបានស្សតិ ដើម្បីផ្តាច់ផ្តិលនូវវិតក្កៈ

៤-ចម្រើនអនិច្ចសញ្ញា ដើម្បីដកចោលនូវអស្មិមានៈ ។

ម្នាលភិក្ខុទាំងឡាយ សេចក្តីសំគាល់ថា មិនមែនខ្លួន រមែងប្រាកដដល់ភិក្ខុអ្នកមានសេចក្តីសំគាល់ថាមិនទៀង ភិក្ខុអ្នកមានសេចក្តីសំគាល់ថា មិនមែនខ្លួន រមែងដល់នូវព្រះនិព្វាន ជាគ្រឿងដកចោលនូវអស្មិមានៈ ក្នុងបច្ចុប្បន្ន។

នារសៀល,ថ្ងៃពុធ ១០ រោច ខែមាឃនេះ បន្តធ្វើបទបង្ហាញដោយ៖ ព្រះរតនវិទូ អ៊ុ ប៊ុនណា “អំពីកាយកតាសតិ អសុភ និងសរីរៈ” ។ ក្រោយពីធ្វើបទបង្ហាញបានបញ្ចប់រួចមក សិក្ខាកាមក៏បានទទួលភេសជ្ជទានដ៏សប្បុរសពី ឧបាសក តាំង ផេង លាភ ឧបាសិកា អ៊ន់ លក្ខិណា ព្រមទាំងបុត្រ ជ្រះថ្លាប្រគេន-ជូនភេសជ្ជទានពេលល្ងាចនេះផងដែរ ។

។ សូមឲ្យការសិក្សាបដិបត្តិព្រះធម៌វិន័យតាំងនៅអស់កាលដ៏យូរ និងសូមឲ្យសព្វសត្វ និងម្ចាស់ទាន បានទទួលនូវរសអមតៈនិព្វាន នាអនាគតជាតិ ! អនុមោទនា !

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖