ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ សកម្មភាពព្រះសង្ឃ សីលវន្ត និងសីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ ក្រោយពីប្រារព្ធពិធីបុណ្យមាឃបូជា

សកម្មភាពព្រះសង្ឃ សីលវន្ត និងសីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ ក្រោយពីប្រារព្ធពិធីបុណ្យមាឃបូជា មានពុទ្ធបរិស័ទអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីគ្រប់មជ្ឈដ្ឋាន ប្រកបដោយសទ្ធាបីតិសោមនស្សជ្រះថ្លាយ៉ាងក្រៃលែងរួចមក ក៏បានចូលរួមបោសសម្អាតអារាម ឲ្យមានសោភណ្ឌភាពបរិស្ថានល្អ ដូចមានបទបាលីថាៈ អនាមយំ សុខំ អាហរតិៈ អនាន័យល្អ រមែងនាំមកនូវសុខភាពល្អ ។

យោងតាមព្រះពុទ្ធដីកាទ្រង់ត្រាស់សម្តែងអំពីអានិសង្ស នៃការបោសសម្អាត មានក្នុងព្រះវិន័យបិដក និងព្រះសូត្រមានសេចក្តីជាអាទិ៍ថា៖

អ្នកប្រាថ្នានូវប្រយោជន៍ក្នុងបរលោក ក៏គប្បីចូកជម្រះបោសច្រាសនូវទីវត្តអារាម ព្រះវិហារ នឹងបានផលានិសង្សច្រើន បានសេចក្ដីសុខសេចក្ដីចម្រើនទៅខាងមុខ រាប់ពុំបាន ដូចមានបាលីដែលព្រះអានន្ទាចារ្យ លោកបានដកស្រង់មកចារឹកទុកក្នុងគម្ពីរសារត្ថសង្គហខ្សែ ២ សរសើរផលានិសង្ស បោសសំអាតថា “បព្វានិ សំសាសមជ្ជនិយា” សេចក្ដីថា អានិសង្សទាំងឡាយនៃបុគ្គលដែលបានបោសសំអាតផែនដី ទីលំនៅផ្សេងៗ មាន ៥ ប្រការគឺ៖
១- “សក្កចិត្តបសីទតិ” បុគ្គលអ្នកមានភាពឧស្សាហ៍ បានបោសសំអាតវត្ដអារាម នឹងញ៉ាំងចិត្តចេតសិករបស់ខ្លួនឲ្យជ្រះថ្លាស្អាតផូរផង់បរិសុទ្ធល្អ នាំឲ្យមិនមានរោគ។
២- “បរចិត្តំបសីទតិ” នឹងញ៉ាំងចិត្តរបស់បុគ្គលដទៃឲ្យជ្រះថ្លាផូរផង់ល្អ កើតក្តីស្រឡាញ់រាប់អាន។
៣- “ទេវតាអត្តមនោហោតិ” ទេវតាទាំងពួងនឹងមានចិត្តរីករាយជ្រះថ្លា ស្រឡាញ់រាប់អាននូវបុគ្គលអ្នកបោសសំអាតនោះ។
៤- “បាសាទិកសំវត្តនិកំបុញ្ញឧបចិនាតិ” បុគ្គលអ្នកបោសសំអាតឈ្មោះថា ចូលទៅជិតសន្សំនូវបុញ្ញរាសី ជាទីញ៉ាំងចិត្តជ្រះថ្លាឲ្យប្រព្រឹត្តទៅ ព្រមដល់ទីប្រជុំជនទាំងឡាយ គេនឹងពណ៌នាសរសើរដោយប្រការផ្សេងៗ ។
៥- “កាយស្ស ភេទា បរំ មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជតិ” សេចក្ដីថាបុគ្គលដែលបានបោសសំអាតទីលំនៅ មានព្រះចេតិយ វិហារ ទីសក្ការៈបូជា ជាដើមនោះ បើធ្វើមរណកាលរំលាយនូវរាងកាយទៅខាងមុខ តែង បាន ទៅកើត ក្នុង សុគតិ សួគ៌ ទេវលោកដោយពិត។

អានិសង្សទាំង៥ប្រការនេះនឹងកើតឡើងប្រាកដដល់បុគ្គលអ្នកព្យាយាមបោសសំអាតទីលំនៅមានអារាម ព្រះវិហារជាដើម។ ដូច្នេះសប្បុរសទាំងឡាយគប្បីប្រតិបត្តិតាមព្រះពុទ្ធភាសិតដូចបានលើកមកនេះចុះនឹងបានប្រយោជន៍ទាំងពីរប្រការ គឺប្រយោជន៍ក្នុងបច្ចុប្បន្ននេះ និងប្រយោជន៍ក្នុងបរលោក ដោយផលានិសង្សដែលបានបោសច្រាសនេះឯង ។ (សូមមើលអានិស្សបោសសម្អាតក្នុងបិដកលេខ ១៣ ទំព័រ ៦១ និងបិដកលេខ ៧៥ ទំព័រ ៣៨ បន្ថែមផងចុះ) សូមអនុមោទនា !

ពុទ្ធមណ្ឌល,ថ្ងៃច័ន្ទ ១ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖