ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ នាថ្ងៃអាទិត្យ ១៣ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦

នាថ្ងៃអាទិត្យ ១៣ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅវត្តធម្មវិបស្សនារាម មានប្រារព្ធពិធីដង្ហែអដ្ឋិធាតុ ឧបាសក ហ៊ឹម រ៉េត ឧបាសិកា ស៊ិន គីម ចេញពីមហាកុដិមកកាន់មហារោង ដើម្បីប្រារព្ធ សាសនពិធីតាមលំអាន នៃពិធីបុណ្យបញ្ចុះអដ្ឋិធាតុ និងទក្ខិណានុប្បទាន ឧទ្ទិសកុសលជូន៖

  • ឧបាសក ហ៊ឹម រ៉េត
  • ឧបាសិកា ស៊ិន គីម
  • ព្រមទាំងញាតិញាតិកា ៧ សន្តាន ដែលបានចែកឋានទៅកាន់បរលោក ។

ក្រោមការដឹកនាំចាត់ចែងរបស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបងប្អូនកូនចៅ និងក្រុមញាតិទាំងអស់ ។

នៅក្នុងពិធីកម្មដ៏ប្រពៃថ្លៃថ្លានេះ មានព្រះវត្តមាន និងវត្តមាន និមន្ត-អញ្ជើញចូលរួមពី៖

  • ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ
  • ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងព្រះថេរានុត្ថេរៈ
  • អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ
  • ក្រុមគ្រួសារបងប្អូន-កូនចៅ ឧបាសិកា ស៊ិន គីម និងក្រុមញាតិទាំងអស់
  • មហាឧបាសក មហាឧបាសិកា ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ឧបាសក ឧបាសិកា សីលវន្ត សីលវតី និងពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានអញ្ជើញចូលរួមកម្មវិធីបុណ្យនេះផងដែរ ប្រកបដោយបីតិសោមនស្សភាពជ្រះថ្លារីករាយ ។
    ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖