ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ អរិយមគ្គមានអង្គ ៨ (វិបស្សនាវគ្គខ្លី)

ព្រះសទ្ធម្មចែកជា ៣ ប្រភេទគឺ៖
១- បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះត្រៃបិដកសំដែងអំពីគោលធម៌ របៀបបែបផែន ដំបូន្មាន ច្បាប់សម្រាប់ប្រតិបត្តិដែលពុទ្ធបរិស័ទត្រូវរៀនស្វាធ្យាយ ទ្រទ្រង់ បង្ហាត់បង្រៀន សំដែងប្រាប់ដល់អ្នកដទៃ ។
២- បដិបត្តិធម៌ ធម៌សម្រាប់ប្រតិបត្តិប្រព្រឹត្តតាម បានដល់សីល សមាធិ បញ្ញា ឬសេចក្ដីប្រតិបត្តិតាមធ្វើតាមកាន់តាម នូវធម៌ដ៏សមគួរដល់ធម៌ដែលខ្លួនបានរៀន បានស្ដាប់ បានចេះដឹង ដើម្បីឲ្យដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ឲ្យសំរេចនូវធម៌ដែលខ្លួនមិនទាន់សំរេច ដើម្បីឲ្យជាក់ច្បាស់ ។
៣- បដិវេធធម៌ ការត្រាស់ដឹង បានដល់កិរិយាបានសំរេច បានជាក់ច្បាស់ចាក់ធ្លុះនូវបរមត្ថៈ គឺមគ្គ ផល និព្វាន ដែលជាផលសំរេចអំពីការរៀនស្ដាប់ចេះដឹង នឹងប្រតិបត្តិនោះ ។
វេនេយ្យសត្វដូចអ្នកដំណើរ, ព្រះសម្មាសម្ពុទ្ធដូចអ្នកស្គាល់ផ្លូវ បង្ហាញផ្លូវត្រង់, បរិយត្តិធម៌ដូចជាផ្លូវត្រង់, បដិបត្តិធម៌ដូចជាដំណើរទៅតាមផ្លូវត្រង់នៃអ្នកដំណើរ, បដិវេធធម៌ដូចជាដំណើរទៅដល់កន្លែងដែលត្រូវទៅឲ្យដល់នៃអ្នកដំណើរ ។ ព្រះសទ្ធម្មទាំង ៣ ប្រភេទនេះ បណ្ឌិតគប្បីលើកយកអរិយមគ្គមានអង្គ ៨ មកពិនិត្យឲ្យយល់ច្បាស់ថាៈ
ការរៀនចេះចាំបង្រៀនសំដែងនូវមគ្គ នោះជាបរិយត្តិ, ការប្រឹងប្រែងប្រតិបត្តិប្រព្រឹត្តតាមអង្គមគ្គ នោះជាបដិបត្តិ, ការបានសំរេចនូវអង្គមគ្គ នោះជាបដិវេធៈ ។
អរិយមគ្គមានអង្គ ៨
១- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ
២- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ
៣- សម្មាវាចា សំដីត្រូវ
៤- សម្មាកម្មន្តៈ ការងារត្រូវ
៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
៦- សម្មាវាយាមៈ ព្យាយាមត្រូវ
៧- សម្មាសតិ ការរលឹកត្រូវ
៨- សម្មាសមាធិ ការដំកល់ចិត្តឲ្យនឹងត្រូវ ។
១- #សម្មាទិដ្ឋិៈ ប្រាជ្ញាយល់ឃើញត្រូវ បានដល់ប្រាជ្ញាដឹងក្នុង អរិយសច្ចៈ ៤
១- ទុក្ខៈ ធម្មជាតដែលនាំឲ្យលំបាកព្រួយមានជាតិ ជរា មរណៈជាដើម
២- ទុក្ខសមុទយៈ ហេតុបណ្ដាលឲ្យកើតទុក្ខបានដល់តណ្ហា
៣- ទុក្ខនិរោធៈ ព្រះនិព្វានរំលត់តណ្ហាបណ្ដាលទុក្ខ
៤- ទុក្ខនិរោធគាមិនីបដិបទា មធ្យមមាគ៌ានាំឲ្យទៅកាន់ទីរំលត់ទុក្ខ ។
២- #សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ បានដល់សេចក្ដីត្រិះរិះត្រូវ ៣ យ៉ាងគឺ
១- នេក្ខម្មសង្កប្បៈ សេចក្ដីត្រិះរិះក្នុងការចេញចាកកាម
២- អព្យាទសង្កប្បៈ សេចក្ដីត្រិះរិះក្នុងការមិនព្យាបាទ
៣- អវិហឹសាសង្កប្បៈ សេចក្ដីត្រិះរិះក្នុងការមិនបៀតបៀន។
៣- #សម្មាវាចាៈ សំដីត្រូវ បានដល់ការវៀរចាក វចីទុច្ចរិត ៤ យ៉ាង គឺ
១- មុសាវាទា វេរមណី ការវៀរចាកកិរិយាពោលកុហក
២- បិសុណាយ វាចាយ វេរមណី ការវៀរចាកសំដីញុះញង់
៣- ផរុសាយ វាចាយ វេរមណី ការវៀរចាកសំដីទ្រគោះ
៤- សម្ផប្បលាបា វេរមណី ការវៀរចាកកិរិយាពោលរឿងឥតប្រយោជន៍ ។
៤- #សម្មាកម្មន្តៈ ការងារត្រូវបានដល់ការវៀរចាក កាយទុច្ចរិត ៣ យ៉ាងគឺ
១- បាណាតិបាតា វេរមណី ការវៀរចាកកិរិយាបំបាត់ប្រាណសត្វ
២- អទិន្នាទានា វេរមណី ការវៀរចាកការកាន់យកវត្ថុដែលគេមិនឲ្យ
៣- កាមេសុមិច្ឆាចារា វេរមណី ការវៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
៥- #សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ, សម្រាប់គ្រហស្ថ បានដល់ការវៀរចាកជំនួញខុស កិរិយាលះបង់ការបំបាត់ដោយជញ្ជីងជាដើម ការធ្វើជាសាក្សីកោង, ការល្មោភសំណូក ហើយប្រកបអាជីវកម្ម ដោយវណិជ្ជកម្មដែលនាំឲ្យសេដ្ឋកិច្ចជាតិចំរើន, ដោយវិជ្ជាជីវៈ ដ៏យុត្តិធម៌, ដោយកសិកម្ម ជាឧត្តមកម្ម នឹងគោរក្ខកម្ម, សម្រាប់បព្វជិត បានដល់ការលះបង់មិច្ឆាអាជីវៈដោយអនេសនៈបាបធម៌ មានទូតកម្ម វេជ្ជកម្មជាដើម ការត្រាច់ទៅកាន់អគោចរដ្ឋាន ហើយចិញ្ចឹមជីវិតដោយភិក្ខាចរិយធម៌ដ៏ស្មើ ឬបច្ច័យដែលកើតឡើងតាមធម៌ ។
៦- #សម្មាវាយាមៈ ព្យាយាមត្រូវ បានដល់សម្មប្បធាន គឺការបង្កើតឆន្ទៈ ព្យាយាមប្រារព្ធ វីរិយៈ តាំងបធាន ផ្គងចិត្តៈ
-ដើម្បីមិនឲ្យអកុសលធម៌លាមក មិនទាន់កើតឡើង កើតឡើងបាន
-ដើម្បីលះបង់នូវអកុសលធម៌លាមកកើតឡើងហើយ
-ដើម្បីឲ្យកុសលធម៌មិនទាន់កើតឡើង កើតឡើង
-ដើម្បីឲ្យកុសលធម៌កើតឡើងហើយ ឋិតនៅ មិនសាបសូន្យ ឲ្យចំរើនច្រើនឡើង ឲ្យចំរើនទូលំទូលាយ ឲ្យបរិបូណ៌ ។
៧- #សម្មាសតិៈ ការរលឹកត្រូវ បានដល់ សតិប្បដ្ឋាន ៤ គឺ
១- កាយានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិខ្ជាប់ខ្ជួនពិចារណារឿយ ៗ ក្នុងកាយ,
២- វេទនានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិ ខ្ជាប់ខ្ជួន ពិចារណារឿយ ៗ ក្នុងវេទនា.
៣- ចិត្តានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិ ខ្ជាប់ខ្ជួន ពិចារណារឿយ ៗ ក្នុងចិត្ត,
៤- ធម្មានុបស្សនាសតិប្បដ្ឋាន កិរិយាដំកល់សតិ ខ្ជាប់ខ្ជួន ពិចារណារឿយ ៗ ក្នុងធម៌ ។
៨- #សម្មាសមាធិៈ សមាធិត្រូវ បានដល់ឈាន ៤ ដែលភិក្ខុស្ងប់ស្ងាត់ចាកកាមទាំងឡាយ ចាកអកុសលធម៌ទាំងឡាយ ហើយបានសម្រេច គឺ
១- មឋមជ្ឈាន ប្រកបដោយ វិតក្កៈ វិចារៈ មានបីតិ សុខៈ កើតអំពីវិវេគ
២- ទុតិយជ្ឈាន រម្ងាប់វិតក្កៈ វិចារៈ ថ្លាល្អខាងក្នុង មានឯកោទិភាពចិត្ត មានបីតិសុខកើតអំពីវិវេគ,
៣- តតិយជ្ឈាន ប្រាសចាកបីតិ មានសុខៈ នឹងឧបេក្ខា,
៤- ចតុត្ថជ្ឈាន លះបង់សុខនឹងទុក្ខ មិនមានសោមនស្សទោមនស្ស ជាអទុក្ខមសុខៈ មានសតិប្រកបដោយឧបេក្ខាដ៏បរិសុទ្ធ ។

បណ្ដាមគ្គទាំង ៨ ៕

ចង្រ្កមគោចរ និងបិណ្ឌបាតទទួលភត្តពេលព្រឹក នៃវគ្គបដិបត្តិវិបស្សនាវគ្គខ្លី
ថ្ងៃនេះគឺជាថ្ងៃបិទវគ្គបញ្ចប់ផងដែរ ។ អនុមោទនា !

អរិយមគ្គមានអង្គ៨

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖