ឯកឧត្តម យ៉ែម ទូច លោកជំទាវ ម៉ុក ស៊ីនួន និងក្រុមគ្រួសារ បងប្អូន ញាតិមិត្ត រួមជាមួយក្រុមញាតិព្រះធម៌ឧបាសក ពុធ សាមឿន ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូប
វេរភត្តាហារប្រគេនព្រះសង្ឃ និងរាប់បាត
━━━━━━✥◈✥━━━━━━
នាព្រឹកថ្ងៃអាទិត្យ ៤ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣
ឯកឧត្តម យ៉ែម ទូច លោកជំទាវ ម៉ុក ស៊ីនួន និងក្រុមគ្រួសារ បងប្អូនញាតិមិត្ត រួមជាមួយក្រុមញាតិព្រះធម៌ឧបាសក ពុធ សាមឿន ព្រមទាំងពុទ្ធបរិស័ទក៏បានចូលរួម និមន្តព្រះសង្ឃ វេរភត្តាហារប្រគេនព្រះសង្ឃបង្សុកូល បត្តានុមោទនា និងរាប់បាតប្រគេន-ជូន ព្រះសង្ឃ សីលវន្ត និងសីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យជូន ឯកឧត្តម លោកជំទាវ ឧបាសក និងពុទ្ធបរិស័ទទាំងអស់ មានសុខភាពល្អ សមប្រកបពុទ្ធពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនា !
















