ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូព្រះមហាថេរៈ

ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូព្រះមហាថេរៈ
និមន្តមកពីប្រទេសមីយ៉ាន់ម៉ា (ភូមា) វៀតណាម ថៃ និងឡាវ
━━━━━━✥◈✥━━━━━━
នាល្ងាច,ថ្ងៃសៅរ៍ ១៣ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នំា២០២៣
នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍របស់គណៈប្រតិភូព្រះមហាថេរៈ និមន្តមកពីប្រទេសមីយ៉ាន់ម៉ា (ភូមា) វៀតណាម ថៃ និងឡាវ ក្រោមការគ្រប់គ្រងដឹកនាំរបស់ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា អមដោយព្រះមន្ត្រីសង្ឃ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សីលវន្ត សីលវតី មានបីតិសោមនស្សជ្រះថ្លារីករាយយ៉ាងក្រៃលែង ប្រកបដោយសេចក្តីរំភើបរីករាយក្នុងមហាកុសលដ៏ធំធេញ ចំពោះព្រះវត្តមានព្រះមហាថេរៈគ្រប់ព្រះអង្គ ដែលមានព្រះទ័យដ៏សប្បុរស បានបំពេញទស្សនកិច្ចក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈ ក្នុងគោលបំណង ដើម្បីឧត្តមប្រយោជន៍ ផ្សព្វផ្សាយព្រះពុទ្ធសាសនា ក្នុងមនោសញ្ចេតនា ទំនាក់ទំនងមិត្តភាព មេត្រីភាព យ៉ាងស្និទ្ធស្នាលនិងមានតម្លៃសុខដុមនីយកម្មសាសនា ក្នុងទំព័រនៃប្រវត្តិសាស្រ្តពុទ្ធសាសនាថេរវាទកម្ពុជា នាឱកាសដ៏ឧត្តុង្គឧត្តមនេះ ។
ក្នុងដំណើរនិមន្តទស្សនកិច្ចរបស់គណៈប្រតិភូនេះផងដែរ មានការនិមន្ត-អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពី៖
១-ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលនៃព្រះរាជាណាចក្រកម្ពុជា
២-ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈ
៣-អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ មហាឧបាសក មហាឧបាសិកា សិក្ខាកាមវគ្គបណ្តុះបណ្តាលវិក្រិត្យការគរុកោសល្យវិបស្សនា សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ ៥០០ អង្គ/នាក់ ។
សូមសម្តែងនូវមនោសញ្ចេតនា ដោយសេចក្តីសោមនស្សជ្រះថ្លារីករាយ និងប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅក្នុងព្រះធម៌ ចំពោះព្រះវត្តមានព្រះមហាថេរៈគ្រប់ព្រះអង្គ ដែលបាននិមន្តមកកាន់ពុទ្ធមណ្ឌលវិបស្សនាធុរៈ មានព្រះនាមដូចខាងក្រោម៖
១.ព្រះមហាថេរៈ កេសរិន្ទ មហាកម្មដ្ឋានាចរិយៈ
២.ព្រះមហាថេរៈ ចក្ខុសំវរ ចៅ ហាក់ ចៅអធិការវត្តសារារាម (ហៅវត្តទឹកផុស)
៣.ព្រះមហាថេរៈ ឧក្កំស កម្មដ្ឋានាចរិយៈ
៤.ព្រះមហាថេរៈ កុណ្ឌធាន កម្មដ្ឋានាចរិយៈ
៥.ព្រះមហាថេរៈ កុមារាភិវំស កម្មដ្ឋានាចរិយៈ
៦.ព្រះមហាថេរៈ វិចិត្តាលង្ការ (តិបិដកធរ)
៧.ព្រះមហាថេរៈ ញាណិក: តិបិដកបាឡិបារគូ
៨.ព្រះមហាថេរៈ កោវិទ
ស្ថិតក្នុងឱកាសប្រកបដោយតិថីដ៏មហានក្ខត្តឫក្ស ប្រកបដោយមហាកុសលដ៏ធំធេញ គណៈប្រតិភូមហាថេរៈ ៖

  • នមស្ការថ្វាយបង្គំព្រះបរមសារីរិកធាតុ នៅមហាសុគន្ធកុដិ
  • និមន្តព្រះមហាថេរៈ មកកាន់មុខទីលានព្រះពុទ្ធអង្គធំ (ព្រៃធុតង្គ) បូជាគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យ
  • កិច្ចវត្តវន្ទាព្រះមហាថេរៈ
  • នមស្ការថ្វាយបង្គំព្រះរតនត្រ័យ (សង្ខេប)
  • ព្រះថេរដីកាស្វាគមន៍របស់ព្រះសាសនមុនី មហាកម្មដ្ឋានាចារិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ នៃការនិមន្តមកដល់របស់គណៈប្រតិភូមហាថេរៈ
  • ស្តាប់ធម្មីកថារបស់ ព្រះមហាថេរៈ ឧក្កំស មហាកម្មដ្ឋានាចរិយ
  • ផ្សព្វផ្សាយមេត្តាធម៌ និងថតរូបអនុស្សាវរីយ៍ ។
    ក្នុងនាមព្រះសាសនមុនី ព្រះសង្ឃ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សីលវន្ត សីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ សូមប្រគេនព្រះពរព្រះមហាថរៈគ្រប់ព្រះអង្គ ព្រះថេរានុត្ថេរៈ និងជូនពរញាតិញោមពុទ្ធបរិស័ទ ទាំងអស់ដែលបាននិមន្ត-អញ្ជើញចូលរួម មានសុខភាពល្អ ទទួលបាននូវមង្គលពរទាំង៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
    សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន និងសូមឲ្យព្រះសទ្ធម្មរបស់ព្រះពុទ្ធជិនស្រី តាំងនៅអស់កាល ជាយូរអង្វែងតរៀងទៅ ៕
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖