ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ពិធីជួបជុំព្រះសង្ឃ សីលវន្ត និងសីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ

ពិធីជួបជុំព្រះសង្ឃ សីលវន្ត និងសីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ

ក្រោមអធិបតីភាពព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ

━━━━━━━━━━━✥◈✥━━━━━━━━━━

ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តជាអធិបតីភាពកិច្ចប្រជុំអឌ្ឍមាស (រៀងរាល់កន្លះខែម្តង)ជួបជុំព្រះសង្ឃ សីលវន្ត និងសីលវតី ដើម្បីផ្តល់ឱវាទក្នុងកិច្ចសិក្សាប្រណិប័តន៍ ព្រះធម៌វិន័យ (គន្ថធុរៈ និងវិបស្សនាធុរៈ) នៅលើឧបដ្ឋានសាលា ពុទ្ធមណ្ឌលវិបស្សនាធុរៈ នារសៀល,ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ។

នៅក្នុងកិច្ចសិក្សាប្រណិប័តន៍ព្រះពុទ្ធសាសនាធុរៈមានពីរយ៉ាងគឺ៖

ពាក្យ​ថា​ធុរៈ​គឺជា​ដំណើរ​ជំពាក់​ដោយ​កិច្ច​នីមួយ​ៗ ឬ​អាច​ហៅ​ថា កិច្ច​រវល់​ជា​ប្រក្រតី​។ បើ​និយាយ​ពី​ការងារ​វិញ អ្នក​ណា​មិន​ដាក់ធុរៈ​ចោល អ្នក​នោះ​ឈ្មោះ​ថា​ជា​មនុស្ស​ជោគជ័យ​ក្នុង​កិច្ចការ ។ អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​មានធុរៈ​ពីរ​យ៉ាង​ដែល​ត្រូវ​ប្រតិបត្តិ​រាល់ថ្ងៃ ឬ​ហៅ​ថា​ ជា​វត្តបទ​គឺ គន្ថធុរៈ​១ និង​វិបស្សនាធុរៈ​១ ។

គន្ថធុរៈ​ជា​កិច្ច​ខាង​ផ្នែក​គម្ពីរ​បាលី កិច្ចការ​រៀនសូត្រ​ខាង​បរិយត្តិ​ធម៌​គឺ​រៀន​ភាសាបាលី ការ​រៀន​វេយ្យាករណ៍​បាលី​ត្រូវការ​ទន្ទេញ​ឱ្យ​ចាំ​ចេះ​ស្ទាត់​មាត់​ត្រូវ​ប្រព្រឹត្ត​ឱ្យ​ធ្ងន់​ពោល​គឺ​ឥ​រិ​ប​ថ​ទាំង​៤​ផ្តោត​តែ​លើ​ការ​ទន្ទេញ​ឱ្យ​រត់មាត់​ជា​ការ​ចាំបាច់​ណាស់ ហើយ​បន្ទាប់​ពី​ចេះ​ចាំ​ស្ទាត់​ហើយ​ក៏​ចាប់ផ្តើម​ពិនិត្យ​ឈ្វេងយល់​ន័យ​សេចក្តី​ខ្លឹមសារនៃព្រះធម៌ ។

ចំណែក​វិបស្សនាធុរៈ ជា​កិច្ច​ខាង​ធ្វើ​វិបស្សនា អប់រំ​កាយ​ចិត្ត ពិចារណា​អសុភកម្មដ្ឋាន​ទាំង​១០ សង្រួម​ឥន្ទ្រិយ​ឱ្យ​បាន​ល្អ នេះ​ជា​កិច្ច​របស់​អ្នកបួស ក្នុងព្រះសាសនាប្រណិប័តន៍សីល សមាធិ បញ្ញា ។

ដោយតេជានុភាព នៃការសិក្សាទ្រទ្រង់ បដិបត្តិ ព្រះធម៌វិន័យ សីល សមាធិ បញ្ញា សូមឲ្យវឌ្ឍនភាព នៃ ការសិក្សាពុទ្ធវចនៈ សមាទានបដិបត្តិ ដើម្បីពង្រឹងការផ្សព្វផ្សាយព្រះធម៌វិន័យ ផ្នែកបរិយត្តិ និងបដិបត្ដិ សាសនព្រហ្មចរិយធម៌ ឲ្យកាន់តែប្រសើរឡើងទាំងគន្ធធុរៈ និងវិបស្សនាធុរៈ ជាពិសេសដើម្បីលើកម្ពស់វិបស្សនាធុរៈ នៅព្រះរាជាណាចក្រកម្ពុជា ពង្រឹងការបដិបត្តិ ឲ្យមានគុណតម្លៃសុខដុមនីយកម្មសាសនានៅកម្ពុជា និងយោងតាមសង្ឃប្រកាស និងសារាចរណ៍ណែនាំរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជានៅគ្រប់វត្តអារាមទូទាំងប្រទេសត្រូវយកចិត្តទុកដាក់សិក្សាបដិបត្តិព្រះធម៌វិន័យ ទាំងគន្ធធុរៈ និងវិបស្សនាធុរៈ ដើម្បីធ្វើឲ្យកងពុទ្ធចក្រទាំងពីរនេះដើរទន្ទឹមគ្នា និងមានតម្លៃសុខដុមនីយកម្មសាសនាតទៅ ។

ថ្វាយ ប្រគេន ជូនបុណ្យធម្មមិត្តគ្រប់រូប ! សូមអនុមោទនា ! សាធុ សាធុ សាធុ !

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖