ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ កាលពីថ្ងៃសៅរ៍-អាទិត្យ ៩-១០ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២២

នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មាននិស្សិតបរិញ្ញាបត្រជាន់ខ្ពស់មួយក្រុម ចំនួន ៤០ អង្គ/នាក់ និមន្ត-អញ្ជើញមកពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ព.ស.ស/S.B.U) រាជធានីភ្នំពេញ ដឹកនាំដោយ: ព្រះបាលីកោវិទបណ្ឌិត ឌិត វិរៈ ប្រធានការិយាល័យផ្នែកក្រោយឧត្តមសិក្សា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាននិមន្ត-អញ្ជើញមកបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់ព្រះពុទ្ធសាសនា នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា គោលបំណងគឺដើម្បីសិក្សាឈ្វេងយល់អំពីគោលប្រណិប័តន៍វិបស្សនាធុរៈ នៅទីតាំងគោល ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នេះតែម្តង។
ក្នុងដំណើរបំពេញទស្សនកិច្ចសិក្សាឈ្វេងយល់នេះផងដែរ ដោយបានការអនុញ្ញាតពីគណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យក្រុមនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ទាំងអស់ បានស្នាក់នៅគង់-អង្គុយចម្រើនបដិបត្តិសមាធិកម្មដ្ឋាន រយៈពេល ២ ថ្ងៃ ដើម្បីបំពេញនូវនិក្ខេបទដែល ព.ស.ស បញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។ ការសិក្សាបដិបត្តិវិបស្សនាធុរៈរបស់និស្សិតនាពេលនេះ គឺជម្រុញឲ្យព្រះពុទ្ធសាសនាជាមត៌កក្នុងការដឹកនាំប្រទេសជាតិឲ្យទទួលបានសុខដុមនីយកម្មសាសនា ដោយផ្អែកលើកត្តាចម្បងគឺ៖ ដឹកនាំមនុស្សឲ្យសាងអំពើល្អ វៀរចាកបាបអកុសល, ញ៉ាំងកុសលធម៌ឲ្យដល់ព្រមមានការឲ្យទាន រក្សាសីល និងជម្រះសន្តានចិត្តរបស់ខ្លួនឲ្យបរិសុទ្ធដោយការសិក្សាប្រណិប័តន៍ព្រះធម៌វិន័យមានសមថ-វិបស្សនាកម្មដ្ឋានជាដើម ។
និស្សិតទាំងអស់ ក៏បានសម្តែងនូវក្តីរំភើប ជ្រះថ្លាក្នងចិត្តជាអនេកប្បការ ដោយបានឱកាសសិក្សាបដិបត្តិឈ្វេងយល់វិបស្សនានៅកម្ពុជា និងបានថ្លែងព្រះអំណរគុណ និងអរគុណចំពោះទឹកព្រះទ័យ និងទឹកចិត្កសន្តោសដ៏សប្បុរសរបស់ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃ អគ្គមហាឧបាសិកាពុទ្ធសានូបត្ថម្ភក៍ បានអនុញ្ញាតឲ្យខ្ញុំព្រះកុរណា ខ្ញុំបាទ នាងខ្ញុំ បានមកបំពេញទស្សនិច្ចសិក្សាឈ្វេងយល់គោលបំណងសំខាន់គឺវិបស្សនាធុរៈ ដែលជាធុរៈមួយកម្រមានមនុស្សប្រណិប័តន៍ធ្វើបាន ដូចដែលព្រះពុទ្ធបានទ្រង់ត្រាស់សម្តែងមានចារឹកទុកក្នុងព្រះត្រៃបិដកជាគោល ជាវត្តប្រណិប័តន៍ដ៏ប្រសើរក្នុងលោក ។

ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា

ប្រភព៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖