ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ពិធីបើកវគ្គសិក្សាវិក្រិត្យការគរុកោសល្យវិបស្សនា ជំនាន់ទី២០ ឆ្នាំ២០២៣

ពិធីបើកវគ្គសិក្សាវិក្រិត្យការគរុកោសល្យវិបស្សនា ជំនាន់ទី២០ ឆ្នាំ២០២៣

រៀបចំដោយពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

━━━━━━━✥◈✥━━━━━━━

នាព្រឹក,ថ្ងៃពុធ ៣ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាសង្ឃជាន់ខ្ពស់នៃព្រះពុទ្ធសាសនាកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តវិមានតេជៈ (ស្រះចក) និមន្តជាព្រះអធិបតីប្រទានឱវាទ ពិធីបើកវគ្គសិក្សាគរុកោសល្យវិបស្សនា ជំនាន់ទី២០ ឆ្នាំ២០២៣ រៀបចំដោយពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងពិធីបើកវគ្គសិក្សានេះផងដែរ មានការនិមន្ត-អញ្ជើញចូលរួមពី៖

– ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

– ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះធម្មាចារ្យ ព្រះថេរានុត្ថេរៈ

– ធម្មាចារ្យ ធម្មាចារិនី សីលវន្ត សីលវតី ឧបាសក ឧបាសិកា ដែលជាសិក្ខាកាមបដិបត្តិចំនួន ៣០០ អង្គ/នាក់ (ព្រះសង្ឃចំនួន ១០៦ អង្គ គ្រហស្ថចំនួន១៩៤ នាក់) បានលះបង់ទាំងពេលវេលា កាតព្វកិច្ច ភារកិច្ច និងការប្រកបអាជីវកម្មសម្រាប់ចិញ្ចឹមជីវិត បាននិមន្ត-អញ្ជើញមកពីតាមបណ្តាខេត្ត-រាជធានី ដែលជាថ្នាក់ដឹកនាំព្រះមន្ត្រីសង្ឃក្រុង-ស្រុក និងតាមបណ្តាមជ្ឈមណ្ឌល-មណ្ឌលវិបស្សនាធុរៈសាខាពុទ្ធមណ្ឌល ព្រះចៅអធិការ គ្រូសូធ្យឆ្វេង-ស្តាំ ភិក្ខុ-សាមណេរ និងសីលវន្ត សីលវតី ឧបាសក ឧបាសិកា ក៏បាននិមន្ត-អញ្ជើញចូលរួមសិក្សាវគ្គវិក្រិត្យការប្រកបដោយសទ្ធាបីតិសោមនស្សភាព នៅសាលាអប់រំវិបស្សនា (ព្រៃធុតង្គ) មានរយៈពេល ១៨ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ៤ រោច ខែមាឃ ដល់ថ្ងៃអាទិត្យ ៧ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នំា២០២៣ ។

ការបើកវគ្គសិក្សាគរុកោសល្យវិបស្សនា និងយោងតាមសង្ឃប្រកាស អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩ បានចែងថា៖ ជម្រុញ និងលើកទឹកចិត្តពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចលនាមហាជនឲ្យបដិបត្តិសមថ-វិបស្សនាកម្មដ្ឋានឲ្យមានបរិមាណច្រើននៅទូទាំងប្រទេស សំដៅអប់រំបញ្ញា ឲ្យមានសុខមាលភាព និងភាពសុខស្ងប់ផ្លូវចិត្ត ។ ថ្នាក់ដឹកនាំពុទ្ធមណ្ឌលវិបស្សនាធុរៈ មានកាតព្វកិច្ចបណ្តុះបណ្តាលគ្រូសមថ-វិបស្សនាកម្មដ្ឋានឲ្យបានគ្រប់គ្រាន់តាមតម្រូវការនៅទូទាំងប្រទេស ពង្រឹងវគ្គសិក្សាខ្លី និងវែង ផ្នែកសមថ-វិបស្សនាកម្មដ្ឋាន ឲ្យបានល្អប្រសើរ និងមានគុណភាពបន្ថែមទៀត ដើម្បីពង្រឹងការផ្សព្វផ្សាយព្រះធម៌វិន័យ “ផ្នែកវិបស្សនាធុរបដិបត្តិ” ឲ្យមានតម្លៃសុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីធ្វើឲ្យការបដិបត្ដិនូវសាសនព្រហ្មចរិយធម៌ក្នុងពុទ្ធសាសនមណ្ឌលនេះ ឲ្យកាន់តែប្រសើរឡើង ទាំងផ្នែកគន្ធធុរៈ និងវិបស្សនាធុរៈ ឲ្យបានជ្រោតជ្រាបដល់សិក្ខាកាម នឹងបានជាវត្តបដិបត្តិដ៏សុក្រឹត នៃព្រហ្មចរិយធម៌ ពីព្រោះព្រះធម៌កម្មដ្ឋាននេះ ជាធម៌ដ៏ជ្រាលជ្រៅ ដែលបុគ្គលបានឃើញដោយលំបាក ដែល ប្រណិប័តន៍ធ្វើឲ្យជាក់ច្បាស់បានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ថ្លៃថ្លា មិនមែនជាធម៌ស្ទង់ប្រមើល ដោយគំនិតត្រិះរិះនោះទេ ជាធម៌ល្អិតផូរផងប្រណិត ធម៌នេះមានតែអ្នកប្រាជ្ញ (ប្រតិបត្តិ) ទើបដឹងបាន ។ ការសិក្សាបដិបត្តិព្រះធម៌វិន័យ មានសារៈសំខាន់ណាស់សម្រាប់ពុទ្ធបរិស័ទ ដែលគោរពរាប់អានព្រះពុទ្ធសាសនា និងមានតម្លៃកាត់ថ្លៃមិនបាន បើអ្នកបានសិក្សាយល់ដឹងជ្រាបច្បាស់ យកទៅប្រតិបត្តិតាម ធ្វើឲ្យអ្នកងាកមកដើរ ផ្លូវត្រូវ (សម្មាទិដ្ឋិ) លែងវង្វេងច្រឡំ សង្ស័យ រមែងរួចផុតពីផ្លូវខុស (មិច្ឆាទិដ្ឋិ) ហើយឆាប់ទៅដល់ទីបំផុតទុក្ខ គឺព្រះនិព្វានជាបរមសុខយ៉ាងក្រៃលែង ។ នេះជាឱកាសសម្រាប់ពុទ្ធសាសនិកគ្រប់រូប ដែលបានជួបព្រះពុទ្ធ ព្រះធម៌ ហើយពុំបានចម្រើនវិបស្សនានោះទេ ត្រូវមានស្មារតីប្រុងប្រយ័ត្ន ក្នុងការប្រតិបត្តិព្រះធម៌ឲ្យបានខ្ជាប់ខ្ជួន ព្រោះថាជីវិតរបស់យើងមានប្រមាណតិចតួចណាស់ ត្រូវយកព្រះធម៌ជាទីពឹងទីរលឹក សម្រាប់ដំណើរជីវិត ត្រាច់រង្គត់ក្នុងវដ្តសង្សារនេះ ។

ដោយតេជានុភាព នៃការបើកវគ្គវិក្រិត្យការ សូមឲ្យព្រះសទ្ធម្មតាំងនៅអស់កាលដ៏យូរ និងសូមឲ្យសព្វសត្វបានរួចចាកវដ្តទុក្ខ អវសានជាតិ សូមបានសម្រេចនូវព្រះនិព្វាន ។

សូមថ្លែងព្រះអំណរគុណចំពោះសម្តេចព្រះឧត្តមចរិយាបណ្ឌិត ដែលបាននិមន្តជាព្រះអធិបតីប្រទានឱវាទ ពិធីបើកវគ្គសិក្សាគរុកោសល្យវិបស្សនា និងអង្គពិធីទាំងមូល មានសុខភាពល្អ ទទួលបាននូវមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ថ្វាយ ប្រគេន ជូន បុណ្យធម្មមិត្តគ្រប់រូប ! សូមអនុមោទនា !!!

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖