ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ពិធីបុណ្យអស្សុជបូជា (ថ្ងៃបវារណាចេញព្រះវស្សារបស់ព្រះភិក្ខុសង្ឃ)

ថ្ងៃនេះ គឺជាទិវាប្រកបដោយមហានក្ខត្តឫក្ស និងពោរពេញដោយមនោសញ្ចេតនាជ្រះថ្លាក្នុងព្រះធម៌ដ៏ក្រៃលែង ដោយនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការគ្រប់គ្រងដឹកនាំរបស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា អមដោយព្រះអនុប្រធាន ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ មួយអន្លើដោយមហាឧបាសក-មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឯកឧត្តម លោកជំទាវ សីលវន្ត សីលវតី ឧបាសក និងឧបាសិកា បានប្រារព្ធពិធីបុណ្យមួយហៅថា “អស្សុជបូជា” តាមលំអានពីបុរាណពេលព្រឹកមាន៖ នមស្ការព្រះរតនត្រ័យ សមាទានសីល វេរភត្តប្រគេនចង្ហាន់ព្រះសង្ឃបង្សុកូល ស្តាប់ធម្មីកថា រាប់បាត និងនៅវេលាល្ងាច៖ ដង្ហែប្រទក្សិណឆ្ពោះទៅកាន់មុខទីលានព្រះពុទ្ធអង្គធំ នមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនបរិត្តសូត្រ ស្វាធ្យាយព្រះអភិធម្ម ស្តាប់ធម្មីកថាប្រទានឱវាទដោយ៖ ព្រះសាសនមុនី វេរគ្រឿងសក្ការៈប្រទីបជ្វាលា បាញ់កាំច្រួជ បង្ហោះគោម បូជាថ្វាយ
ព្រះរតនត្រ័យ និងបដិបត្តិសមាធិរួមនៅមុខទីលានព្រះអង្គធំ ព្រៃធុតង្គ ដោយប្រារព្ធហេតុដូចខាង
ក្រោម៖
ថ្ងៃនេះជាថ្ងៃ ១៥ កើត ពេញបូណ៌មី ខែអស្សុជ ជាថ្ងៃអស្សយុជនក្ខត្តប្ញក្ស ជាថ្ងៃអស្សយុជបូជា និងជាថ្ងៃដែលព្រះពុទ្ធជាម្ចាស់ទ្រង់សម្តែងយមកបាដិហារ្យ មានឈ្មោះថា ទេវោរោហណយមកបាដិហារ្យ មានតែម្តងគត់របស់ព្រះពុទ្ធបរមគ្រូរបស់យើង ។
បន្ទាប់ពីព្រះអង្គសម្តែងយមកបាដិហារ្យនៅក្រុងសាវត្ថី ព្រះអង្គយាងទៅស្ថានតាវតិង្ស គង់ក្រោមដើមបារិច្ឆត្តព្រឹក្ស សម្តែងធម៌មានឈ្មោះថា ព្រះអភិធម្មប្រោសទេវតាមួយម៉ឺនចក្កវាឡ មានសន្តុសិតទេវបុត្រ ដែលជាអតីតព្រះពុទ្ធមាតាជាប្រធាន និងគង់ចាំវស្សាទី ៧ នៅទីនេះ។
ក្រោយបញ្ចប់ធម្មទេសនា ព្រះអង្គយាងចុះពីស្ថានតាវតិង្ស តាមជណ្តើរដែលព្រះឥន្ទបាននិម្មិតឡើង គឺជណ្តើរមាស ជណ្តើរកែវមណី ជណ្តើរប្រាក់ ។ នៅពេលនោះ ព្រះពុទ្ធជាម្ចាស់យាងតាមជណ្តើរកែវមណី មានព្រះឥន្ទ ជាស្តេចទេវតាអមនៅខាងស្តាំយាងតាមជណ្តើរមាស មានមហាព្រហ្មបាំងក្លស់អមខាងឆ្វេង យាងតាមជណ្តើរប្រាក់ មានសុយាមទេវបុត្រ ជាស្តេចទេវតាស្ថានយាមា បក់ផ្លិតវិជនីថ្វាយអង្គព្រះសម្ពុទ្ធ ចំណែកបញ្ចសិខគន្ធព្វ ដេញពិណមានពណ៌ដូចផ្លែព្នៅទុំយ៉ាងពីរោះរណ្តំ ជាសូរសំឡេងតន្ត្រីទិព្វថ្វាយហែហមអង្គព្រះសម្ពុទ្ធ ឯមាតលិទេវបុត្រ និងទេវតាម៉ឺនចក្កវាឡ ហែហមនិងបាចផ្កាដ៏ជាទិព្វថ្វាយអង្គព្រះសម្មាសម្ពុទ្ធ ។
ពេលនោះព្រះអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គសម្តែងយមកបាដិហារ្យ មានឈ្មោះថា ទេវោរោហណយមកបាដិហារ្យ ឲ្យពិភពទាំងអស់ មានសភាពតែមួយ សូម្បីចក្កវាឡមួយម៉ឺនទៀត ក៏មានសភាពតែមួយនិងចក្កវាឡនេះដែរ ពួកមនុស្សសំឡឹងទៅខាងលើអាចមើលឃើញរូប ពួកព្រហ្ម ទេវតាបានដោយភ្នែកធម្មតា សំឡឹងចុះក្រោមអាចមើលឃើញពួកប្រេត នរក បានដោយភ្នែកធម្មតា ជាបាដិហារ្យមានតែម្តងគត់ ។ សត្វដែលស្ថិតក្នុងចក្កវាឡទាំងអស់ មើល ឃើញគ្នាទៅវិញទៅមក ដោយភ្នែកធម្មតា ។
ពេលនោះព្រះសារីបុត្រឃើញភាពអស្ចារ្យពេក បានសម្តែងព្រះគាថាសរសើរគុណ ព្រះពុទ្ធជាម្ចាស់ និងសាកសួរធម៌ចំពោះអង្គព្រះសម្មាសម្ពុទ្ធ ។
ទីបំផុតចប់ធម្មទេសនា កូនសិស្សព្រះសារីបុត្រ ៥០០ អង្គ បានសម្រេចជាព្រះអរហន្ត និងសត្វប្រមាណ ៣០ កោដិ បានសម្រេចមគ្គផល ។
ដូច្នេះថ្ងៃនេះ ជាថ្ងៃអស្ចារ្យណាស់ សូមសាធុជនដល់ព្រះត្រៃសរណគមន៍ សមាទានសីល ចម្រើនភាវនា អង្គុយសមាធិ អប់រំសតិប្បដ្ឋានជាដើម ។
ដោយតេជានុភាពនៃថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យ ជាថ្ងៃដែលព្រះអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គសម្តែងយមកបាដិហារ្យ មានឈ្មោះថា ទេវោរោហណយមកបាដិហារ្យ សូមប្រសិទ្ធពរជ័យ សិរីសួស្តី សុខសន្តិភាព ចូរមានដល់ពិភពលោកទាំងមូល ចូរមានដល់មនុស្សជាតិ និងសព្វសត្វដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសាធុសប្បុរស សូមជាបុគ្គលតាំងនៅដោយសម្មាទិដ្ឋិ មានជយមង្គល សិរីសួស្តី វិបុលសុខ ក្សេមក្សាន្ត មានសុភមង្គលក្នុងគ្រួសារ មានព្រហ្មវិហារធម៌ចំពោះគ្នា និងគ្នា ជាអ្នកមានសុវត្ថិភាពគ្រប់ពេលវេលា មិនមានទុក្ខ សោក រោគ ភ័យ គ្រោះចង្រៃណានីមួយឡើយ សុខចម្រើនកើតមានជានិច្ចនិរន្តរ៍ បូរិបូណ៌ដោយអាយុសម្បត្តិ វណ្ណសម្បត្តិ សុខសម្បត្តិ ពលសម្បត្តិ បដិភាណសម្បត្តិ បញ្ញាសម្បត្តិ សិរីសម្បត្តិ ភោគសម្បត្តិ យសសម្បត្តិ អារោគ្យសម្បត្តិ គ្រប់ៗអត្តភាព និព្វានស្ស បច្ចយោ ហោតុ សូមបានជាបច្ច័យឃើញនូវព្រះនិព្វាន ដោយបដិវេធញ្ញាណ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមថ្វាយ-ប្រគេន-ជូននូវមហាព្រះរាជកុសលសម្តេចព្រះសង្ឃរាជ មានសម្តេចព្រះសង្ឃរាជ ជួន ណាត វិរសមណសង្ឃ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយ៍ មានព្រះបរមរតនកោដ្ឋ ព្រះរាជវង្សានុវង្ស គ្រប់ជំនាន់គ្រប់ព្រះអង្គ និងវិរជន ដែលបានបូជាពលីជីវិត ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងបុព្វការីជនទាំងឡាយរបស់ញាតិញោមសាធុសប្បុរសមាន៖ មាតា បិតា ជីដូន ជីតា បងប្អូន ញាតិមិត្ត ដែលបានលះលោកនេះទៅកាន់បរលោក សូមជ្រះថ្លាអនុមោទនានូវបុញ្ញសម្បទា គឺបុណ្យនេះ ហើយបានច្យុតិក្នុងសុគតិភព អវសានជាតិ សូមបានរួចចាកទុក្ខ មានព្រះនិព្វានជាបរិយោសាន ។

ពុទ្ធមណ្ឌល,ថ្ងៃច័ន្ទ ១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖