សូមជ្រះថ្លាអនុមោទនា ការដង្ហែប្រទក្សិណ ថ្វាយទឹកអដ្ឋបាន ចំពោះព្រះបរមកេសធាតុចេតិយ នមស្ការថ្វាយបង្គំ បូជាប្រទីប ដោយទឹកចិត្តព្រះទ័យជ្រះថ្លាពីសំណាក់ព្រះថេរៈ និមន្តមកពីប្រទេសលង្កា រួមជាមួយព្រះសង្ឃ សីលវន្ត សីលវតី និងញោមពុទ្ធបរិស័ទ បាននិមន្ត-អញ្ជើញចូលរួមដង្ហែ នេះជាទំនៀមកិច្ចវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា តែងបានបូជាថ្វាយចំពោះព្រះបរមកេសធាតុចេតិយ ប្រព្រឹត្តទៅជាប្រក្រតីរៀងរាល់ថ្ងៃ ពុំដែលខានឡើយ ។
ដោយគុណានុភាពនៃកុសលចេតនាជ្រះថ្លា ដង្ហែប្រទក្សិណ ថ្វាយទឹកអដ្ឋបាន ចំពោះព្រះបរមកេសធាតុចេតិយ ដែលបានយាងមកតម្កល់ប្រតិស្ថានទុកជាទីគោរពសក្ការៈបូជា ដែលទេព្តា និងមនុស្សទាំងឡាយ តែងធ្វើសក្ការៈគោរពបូជា ដោយចិត្តជ្រះថ្លាដ៏ល្អបរិសុទ្ធ សូមសព្វសត្វទាំងឡាយ ទាំងមនុស្ស អមនុស្ស បានសេចក្តីសុខ ប្រាសចាករោគ សូមបានបរិបូណ៌ដោយ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបានជាឧបនិស្ស័យនៃបញ្ញា មានសម្មាទិដ្ឋិ រួចផុតពីទុក្ខទាំងពួង ៕
បើព្រះតេជគុណ ញាតិញោមពុទ្ធបរិស័ទ មានបំណងបូជាប្រទីប ភេសជ្ជៈទាន ថ្វាយចំពោះព្រះបរមកេសធាតុចេតិយ និងបដិបត្តិសមាធិ អាចកំណត់ដាក់វេនកាលបរិច្ឆេទ ក្នុងថ្ងៃណាមួយក៏បាន ជាពិសេស ថ្ងៃចម្រើនអាយុវឌ្ឍនមង្គល (ខួបកំណើត) ឬខួបអាពាហ៍ពិពាហ៍ជាដើម ។ សម្រាប់ព័ត៌មានបន្ថែម ញាតិញោមពុទ្ធបរិស័ទ អាចទំនាក់ទំនង មកកាន់ពុទ្ធមណ្ឌល តាមរយៈលេខទូរស័ព្ទ ឬតេលេក្រាមដូចខាងក្រោម៖
– ០១០ ៨៦៦ ៦៩៦ ព្រះញាណចរិយា អ៉ី ចាន់អៀង
– ០៩៦ ៧៤៨ ៤៩១០ ព្រះភិក្ខុវិនយថេរោ រិទ្ធ ធីបូរមី
– ០៩៦ ២៨៣ ៦៥៦០ លោកអាចារ្យ ហ៊ុយ ហ៊ន
━━━━━━━━━━━━
ពុទ្ធមណ្ឌល,ថ្ងៃអង្គារ ៧ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤