សូមអនុមោទនា ពិធីដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃក្រាលគ្រងនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២
គឺជាទិវាប្រកបដោយមហានក្ខត្តឫក្ស ដោយនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានប្រារព្ធពិធីបុណ្យមួយតាមទំនៀមពុទ្ធសាសនិកដែលមានឈ្មោះថា “បុណ្យកឋិនទានសាមគ្គី” ដែលផ្តួចផ្តើមឡើងដោយ៖
- អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ
-មហាឧបាសក មហាឧបាសិកា ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជា ម្ចាស់ក្រុមវេនបិណ្ឌទាំងអស់ - គណៈកម្មការ សីលវន្ត សីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
- ពុទ្ធបរិស័ទ សីលវន្ត សីលវតី ឧបាសក ឧបាសិកា តាមមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តក្រុង
សូមជនានុជនទាំងឡាយ នៅក្នុងកម្ពុជរដ្ឋទាំងមូលដល់នូវសុខដុមនីយកម្មជាភិយ្យោភាព ! សូមឲ្យព្រះសទ្ធម្មតាំងនៅអស់កាលដ៏យូរ ! សូមឲ្យលោកទាំងមូលប្រកបដោយសុខសន្តិភាព ! សូមឲ្យសព្វសត្វទាំងឡាយ ចូររស់នៅជាសុខ ! អនុមោទនា !