—————————————-
ដើម្បីរំលឹកដល់ថ្ងៃ៖
– ព្រះបរមពោធិសត្វយោងកំណើតជាសសបណ្ឌិត បានបំពេញនូវទានបរមត្ថបារមី
– ព្រះសារីបុត្ត អគ្គសាវ័កស្តាំ ជាធម្មសេនាបតី នៃព្រះពុទ្ធជិនស្រីចូលកាន់បរិនិព្វាន ក៏ក្នុងថ្ងៃនេះដែរ
– ធ្វើសក្ការបូជាចំពោះទន្សាយព្រះពោធិសត្វ ដែលរូបព្រះឆាយាលក្ខណ៍ របស់ព្រះអង្គផ្ដិតជាប់នឹងព្រះខែ
– ដើម្បីឧទ្ទិសថ្វាយ ព្រះពោធិសត្វនូវផល្លានុផល ក្នុងវេលាយប់ ថ្ងៃពេញបូរមី នៃខែកក្ដិក
– ដើម្បីអThis is some textបអរសាទរ នូវទិន្នផលរបស់ប្រជាកសិករ រដូវស្រូវទុំព្រមទាំងផល្លានុផលទាំងឡាយ បានមកដល់ហើយ។
– ការជ្រើសរើសយកថ្ងៃ ១៥ កើត ដើម្បីប្រារព្ធពិធីបុណ្យសំពះព្រះខែ និងអកអំបុក ។
– ជាកិច្ចបវេណីរបស់ប្រជាខេមរជន ដើម្បីរួមចំណែកថែរក្សាអត្តសញ្ញាណ ទំនៀមទម្លាប់ ប្រពៃណីជាតិឲ្យបានគង់វង្ស ៕
កាលបរិច្ឆេទ៖ ថ្ងៃអង្គារ៍ ១៥ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នំា២០២២
របៀបវារៈកម្មវិធីមានដូចខាងក្រោម
ម៉ោង ៦ : ០០ នាទីព្រឹក គោចរបិណ្ឌបាត្រ ទទួលនិច្ចភត្តពេលព្រឹក
ម៉ោង ៩: ០០ នាទីព្រឹក ជួបជុំពុទ្ធរិស័ទលើឧបដ្ឋានសាលា
ម៉ោង ៩ : ១០ នាទីព្រឹក បទនមស្ការ សមាទានសីល វេរភត្តាហារ និមន្តព្រះសង្ឃសូត្រសត្តប្បការណាភិធម្មបង្សុកូល បត្តានុមោទនា ពហូទេវា និងបត្តិទានគាថា
ម៉ោង ១០ : ៣០ នាទីព្រឹក ព្រះសង្ឃ សីលវន្ត សីលវតី គោចរបិណ្ឌបាតភត្តថ្ងៃត្រង់
ម៉ោង ៤ : ៣០ នាទីល្ងាច ជួបជុំព្រះសង្ឃ សីលវន្ត សីលវតី ឧបាសក ឧបាសិកា នៅមុខមហាសុគន្ធកុដិ ដើម្បីត្រៀម រៀបចំក្បួនដង្ហែឈរជាជួរដោយមានកាន់៖ ទង់ជាតិ ទង់សាសនា និងកាន់គ្រឿងសក្ការបូជាផ្សេងៗ អមសងខាងផ្លូវ
ម៉ោង ៥ : ០០ នាទីល្ងាច ក្បួនដង្ហែចេញដំណើរ ប្រទក្សិណឆ្ពោះទៅកាន់មុខទីលានព្រះពុទ្ធអង្គធំ
ម៉ោង ៦ : ០០ នាទីល្ងាច
– សូត្រលើកទង់សាសនា-សូត្រសរភញ្ញ
– បទនមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត
– ស្តាប់ធម្មីកថាប្រទានឱវាទដោយ៖ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
– វេរគ្រឿងសក្ការៈប្រទីបជ្វាលា បាញ់កាំច្រួជ បង្ហោះគោម បូជាថ្វាយព្រះរតនត្រ័យ
ម៉ោង ៧: ៣០ នាទីយប់ បដិបត្តិសមាធិរួម នៅមុខទីលានព្រះអង្គធំ
ម៉ោង ៨: ៣០ នាទីយប់ ផ្សាយមេត្តាធម៌ ៕
កម្មវិធីបុណ្យនេះ ៖ ប្រារព្ធនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល
ទំនាក់ទំនងទូរស័ព្ទ/តេលេក្រាម៖ ០៨៦/០១១ ២៨១ ២២៥ / ០៩៧ ៩៨០ ៥២៨ ២ / ០៨៦ ៨៧៧ ៧៩៣
សូមអរព្រះគុណ និងអរគុណ !