ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ សញ្ញាដែលជាគ្រឿងសម្គាល់ហេតុនាំឲ្យធ្លាក់ចុះគុណធម៌របស់មនុស្សក្នុងលោកនេះមាន៣យ៉ាងគឺ…

សញ្ញាដែលជាគ្រឿងសម្គាល់ហេតុនាំឲ្យធ្លាក់ចុះគុណធម៌របស់មនុស្សក្នុងលោកនេះមាន៣យ៉ាងគឺ
អធម្មរាគៈសេចក្តីត្រេកត្រអាលឈ្លក់វង្វេងញៀនញ៉ាមក្នុងកាមគុណមិនចេះឆ្អែតដេីម្បីបំពេញចំណង់របស់ខ្លួនរហូតចាប់រំលោភបំពានគ្មានអៀនខ្មាសមានឪពុករំលោភកូនជាដេីម។ ២វិសមលោភៈសេចក្តីល្មោភលោភលន់ចង់បានមិនចេះឆ្អែតទោះបីដឹងថាវាជាទ្រព្យសម្បត្តិរបស់គេក៏ដោយក៏រំលោភបំពានចង់បានមកជារបស់ខ្លួនមិនចេះអៀនខ្មាសដែរ។
៣_មិច្ឆាធម្មៈសេចក្តីប្រាថ្នាខុសគន្លងធម៌មានតម្រេកត្រេកត្រអាលស្រេីបស្រាលប្រព្រឹត្តក្នុងកាមរវៀងបុរសនិងបុរស ស្ត្រីនិងស្រ្តីខុស ប្រក្រតីពីធម្មជាតិ។
បាបធម៌ទាំងបីនេះកេីតឡេីងហេីយសុចរិតជាគ្រឿងទ្រនូវគុណធម៌តែងសាបសូន្យបន្តិចម្តងៗដូចព្រះចន្ទ័ខាងរនោច វិបត្តិគឺទុច្ចរិតតាមផ្លូវកាយ វាចា ចិត្តចេះចម្រេីនម្លោះហេីយមួយថ្ងៃៗឃេីញឮតែសេចក្តីវិនាសគឺគំនុំគុំគួនដ៏ក្លៀវក្លា ព្យាបាទបៀតបៀន ច្រណែនឈ្នានីសក៏ក្លៀវក្លា ចិត្តប្រទូស្តប្រមាថមេីលងាយក៏ក្លៀវក្លា ល្បិចបោកប្រាស់ កុហកភរភូតឲ្យគេឈឺចាប់ខ្លោចផ្សាក៏ក្លៀវក្លា ។បេីជីវិតប្រព្រឹត្តទៅពោរពេញដោយភាពសៅហ្មងក្តៅក្រហាយចឹង ដូច្នេះកាយចិត្តផ្ទុកនូវមេរោគដ៏ធ្ងន់ធ្ងរធ្វេីឲ្យកាយស្រពោនស្វិតក្រៀមក្រំចិត្តសោកសៅខ្សឹកខ្សួលទឹកភ្នែកហូររាល់ថ្ងៃធ្វេីឲ្យជីវិតមួយនេះនឹងឆាប់រីងស្ងួតដូចទឹកកំសៀវនៅលេីរងេីកភ្លេីងក្រហមឆ្អៅ។
បេីយ៉ាងនេះគុណធម៌ដ៏ត្រជាក់ប្រកបដោយសុខសន្តិភាពរមែងរសាត់ចាកឆ្ងាយពីដួងចិត្តរបស់មនុស្សគ្រប់រូបដ៏ឆាប់ៗនេះពុំខានឡេីយព្រោះតែមនុស្សលែងរវល់ជាមួយគុណធម៌។
ព្រះភិក្ខុធម្មត្ថេរោ

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ពួកជនណា បាននូវមនុស្សលោកហើយ (បានកើតជាមនុស្ស) តែមិនចួបប្រទះនូវខណៈ ក្នុងព្រះសទ្ធម្ម ដែលព្រះតថាគតទ្រង់សំដែងដោយល្អ ជនទាំងនោះ ឈ្មោះថាកន្លងបង់នូវខណៈ អក្ខណៈទាំងឡាយ ដែលអ្នកប្រាជ្ញទាំងឡាយ

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖