ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ វេរភត្តាហារ និងរាប់បាតប្រគេនព្រះសង្ឃ វេនកាន់បិណ្ឌទី៧

វេរភត្តាហារ និងរាប់បាតប្រគេនព្រះសង្ឃ វេនកាន់បិណ្ឌទី៧

————————————————————

នាវេលាព្រឹកថ្ងៃសៅរ៍ ៧ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២

ឯកឧត្តម លោកជំទាវ លោក លោកស្រី ធម្មាចារ្យ ធម្មាចារិនី សីលវតី ឧបាសក និងឧបាសិកា ដែលជាម្ចាស់វេនទទួលកាន់បិណ្ឌទី៧ វេរភត្តាហារ និងរាប់បាត ប្រគេន-ជូន ព្រះសង្ឃ សីលវន្ត និងសីលវតី ។

ដោយតេជានុភាពអាមិសទាន នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនារបស់ពុទ្ធសាសនិកជនខ្មែរគ្រប់រូប ។ ពិធីបុណ្យនេះ សម្រាប់ធ្វើឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយមាន៖ មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ ។ ម្យ៉ាងទៀងជាឱកាស ដ៏ល្អសម្រាប់ជួបជុំឪពុកម្តាយ បងប្អូន ញាតិមិត្ត សាច់សាលោហិតដែលរស់នៅទីជិតឆ្ងាយ អាចឈ្វេងយល់បានពីសុខទុក្ខគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើននូវសាមគ្គីធម៌ដ៏ទូលំទូលាយផងដែរ ។

ដូចវេលាក្នុងឱកាសនេះ សាមីដើមទានប្រធានដើមបុណ្យ ក៏បានជួបជុំគ្នាទទួល កាន់វេនប្រគេន-ជូនភត្តបិណ្ឌបាត ជាវេនប្រចាំឆ្នាំ រៀងរាល់ឆ្នាំ ដោយតេជៈនៃបុណ្យ នេះ សូមសម្រេចបុណ្យកុសលដល់បុព្វការីជនទាំងឡាយរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ធម្មាចារ្យ ធម្មាចារិនី សីលវតី ឧបាសក និងឧបាសិកា គ្រប់រូបបានទៅចុតិបដិសន្ធិក្នុងទីស្ថានបរមសុខមានសួគ៌ទេវលោកជាដើម ។

ថ្វាយ-ប្រគេន-ជូនបុណ្យម្ចាស់សាមីទាន និងធម្មមិត្តគ្រប់រូប ! អនុមោទនា !

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ពួកជនណា បាននូវមនុស្សលោកហើយ (បានកើតជាមនុស្ស) តែមិនចួបប្រទះនូវខណៈ ក្នុងព្រះសទ្ធម្ម ដែលព្រះតថាគតទ្រង់សំដែងដោយល្អ ជនទាំងនោះ ឈ្មោះថាកន្លងបង់នូវខណៈ អក្ខណៈទាំងឡាយ ដែលអ្នកប្រាជ្ញទាំងឡាយ

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖