ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ សេចក្តីប្រគេន-ជូនដំណឹង

ពិធីបុណ្យបញ្ចុះអដ្ឋិធាតុ និងទក្ខិណានុប្បទាន ឧទ្ទិសកុសលជូន៖ ឧបាសក ហ៊ឹម រ៉េត និងឧបាសិកា ស៊ិន គីម

ខ្ញុំព្រះករុណា អាត្មាភាពយើងខ្ញុំ ជាកូនចៅ បងប្អូនក្រុមញាតិទាំងអស់របស់ “ឧបាសិកា ស៊ិន គីម” បានរៀបចំពីធីបុណ្យបញ្ចុះអដ្ឋិធាតុ ឧបាសិកា ស៊ិន គីម និងទក្ខិណានុប្បទាន ឧទ្ទិសកុសលជូន៖ ឧបាសក ហ៊ឹម រ៉េត និងឧបាសិកា ស៊ិន គីម ព្រមទាំងញាតិញាតិកា ៧ សន្តាន ដែលបានចែកឋានទៅកាន់បរលោក ។

កម្មវិធីបុណ្យ

**សូត្រមន្ត និងសម្តែងព្រះធម៌ទេសនា៖

  • ថ្ងៃអាទិត្យ ១៣ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២
    **ប្រគេនភត្ត-បង្សុកូល ពហូទេវាដារឆ្លង៖
  • ថ្ងៃច័ន្ទ ១៤ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ។

អ្នកផ្តើមបុណ្យ

-​ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

  • ក្រុមគ្រួសារបងប្អូន-កូនចៅ ឧបាសិកា ស៊ិន គីម ព្រមទាំងក្រុមញាតិមិត្តទាំងអស់ ។
    អាស្រ័យដូចបានប្រគេន-ជូនដំណឹងខាងលើនេះ សូមគោរព និមន្ត អញ្ជើញ ព្រះថេរានុត្ថេរៈ ញាតិញោមពុទ្ធបរិស័ទទាំងអស់ ចូលរួមអនុមោទនាក្នុងកម្មវិធីបុណ្យនេះ តាមកម្លាំងសទ្ធា​ និងដោយសោមនស្សភាព ។
    បញ្ជាក់៖ កម្មវិធីបុណ្យនេះ ប្រារព្ធធ្វើនៅវត្តធម្មវិបស្សនារាម (តាភេម)
    សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
    ទំនាក់ទំនងទូរស័ព្ទ/តេលេក្រាម៖ ០១៥ ៣៨៩ ៩៣៧
    សូមអរព្រះគុណ និងអរគុណ !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ពួកជនណា បាននូវមនុស្សលោកហើយ (បានកើតជាមនុស្ស) តែមិនចួបប្រទះនូវខណៈ ក្នុងព្រះសទ្ធម្ម ដែលព្រះតថាគតទ្រង់សំដែងដោយល្អ ជនទាំងនោះ ឈ្មោះថាកន្លងបង់នូវខណៈ អក្ខណៈទាំងឡាយ ដែលអ្នកប្រាជ្ញទាំងឡាយ

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖