ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ និមន្តជាព្រះអធិបតីប្រទានឱវាទ ពិធីបើកវគ្គបដិបត្តិវិបស្សនាវគ្គខ្លី លើកទី៣៨

ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ និមន្តជាព្រះអធិបតីប្រទានឱវាទ ពិធីបើកវគ្គបដិបត្តិវិបស្សនាវគ្គខ្លី លើកទី៣៨

នារសៀល,ថ្ងៃសៅរ៍ ៦ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២
ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះអធិបតីប្រទានឱវាទ ពិធីបើកវគ្គបដិបត្តិវិបស្សនា វគ្គខ្លី រយៈពេល ៧ ថ្ងៃ លើកទី៣៨ ។ នៅក្នុងពិធីនេះ មានការនិមន្ត-អញ្ជើញចូលរួមពី៖

  1. ព្រះវិបស្សនាចារ្យកោវិទ ខឹម សុខឿន អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
  2. ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះធម្មាចារ្យ ព្រះថេរានុត្ថេរៈ
  3. អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម
  4. ធម្មាចារិនី និងឧបាសក ឧបាសិកា ដែលជាសិក្ខាកាមបដិបត្តិចំនួន ១៤១ នាក់
    បានលះបង់ទាំងពេលវេលា កាតព្វកិច្ច ភារកិច្ច និងការប្រកបអាជីវកម្មសម្រាប់ចិញ្ចឹមជីវិត បានថ្វាយខ្លួនសមាទាន បដិបត្តិវិបស្សនាវគ្គខ្លី មានរយៈពេល ៧ ថ្ងៃ ដោយចាប់ផ្តើមពីមពី ថ្ងៃសៅរ៍ ៦ កើត ដល់ថ្ងៃសុក្រ ១២ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នំា២០២២ នៅអគារធម្មសាលបដិបត្តិ ព្រៃធុតង្គ ពុទ្ធមណ្ឌលវិបស្សនាធុរៈ ។
    ការបើកវគ្គបដិបត្តិវិបស្សនាវគ្គខ្លី គឺដើម្បីពង្រឹងការផ្សព្វផ្សាយព្រះធម៌វិន័យ “ផ្នែកវិបស្សនាធុរបដិបត្តិ” ឲ្យមានតម្លៃសុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីធ្វើឲ្យការបដិបត្ដិនូវសាសនព្រហ្មចរិយធម៌ក្នុងពុទ្ធសាសនមណ្ឌលនេះ ឲ្យកាន់តែប្រសើរឡើង ទាំងផ្នែកគន្ធធុរៈ និងវិបស្សនាធុរៈ ឲ្យបានជ្រោតជ្រាបដល់សិក្ខាកាម នឹងបានជាវត្តបដិបត្តិដ៏សុក្រឹត នៃព្រហ្មចរិយធម៌ ពីព្រោះព្រះធម៌កម្មដ្ឋាននេះ ជាធម៌ដ៏ជ្រាលជ្រៅ ដែលបុគ្គលបានឃើញដោយលំបាក ដែល ប្រណិប័តន៍ធ្វើឲ្យជាក់ច្បាស់បានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ថ្លៃថ្លា មិនមែនជាធម៌ស្ទង់ប្រមើល ដោយគំនិតត្រិះរិះនោះទេ ជាធម៌ល្អិតផូរផងប្រណិត ធម៌នេះមានតែអ្នកប្រាជ្ញ (ប្រតិបត្តិ) ទើបដឹងបាន ។ ការសិក្សាបដិបត្តិព្រះធម៌វិន័យ មានសារៈសំខាន់ណាស់សម្រាប់ពុទ្ធបរិស័ទ ដែលគោរពរាប់អានព្រះពុទ្ធសាសនា និងមានតម្លៃកាត់ថ្លៃមិនបាន បើអ្នកបានសិក្សាយល់ដឹងជ្រាបច្បាស់ យកទៅប្រតិបត្តិតាម ធ្វើឲ្យអ្នកងាកមកដើរ ផ្លូវត្រូវ (សម្មាទិដ្ឋិ) លែងវង្វេងច្រឡំ សង្ស័យ រមែងរួចផុតពីផ្លូវខុស (មិច្ឆាទិដ្ឋិ) ហើយឆាប់ទៅដល់ទីបំផុតទុក្ខ គឺព្រះនិព្វានជាបរមសុខយ៉ាងក្រៃលែង ។ នេះជាឱកាសសម្រាប់ពុទ្ធសាសនិកគ្រប់រូប ដែលបានជួបព្រះពុទ្ធ ព្រះធម៌ ហើយពុំបានចម្រើនវិបស្សនានោះទេ ត្រូវមានស្មារតីប្រុងប្រយ័ត្ន ក្នុងការប្រតិបត្តិព្រះធម៌ឲ្យបានខ្ជាប់ខ្ជួន ព្រោះថាជីវិតរបស់យើងមានប្រមាណតិចតួចណាស់ ត្រូវយកព្រះធម៌ជាទីពឹងទីរលឹក សម្រាប់ដំណើរជីវិត ត្រាច់រង្គត់ក្នុងវដ្តសង្សារនេះ ។
    ដោយតេជានុភាព នៃការបើកវគ្គបដិបត្តិវិបស្សនា សូមឲ្យព្រះសទ្ធម្មតាំងនៅអស់កាលដ៏យូរ និងសូមឲ្យសព្វសត្វបានរួចចាកវដ្តទុក្ខ អវសានជាតិ សូមបានសម្រេចនូវព្រះនិព្វាន ។
    ថ្វាយ ប្រគេន ជូន បុណ្យធម្មមិត្តគ្រប់រូប ៕ សូមអនុមោទនា !!!
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ពួកជនណា បាននូវមនុស្សលោកហើយ (បានកើតជាមនុស្ស) តែមិនចួបប្រទះនូវខណៈ ក្នុងព្រះសទ្ធម្ម ដែលព្រះតថាគតទ្រង់សំដែងដោយល្អ ជនទាំងនោះ ឈ្មោះថាកន្លងបង់នូវខណៈ អក្ខណៈទាំងឡាយ ដែលអ្នកប្រាជ្ញទាំងឡាយ

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖