ម្នាលឧទាយិ បើពួកសាវ័កធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងតថាគត) ដោយគិតថា ព្រះសមណគោតម ទ្រង់សន្តោស ដោយបិណ្ឌបាត តាមមានតាមបានផង សរសើរសេចក្តីសន្តោស ដោយបិណ្ឌបាត តាមមានតាមបានផង សមតាមពាក្យអ្នកថាមែន ម្នាលឧទាយិ ពួកសាវ័ករបស់តថាគត ប្រព្រឹត្តបិណ្ឌបាត ត្រាច់ទៅតាមលំដាប់ច្រក ត្រេកអរហើយក្នុងវត្ត គឺការឈរតាមទ្វារផ្ទះ ត្រកូលខ្ពស់ និងទាប សាវ័កទាំងនោះ រមែងចូលទៅកាន់ចន្លោះផ្ទះ បើទុកជាគេនិមន្ត ដោយអាសនៈ ក៏មិនត្រេកអរ សាវ័កទាំងនោះ សមជាមិនធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត ដោយធម៌នេះទេ លុះមិនធ្វើសក្ការៈ គោរពហើយ នឹងមិននៅអាស្រ័យ (នឹងតថាគត)ឡើយ។
ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប !