ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ និមន្តជាព្រះអធិបតីនៃពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ខួប ៧ ថ្ងៃ ព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ រ័ត្ន សារឿន

នាព្រឹកថ្ងៃច័ន្ទ ៥ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានប្រារព្ធពិធីទក្ខិណានុប្បទាន គម្រប់ខួប ៧ ថ្ងៃ ដើម្បីឧទ្ទិសកុសលជូន៖ ព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ រ័ត្ន សារឿន ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១២ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នំា២០២២នេះ ។
នៅក្នុងពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ ថ្ងៃ វេរភត្តាហារ បង្សុកូល បត្តានុមោទនា បត្តិទានគាថា និងរាប់បាត ដ៏ប្រពៃថ្លៃថ្លានេះ មានព្រះវត្តមាន និងវត្តមាន និមន្ត-អញ្ជើញចូលរួមពី៖
– ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

  • ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងព្រះថេរានុត្ថេរៈ
    • អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម
  • ក្រុមគ្រួសារបងប្អូន-កូនចៅ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៉ុង សុខុន និងក្រុមញាតិទាំងអស់ ក៏បានអញ្ជើញចូលរួមកម្មវិធីបុណ្យនេះផងដែរ ប្រកបដោយបីតិសោមនស្សភាពជ្រះថ្លារីករាយ ។
    ដោយអានុភាព នៃអាមិសទាន និងធម្មទាន សូមផ្សាយនូវមហាកុសល ឧទ្ទិសជូនដល់វិបាកបដិសន្ធិវិញ្ញាណ ព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ រ័ត្ន សារឿន ក្រុមគ្រួសារបងប្អូន-កូនចៅ និងក្រុមញាតិ បានបំពេញទក្ខិណានុប្បទាន សូមបានទៅកាន់សុគតិភពសួគ៌ទេវលោក និងទីបំផុតនៃជាតិ សូមបានដល់នូវព្រះនិព្វាន ។
    ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប ! អនុមោទនា !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖