ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ពិធីបិទវគ្គសិក្សាវិក្រិត្យការគរុកោសល្យវិបស្សនា ជំនាន់ទី២០ ឆ្នាំ២០២៣

ពិធីបិទវគ្គសិក្សាវិក្រិត្យការគរុកោសល្យវិបស្សនា ជំនាន់ទី២០ ឆ្នាំ២០២៣
━━━━━━━✥◈✥━━━━━━━
នារសៀល,ថ្ងៃអាទិត្យ ៧ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានប្រារព្ធពិធីបិទវគ្គសិក្សាវិក្រិត្យការគរុកោសល្យវិបស្សនា ជំនាន់ទី២០ រយៈពេល ២០ ថ្ងៃ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

នៅក្នុងពិធីបិទវគ្គសិក្សានេះផងដែរ មានការនិមន្ត-អញ្ជើញចូលរួមពី៖

  • ព្រះអនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
  • ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះធម្មាចារ្យ ព្រះថេរានុត្ថេរៈ
  • អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម
  • ធម្មាចារ្យ ធម្មាចារិនី សីលវន្ត សីលវតី ឧបាសក ឧបាសិកា ដែលជាសិក្ខាកាមបដិបត្តិចំនួន ៣០០ អង្គ/នាក់ (ព្រះសង្ឃចំនួន ១៣០ អង្គ គ្រហស្ថចំនួន ២៧០ នាក់) មានរយៈពេល ២០ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធ ៤ រោច ខែមាឃ ដល់ថ្ងៃអាទិត្យ ៧ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នំា២០២៣ ជាថ្ងៃបិទវគ្គបញ្ចប់ស្ថិតក្រោមបរិយាកាសសិក្សាព្រះធម៌ប្រកបដោយជ្រះថ្លាយ៉ាងក្រៃលែង ដែលបានសិក្សា និងអនុវត្ត លើទ្រឹស្តីគរុកោសល្យវិបស្សនា ដែលបានប្រគេន-ជូន ជាឯកសារដល់សិក្ខាកាមគ្រប់អង្គ/នាក់ និងមានគ្រូឧទ្ទេសនាមបង្ហាញប្លង់បរិយត្តិ និងបដិបត្តិ តាមកាលវិភាគថ្ងៃនីមួយៗ ដោយសិក្សាទៅលើគម្ពីរដីកាមានព្រះត្រៃបិដក អដ្ឋកថា និងគម្ពីរវិសុទ្ធមគ្គជាមូលផងដែរ ដើម្បីផ្ទៀងផ្ទាត់ឲ្យត្រូវត្រង់តាមព្រះធម៌វិន័យ និងតម្រង់ទិសកិច្ចបដិបត្តិឲ្យបានត្រឹមត្រូវ និងមានភាពស៊ីជម្រៅ ប្រកបដោយកុសលចេតនា សោមនស្សជ្រះថ្លារីករាយយ៉ាងក្រៃលែង ។
    ក្រោយពីពិធីបិទវគ្គបានបញ្ចប់ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ ប្រគេន-ជូនសៀវភៅញាណទស្សនៈ ជាធម្មទាន និងឧបាសក តាំង ផេងលាភ ឧបាសិកា អ៊ន់ លក្ខិណា ក៏បានប្រគេន-ជូនភេសជ្ជៈដល់សិក្ខាកាមផងដែរ ។
    ដោយតេជានុភាព នៃការសិក្សាវិក្រិត្យការមានរយៈពេល ២០ ថ្ងៃមកនេះ សូមឲ្យព្រះសទ្ធម្មតាំងនៅអស់កាលដ៏យូរ និងសូមឲ្យសព្វសត្វបានរួចចាកវដ្តទុក្ខ អវសានជាតិ សូមបានសម្រេចនូវព្រះនិព្វាន ។
    សូមប្រគេនព្រះពរ ព្រះសាសនមុនី មហាម្មដ្ឋានាចរិយ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ និងជូនពរ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ ធម្មាចារ្យ ធម្មាចារិនី សិក្ខាកាមគ្រប់រូប និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភចង្ហាន់-ភេសជ្ជៈ សូមឲ្យបានជាបច្ច័យឆាប់ត្រាស់ដឹងនូវធម៌រួចចាកទុក្ខទាំងពួង និងទទួលបាននូវមង្គមពរទាំង ឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
    សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន សូមឲ្យព្រះសទ្ធម្មតាំងនៅអស់កាលដ៏យូរអង្វែង ៕

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖