សូមអនុមោទនា ការដង្ហែប្រទក្សិណ ព្រះបរមកេសធាតុចេតិយ នមស្ការថ្វាយបង្គំ បូជាប្រទីប ថ្វាយទឹកអដ្ឋបាន ចំពោះព្រះបរមកេសធាតុចេតិយ និងការចម្រើនបដិបត្តិសមាធិ ដោយទឹកចិត្តជ្រះថ្លាពីសំណាក់ម្ចាស់សាមីវេន ឧបាសក ឧបាសិកាញាតិ និងញោមពុទ្ធបរិស័ទបានអញ្ជើញចូលរួមដង្ហែ នេះជាទំនៀមកិច្ចវត្ត បូជាថ្វាយចំពោះព្រះកេសធាតុចេតិយ ប្រព្រឹត្តទៅជាប្រក្រតីរៀងរាល់ថ្ងៃ)។
បើព្រះសង្ឃ ញាតិញោមពុទ្ធបរិស័ទ មានបំណងបូជាប្រទីប ភេសជ្ជៈទានថ្វាយ ចំពោះព្រះបរមកេសធាតុចេតិយ និងបដិបត្តិសមាធិ អាចកំណត់ដាក់វេនកាលបរិច្ឆេទ ក្នុងថ្ងៃណាមួយក៏បាន ជាពិសេស ថ្ងៃចម្រើនអាយុវឌ្ឍនមង្គល (ខួបកំណើត) ឬខួបអាពាហ៍ពិពាហ៍ជាដើម ។ សម្រាប់ព័ត៌មានបន្ថែម ញាតិញោមពុទ្ធបរិស័ទ អាចទំនាក់ទំនង មកកាន់ពុទ្ធមណ្ឌល តាមរយៈលេខទូរស័ព្ទ ឬតេលេក្រាមដូចខាងក្រោម៖
– ០១០ ៨៦៦ ៦៩៦ ព្រះញាណចរិយា អ៉ី ចាន់អៀង
– ០៩៦ ៧៤៨ ៤៩១០ ព្រះភិក្ខុវិនយថេរោ រិទ្ធ ធីបូរមី
– ០៩៦ ២៨៣ ៦៥៦០ លោកអាចារ្យ ហ៊ុយ ហ៊ន
![](https://bvdcc.org/wp-content/uploads/2024/05/441943933_758383689813206_9135160995371421229_n-1024x683.jpg)
![](https://bvdcc.org/wp-content/uploads/2024/05/441217619_758383516479890_1568637219082139218_n-1024x683.jpg)
![](https://bvdcc.org/wp-content/uploads/2024/05/441930775_758383526479889_2860315152633560273_n-1024x683.jpg)
![](https://bvdcc.org/wp-content/uploads/2024/05/442438636_758383596479882_747667565054233946_n-1024x683.jpg)
![](https://bvdcc.org/wp-content/uploads/2024/05/441883579_758383473146561_2940688970913034437_n-1024x683.jpg)
![](https://bvdcc.org/wp-content/uploads/2024/05/438332047_758383486479893_6375672862239084867_n-1024x683.jpg)
![](https://bvdcc.org/wp-content/uploads/2024/05/441948170_758383556479886_353968402731616212_n-1024x683.jpg)