ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ កិច្ចដែលព្រះអរិយបុគ្គលបានធ្វើហើយ

កិច្ចណា (ដែលព្រះអរិយៈ) បានត្រាស់ដឹងនូវបទដ៏ស្ងប់រម្ងាប់ គឺព្រះនិព្វាន (បានធ្វើហើយ) កិច្ចនោះ កុលបុត្រអ្នកឈ្លាសក្នុងប្រយោជន៍គួរធ្វើ (កុលបុត្រនោះ) ជាអ្នកអាចហ៊ានផង ត្រង់ដោយកាយ និងវាចាផង ត្រង់ល្អដោយចិត្តផង គេប្រដៅងាយផង មានសុភាពទន់ភ្លន់ផង មិនមានមានៈដ៏ក្រៃលែងផង សន្តោសផង គេចិញ្ចឹមងាយផង មានកិច្ចធុរៈតិចផង ប្រព្រឹត្តស្រាលព្រម (មានបរិក្ខារតិច) ផង មានឥន្ទ្រិយស្រគត់ស្រគំផង មានប្រាជ្ញាចាស់ផង មិនឃ្នើសឃ្នងផង មិនជាប់ជំពាក់ក្នុងត្រកូលទាំងឡាយផង វិញ្ញូជនទាំងឡាយ គួរតិះដៀលជនទាំងឡាយដទៃ ដោយកម្មណា មិនគួរប្រព្រឹត្តធ្វើនូវកម្មនោះ ដែលជាកម្មលាមក សូម្បីតិចតួច (ហើយគួរផ្សាយមេត្តាចិត្ត ចំពោះពពួកសត្វថា) សត្វទាំងឡាយទាំងពួង សូមឲ្យមានសេចក្តីសុខ ឲ្យមានសេចក្តីក្សេម ឲ្យមានខ្លួនដល់នូវសេចក្តីសុខចុះ សត្វមានជីវិតទាំងឡាយណាមួយ ឥតមានសេសសល់ ទោះសត្វមានសេចក្តីតក់ស្លុត គឺនៅមានតណ្ហាក្តី មាំមួន គឺឥតមានតណ្ហាក្តី សត្វទាំងឡាយណា មានកាយវែងក្តី ធំក្តី មានកាយយ៉ាងកណ្តាលក្តី ខ្លីក្តី មានកាយស្គម ឬធាត់ក្តី សត្វទាំងឡាយណា ដែលយើងឃើញហើយក្តី មិនឃើញហើយក្តី សត្វទាំងឡាយណា នៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដែលកើតរួចមកហើយក្តី ដែលកំពុងស្វែងរកទីកើតក្តី សត្វទាំងអស់ (នោះ) ចូរមានខ្លួនជាសុខចុះ។ សត្វដទៃមិនគួរកំហែងបៀតបៀននូវសត្វដទៃឡើយ មិនគួរមើលងាយគេតិចតួចក្នុងទីណាមួយឡើយ មិនគួរប្រាថ្នានូវសេចក្តីទុក្ខ ដល់គ្នានឹងគ្នា ព្រោះសេចក្តីក្រេវក្រោធ និងសេចក្តីចង្អៀតចង្អល់ ក្នុងចិត្តឡើយ។ មាតាថ្នមរក្សាបុត្រដែលកើតអំពីខ្លួន ជាកូនតែមួយ ដោយអាយុ (ស្មើដោយជីវិត) យ៉ាងណាមិញ បុគ្គលគួរចំរើនមេត្តាចិត្ត មិនមានប្រមាណ ចំពោះសត្វទាំងឡាយទាំងពួង យ៉ាងនោះឯង។
(ខុទ្ទកបាឋ ករណីយមេត្តសូត្រ បិដកភាគ ៥២ ទំព័រ ១៨-១៩)
នាព្រឹកថ្ងៃអាទិត្យ ១១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ចង្រ្កម និងទទួលភត្តថ្ងៃត្រង់ ក្រោយពីគង់-អង្គុយបដិបត្តិព្រះកម្មដ្ឋានរួច ។ សូមជ្រះថ្លាដោយសោមនស្សភាព ! សូមឲ្យសព្វសត្វបានរួចចាកវដ្តទុក្ខ !

ព្រះនិព្វាន
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖