ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ តថាគតបើមិនទាន់បានឲ្យទេយ្យធម៌ ចំពោះទក្ខិណេយ្យបុគ្គលទេ

តថាគតបើមិនទាន់បានឲ្យទេយ្យធម៌ ចំពោះទក្ខិណេយ្យបុគ្គលទេ តថាគតក៏មិនផឹក មិនទំពាស៊ី មិនបរិភោគភោជន អស់ចំនួន ៥ ឬ ៦ រាត្រី។ ពាណិជ ធ្វើការសន្សំទ្រព្យ (បើដឹងថា) ទីណាមានលាភច្រើន ក៏នាំភណ្ឌៈទៅក្នុងទីនោះ យ៉ាងណា។ វត្ថុដែលត្រូវបរិភោគខ្លួនឯង បើឲ្យដល់បដិគ្គាហកៈដទៃ ជាវត្ថុមានផលច្រើន ហេតុនោះ ត្រូវតែឲ្យដល់បុគ្គលដទៃវិញ នឹងមានផល ១០០ ភាគ ក៏យ៉ាងនោះដែរ។ តថាគតដឹងនូវអំណាចនៃហេតុនុ៎ះហើយ ទើបឲ្យទានក្នុងភពតូច និងភពធំ មិនគេចចេញចាកទាន ដើម្បីបានត្រាស់ដឹងនូវសម្ពោធិញ្ញាណ។ (បិដកភាគ ៧៧ ទំព័រ ២៤៩) ។ ——————————————————————-
ព្រះសង្ឃ សីលវន្ត និងសីលវតី ក្រោយពីសម្ងំគង់អង្គុយចម្រើនបដិបត្តិសមាធិកម្មដ្ឋាននៅ សាលាវិបស្សនា និងលើព្រះវិហាររួចមក រគាំងបាយវាយបន្លឺឡើងជាសញ្ញាប្រាប់ដល់ម៉ោងត្រូវនិមន្ត-អញ្ជើញគោចរបិណ្ឌបាត និងទទួលភត្តាហារថ្ងៃត្រង់ ។
សូមអនុមោទនា កិច្ចប្រតិបត្តិសាសនព្រហ្មចរិយធម៌ក្នុងពុទ្ធសាសនមណ្ឌល និងកិច្ចគោចរបិណ្ឌបាតប្រចាំថ្ងៃរបស់ព្រះសង្ឃ សីលវន្ត និងសីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

ប្រភព៖ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖