ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ គណៈធម្មយាត្រាព្រះសង្ឃ និងពុទ្ធបរិស័ទនិមន្ត-អញ្ជើញមកពីវត្តខ្មែរទីក្រុងហានណូយ

គណៈធម្មយាត្រាព្រះសង្ឃ និងពុទ្ធបរិស័ទនិមន្ត-អញ្ជើញមកពីវត្តខ្មែរទីក្រុងហានណូយ ប្រទេសវៀតណាម យកវត្តប្រណិប័តន៍ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ និងនមស្ការថ្វាយបង្គំព្រះបរមសារីរិកធាតុ

━━━━━━━━━✥◈✥━━━━━━━━━

នាព្រឹកថ្ងៃច័ន្ទ ៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ព្រះសង្ឃ និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញមកពីវត្តខ្មែរទីក្រុងហានណូយ ប្រទេសវៀតណាម (ចំនួន ៧៧ អង្គ/នាក់) បានយកវត្តប្រណិប័តន៍ថ្វាយបង្គំ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងនូវធម្មបដិសណ្ឋារកិច្ចស្វាគមន៍អំពីកិច្ចបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន ជាខេមរភាសា ដ៏មានអត្ថន័យខ្លឹមសារជ្រាលជ្រៅក្នុងព្រះធម៌រួចមក ក៏បានប្រគេននូវទេយ្យទាន-វត្ថុអនុស្សាវរីយ៍ បវារណាទុកដាក់បច្ច័យ ៤ សម្រាប់ប្រគនព្រះសាសនមុនី ប្រើប្រាស់តាមពុទ្ធវិន័យផងដែរ ។

ក្រោយពីគណៈធម្មយាត្រា បានយកវត្តប្រណិប័តន៍ ធម្មបដិសណ្ឋារកិច្ច ក៏បានថតរូបអនុស្សាវរីរ៍ និងបាននិមន្ត-អញ្ជើញនមស្ការបូជាថ្វាយបង្គំព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ ដែលតម្កល់លើមហាសុគន្ធកុដិផងដែរ ។

ដោយតេជានុភាព នៃវត្តប្រណិប័តន៍របស់គណៈប្រតិភូក្នុងព្រះសាសនាដ៏ផូរផង់នេះ សូមឲ្យមហាកុសលនេះ បានជាឧបនិស្ស័យបច្ច័យរួចចាកវដ្តទុក្ខ ដល់នូវព្រះនិព្វាន និងសូមឲ្យវឌ្ឍនភាព នៃព្រះពុទ្ធសាសនាបានផ្សព្វផ្សាយរុងរឿងចម្រើនទូទៅពេញសកលលោក និងសូមឲ្យលោកទាំងមូលមានសុខសន្តិភាពតរៀងទៅ ។

ពិធីធម្មបដិសណ្ឋារកិច្ចបានបញ្ចប់ ភត្តកាលថ្ងៃត្រង់ក៏បានឈានចូលមកដល់ព្រះសង្ឃ សីលវន្ត និងសីលវតី និមន្ត-អញ្ជើញគោចរបិណ្ឌបាតភត្តតាមលំដាប់រៀងដូចសព្វដងផងដែរ ។ អនុមោទនា ! សាធុ សាធុ សាធុ !

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖