ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ទានក្នុងសប្បុរិយបញ្ញត្តិធម៌

ទានក្នុងសប្បុរិយបញ្ញត្តិធម៌

មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លន់ ណយ ព្រមកូនចៅក្រុមញាតិ បាននាំមកនូវទេយ្យទាន-ចង្ហាន់បិណ្ឌបាត-បច្ច័យ ៤ ប្រគេនព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងពុទ្ធបរិស័ទប្រគេន-ជូនវារភត្តបិណ្ឌបាតក្នុងថ្ងៃអង្គារ ៦ កើតខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦

━━━━━━✥◈✥━━━━━━

សប្បុរិសបញ្ញត្តិធម៌ មានន័យថា ធម៌ដែលសប្បុរស ប្រកាសឲ្យមនុស្សលោកដឹង ឬ ធម៌ដែលសប្បុរសបញ្ញត្តិ ទុកមកក្នុងលោក។

សប្បុរិសបញ្ញត្តិធម៌មាន ៣ យ៉ាងគឺ៖

១- ទាន ការបរិច្ចាគ

២- បព្វជ្ជា ការបួសជាភិក្ខុ សាមណេរ

៣- មាតាបិតុឧបដ្ឋាន ការបំរើមាតាបិតា ។

ពាក្យថា សប្បុរស បានដល់អ្នកប្រាជ្ញទាំងឡាយ មានព្រះពុទ្ធជាដើម។ ប៉ុន្តែធម៌ ៣ យ៉ាងខាងលើនេះ ពុំមែនជាពុទ្ធបញ្ញត្តិទេ ជាបញ្ញត្តិរបស់អ្នកប្រាជ្ញបុរាណាចារ្យទាំងឡាយ ជាយូរយាណាស់មកហើយ។ លុះព្រះពុទ្ធបានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ទ្រង់យល់ឃើញថា ធម៌នេះល្អ ទើបទ្រង់ដាក់ចូល ក្នុងសាសនារបស់ព្រះអង្គ ដោយឥតមានកែប្រែសូម្បីបន្តិចបន្តួច។ ព្រះពុទ្ធអង្គទ្រង់ធ្វើយ៉ាងនេះ ក៏ព្រោះព្រះអង្គទ្រង់រក្សាទុកនូវធម៌បរមបុរាណនៃសប្បុរសទាំងឡាយ ក្នុងអតីតកាលដើម្បីឲ្យសមដល់កិត្តិយល របស់ព្រះអង្គជាអ្នកស្វែងរកត្រូវ មិនមែនស្វែងរកកេរ្តិ៍ ឈ្មោះឡើយ។

សប្បុរិសបញ្ញត្តិធម៌ មានប្រយោជន៍ដល់សង្គមមនុស្ស ជាច្រើនណាស់ បើយើងស្គាល់ន័យ ស្គាល់បំណងពិតរបស់ធម៌នេះ ហើយនាំគ្នាគោរពប្រតិបត្តិឲ្យបានត្រូវគ្រប់ទាំង ៣ យ៉ាង។

ន័យរបស់ ទាន ពុំមែនដៅយកត្រឹមបាដិបុគ្គលិកទានឬ សង្ឃទាន មានដាក់បាត្រ វេរដារបង្សុកូល… ប៉ុណ្ណោះទេ គឺដៅយកការរួមរស់ដ៏មានសីលធម៌ក្នុងសង្គម មានការលះបង់នូវទ្រព្យសម្បត្តិ សាងសាធារណប្រយោជន៍ឲ្យសង្គម មានការសង់ស្ពានសាលារៀន មន្ទីរពេទ្យ វត្តអារាម មជ្ឈមណ្ឌលវិបស្សនា…។

ន័យរបស់ បព្វជ្ជា មិនមែនដៅយកត្រឹមតែការបួស ភិក្ខុសាមណេរប៉ុណ្ណោះទេ គឺដៅយកការលែងបៀតបៀនគ្នា ដោយប្រើកម្លាំងយសស័ក្តិ វណ្ណៈ ផៅពង្ស ពិសេសគឺមនុស្សម្នាក់ៗ ត្រូវរៀបចំខ្លួនឲ្យមានសីលធម៌ សម្រាប់ក្រុមគ្រួសារឲ្យមានមនុស្សធម៌សម្រាប់មនុស្សជាតិក្នុងពិភពលោក។

ន័យរបស់ មាតាបិតុឧបដ្ឋាន មិនមែនដៅយកតែការបំរើមាតាបិតាទេ គឺដៅយកការបំរើបុព្វបុរសទាំងអស់ នៃពិភពលោកព្រោះពិភពលោកកើតមានវត្ថុផ្សេងៗ សម្រាប់ឲ្យបច្ឆាជន រស់នៅបានសុខសប្បាយក្នុងបច្ចុប្បន្ននេះ ដោយស្នាដៃរបស់លោក។

ន័យរបស់ទាន ទូលំទូលាយណាស់តាមការសង្កេតពិចារណាកន្លងមកនេះ។ ផ្ទុយទៅវិញ ចិត្តរបស់មនុស្សគ្រប់ជាន់ថ្នាក់រមែងចង្អៀតក្នុងការធ្វើទាន ព្រោះចិត្តរបស់គេលុះក្រោមអំណាចរបស់មច្ឆរិយៈ (សេចក្ដីកំណាញ់) ច្រើនជាងក្រោមអំណាចរបស់សទ្ធា។ ដូចនេះហើយ បានជាមានពុទ្ធភាសិតមួយពោលថា៖

ទានញ្ច យុទ្ធញ្ច សមានមាហុ

អប្បាបិ សន្តា ពហុកេ ជិនន្តិ

អប្បម្បិ ចេ សន្ទហានោ ទនាតិ

តេនេវ សោ សុខី បរត្ថ។

ប្រែថាៈ អ្នកប្រាជ្ញទាំងឡាយ ពោលថា ការឲ្យទាន និងការច្បាំងជារបស់ស្មើគ្នា អ្នកច្បាំងប្រថុយលះបង់ជីវិត សូម្បីមានគ្នាតិច ក៏អាចឈ្នះសត្រូវមានគ្នាច្រើន, អ្នកឲ្យទានសូម្បីតែមានទ្រព្យសម្បត្តិតិចតួច តែមានសទ្ធាក៏អាចឲ្យទានបាន សេចក្ដីសុខនឹងមានក្នុងលោកខាងមុខ ដោយផលនៃចេតនាទាន។

សេចក្ដីនេះ អធិប្បាយថា ជាធម្មតា បុគ្គលដែលខ្លាចអស់ទ្រព្យសម្បត្តិរមែងឲ្យទានមិនកើត អ្នកខ្លាចស្លាប់ក៏ច្បាំងមិនកើត។ បុគ្គលកាត់ក្ដីអាល័យ ក្នុងជីវិតរបស់ខ្លួនបាន ទើបអាចទៅជាអ្នកច្បាំងបាន បុគ្គលកាត់អាល័យក្នុងទ្រព្យសម្បត្តិរបស់ខ្លួនបាន ទើបអាចទៅជាអ្នកធ្វើទានបាន។

ដូច្នេះ ទើបអ្នកប្រាជ្ញលោកពោលថាការធ្វើចំបាំង និង ការធ្វើទានមានទំហំប៉ុនគ្នា។

អ្នកច្បាំងសូម្បីពួកខ្លួនមានគ្នាតិច មានអាវុធតិច តែហ៊ានប្រថុយលះបង់ជីវិត ដើម្បីបុព្វហេតុអ្វីមួយ អ្នកចំបាំងដែលមានសេចក្ដីក្លាហានបែបនេះ ត្រូវតែមានជ័យជំនះក្នុងចំបាំងរបស់គេ។

អ្នកធ្វើទាន សូម្បីខ្លួនមានទ្រព្យសម្បត្តិតែបន្តិចបន្តួចតែមានចិត្តចង់ឲ្យទាន មានសទ្ធាខ្លាំងក្លា មានឥន្ទ្រិយ៍ធម៌ ប្រកបព្រមដោយកម្លាំងមាំមួន គេត្រូវតែឲ្យទានបាន ហើយគេនឹងបានសេចក្ដីសុខចម្រើន ក្នុងលោកខាងមុខ។

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖