ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ព្រះសាសនមុនី ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ និមន្តជាព្រះអធិបតីប្រទានឱវាទ…

នាតិថីថ្ងៃនេះ ជាថ្ងៃច័ន្ទ ១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គឺជាថ្ងៃបវារណាចេញព្រះវស្សារបស់ព្រះភិក្ខុសង្ឃ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះអធិបតីប្រទានឱវាទ ពិធីបិទវគ្គបដិបត្តិវិបស្សនាវគ្គខ្លី រយៈពេល ៨ ថ្ងៃ ។ នៅក្នុងពិធីបិទវគ្គនេះ មានការនិមន្ត-អញ្ជើញពី៖

  • ព្រះវិបស្សនាចារ្យកោវិទ ខឹម សុខឿន អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
  • ព្រះគ្រូវិបស្សនាបញ្ញា ម៉ម ឥន្ទ អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
  • ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះធម្មាចារ្យ ព្រះថេរានុត្ថេរៈ ១២៣ អង្គ
  • អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធធម្មជោតិកធជៈ សុខ អ៉ីម
  • ធម្មាចារិនី និងឧបាសក ឧបាសិកា ដែលជាសិក្ខាកាមបដិបត្តិ ចំនួន ៣០៥ នាក់ ។
    ក្នុងអំឡុងពេលនៃកិច្ចបដិបត្តិវិបស្សនាកម្មដ្ឋាន គឺជាវគ្គពិសេស មានរយៈពេល ៨ ថ្ងៃនេះ ចាប់ផ្តើមពីថ្ងៃច័ន្ទ ៨ កើត ដល់ថ្ងៃច័ន្ទ ១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ជាថ្ងៃបិទវគ្គបញ្ចប់ និងជាថ្ងៃបវារណាចេញព្រះវស្សារបស់ព្រះភិក្ខុសង្ឃផងដែរ ។ ពុទ្ធមណ្ឌលបានប្រារព្ធរៀបចំឡើង ដើម្បីបានជាវត្តប្រណិប័តន៍ដ៏សុក្រឹត្យ បន្ថែមលើការបដិបត្តិដោយយកចិត្តទុកដាក់ ក្នុងវស្សានរដូវរយៈពេល ៣ ខែ ក្នុងថ្ងៃនេះ ស្ថិតក្រោមការគ្រប់គ្រងដឹកនាំរបស់ព្រះសាសនមុនី បានអនុញ្ញាតឲ្យយោគី ព្រះសង្ឃ សីលវន្ត សីលវតី បដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន ដែលជាបដិបទារួចផុតចាកសេចក្តីទុក្ខ និងដើម្បីលើកម្ពស់វិបស្សនាធុរៈនៅកម្ពុជា និងអនុវត្តយោងតាមសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ពង្រឹងបដិបត្តិស្វ័យសិក្សាវគ្គខ្លី-វែង មានប្រក្រតីចម្រើនព្រះកម្មដ្ឋានដោយមានឆន្ទៈ និងយោនិសោមនសិការៈបដិបត្តិដោយសទ្ធាជ្រះថ្លា និងបានយល់ច្បាស់អំពីសមាធិកម្មដ្ឋាន ។

ការបដិបត្តិវិបស្សនានេះ ដោយមានកិច្ចសហការជាមួយគណៈគ្រប់គ្រងវគ្គបដិបត្តិ គ្រូបង្គោល គ្រូបន្ទុកប្រចាំលើព្រះវិហារ ឧបដ្ឋានសាលា និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំពុទ្ធមណ្ឌលវិបស្សនាធុរៈក្រោមការគ្រប់គ្រងដឹកនាំរបស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា អមដោយព្រះមន្ត្រីសង្ឃ និងមានការជួយឧបត្ថម្ភពី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធធម្មជោតិកធជៈ សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ និងបានទទួលកិច្ចសហការជួយឧបត្ថម្ភ គាំទ្រ ជំនួយទេយ្យវត្ថុ ថវិកាពីសប្បុរសជននានា ដែលបានជួយឧបត្ថម្ភកិច្ចបដិបត្តិវិបស្សនាវគ្គខ្លី រយៈពេល ៨ ថ្ងៃ ។

ក្នុងថ្ងៃបិទវគ្គ និងបវារណាចេញព្រះវស្សានេះផងដែរ នៅពុទ្ធមណ្ឌលមានការជួបជុំព្រះសង្ឃ សីលវន្ត សីលវតី និងពុទ្ធបរិស័ទ លើឧបដ្ឋានសាលាក៏បានប្រារព្ធសាសនវិធីតាមលំអានព្រះពុទ្ធសាសនាមានកិច្ចនមស្ការ-សមាទានសីល វេរភត្តាហារប្រគេនព្រះសង្ឃបង្សុកូល ដារឆ្លង និងរាប់បាតប្រគេន-ជូន ព្រះសង្ឃ សីលវន្ត សីលវតី (ចំនួន ៥៣០ អង្គ/នាក់) ។

ដោយតេជានុភាពនៃការបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន និងថ្ងៃអស្សុជបូជា ១៥ កើត សូមទទួលបាននូវឧត្ដមមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ អវសានជាតិ សូមបានជាបច្ច័យត្រាស់ដឹងនូវធម៌ រួចចាកទុក្ខទាំងពួង ។
ថ្វាយ ប្រគេន ជូនបុណ្យ ធម្មមិត្តគ្រប់រូប ! អនុមោទនា !

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ពួកជនណា បាននូវមនុស្សលោកហើយ (បានកើតជាមនុស្ស) តែមិនចួបប្រទះនូវខណៈ ក្នុងព្រះសទ្ធម្ម ដែលព្រះតថាគតទ្រង់សំដែងដោយល្អ ជនទាំងនោះ ឈ្មោះថាកន្លងបង់នូវខណៈ អក្ខណៈទាំងឡាយ ដែលអ្នកប្រាជ្ញទាំងឡាយ

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖